ចូលចិត្តទំនើប

Apple បង្ហើបពីបច្ចេកវិទ្យា Touch ID ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Saturday, 26 Jan, 2019

ព័ត៌មានបែបធ្លាយអំពីទូរសព្ទ iPhone ធំជាងគេកាលពីពេលថ្មីៗនេះ បានចេញពីក្រុមហ៊ុន Apple ផ្ទាល់តែម្តង ហើយវាដូចជាកើតឡើងគាប់ជួនគ្នាពេក។ នាពេលនេះ ជាមួយនឹងចំនួននៃការលក់ទូរសព្ទ iPhone កំពុងជួបប្រទះនឹងឧបសគ្គ ដែលកើតចេញពីការធ្លាក់ចុះតម្លៃ និងការប្រកួតប្រជែងផ្នែកច្បាប់ ជំរុញឱ្យមានការ update ប្រព័ន្ធ iOS ផងដែរនោះ ក្រុមហ៊ុន Apple បាននឹងកំពុងព្យាយាមបង្វែរចំណាប់អារម្មណ៍ ដោយធ្វើការបញ្ចេញព័ត៌មានថ្មីមួយអំពីការ upgrade ថ្មី នៅលើ iPhone។

ក្រុមហ៊ុន Apple បានដាក់ស្នើសុំប័ណ្ណប៉ាតង់យ៉ាងស្ងប់ស្ងាត់ ទាក់ទងនឹងបច្ចេកវិទ្យា Touch ID និងវិធីសាស្រ្តដែលបច្ចេកវិទ្យានេះនឹងដំណើរការព្រមគ្នាជាមួយបច្ចេកវិទ្យា Face ID នៅក្នុងទូរសព្ទ iPhone ថ្មី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ បច្ចេកវិទ្យា Touch ID ថ្មីនេះ មិនដូចជាអ្វីដែលអ្នកប្រើប្រាស់ទូរសព្ទ iPhone ធ្លាប់ជួបប្រទះពីមុននោះទេ។

ដោយធ្វើការដកស្រង់ការជះឥទ្ធិពលពីដៃគូប្រជែង Apple បានបង្អួតអំពីដំណើរការផលិតផល Touch ID ទៅក្នុងអេក្រង់របស់ទូរសព្ទ iPhone។ ជាឧទាហរណ៍ ប័ណ្ណប៉ាតង់របស់ Apple បង្ហាញថាវាប្រតិបត្តិការ ក្នុងនាមជាជំនួយដល់មុខងារ Face ID សម្រាប់ការដោះសោរទូរសព្ទ iPhone ប៉ុន្តែវាក៏អាចប្រតិបត្តិការជាវិធីសាស្រ្តផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតែម្នាក់ឯងផងដែរ។

Patently Apple បានបញ្ជាក់ថា ព័ត៌មានដែលបានផ្សព្វផ្សាយពិតជាបានបង្ហាញពីទម្រង់ ដែលបញ្ជាក់ថាបច្ចេកវិទ្យា Dual Biometrics អាចនឹងបង្ហាញវត្តមាននៅក្នុងទូរសព្ទ iPhone នាពេលអនាគត។

យើងអាចមានសុទិដ្ឋិនិយមថា ព័ត៌មានបែបធ្លាយនេះមានភាពប្រាកដនិយមច្រើន ព្រោះនេះជាព័ត៌មានបែកធ្លាយជាលើកទី 2 បង្ហាញលម្អិតអំពីបច្ចេកវិទ្យា In-Display Touch ID នៅលើទូរសព្ទ iPhone។ កាលពីដើមខែធ្នូ ក្រុមហ៊ុន Apple ក៏បានដាក់ស្នើសុំប័ណ្ណប៉ាតង់សម្រាប់បច្ចេកវិទ្យា Touch ID នៅលើទូរសព្ទ iPhone ថ្មី ដែលត្រូវបានបង្កើតដោយវិស្វករ Dale Setlak ដែលបានចូលរួមជាមួយក្រុមហ៊ុន Authentec ជាក្រុមហ៊ុនមួយដែល Apple បានទិញយកកាលពីឆ្នាំ 2012 ដើម្បីទទួលបានបច្ចេកវិទ្យានៅពីក្រោយមុខងារ Touch ID។

ចំណុចដ៏គួរឱ្យចាប់អារម្មណ៍មួយ គឺចំណុចមួយនៅក្នុងប័ណ្ណប៉ាតង់ចុងក្រោយនេះបង្ហាញថា Apple នឹងប្រើប្រាស់រចនាបទទូរសព្ទ iPhone 6 ប៉ុន្តែសូមកុំភ័ន្តច្រឡំ ក្រុមហ៊ុននេះតែងប្រើប្រាស់ ម៉ូដែលចាស់ៗ ដោយសារវាជាវិធីសាស្រ្តសាមញ្ញ ក្នុងការបញ្ចៀសការបង្ហាញការរចនាម៉ូដនាពេលអនាគត។ នៅក្នុងប័ណ្ណប៉ាតង់បង្ហាញថា Apple បានដាក់ពាក្យស្នើសុំអស់រយៈពេលជិតមួយឆ្នាំហើយ ដូច្នេះបច្ចេកវិទ្យានេះកំពុងស្ថិតនៅក្នុងដំណាក់កាលត្រៀមបញ្ចេញហើយ។

ប៉ុន្តែហេតុអ្វីការត្រឡប់មកវិញនៃបច្ចេកវិទ្យា Touch ID ផ្តល់អត្ថប្រយោជន៍សម្រាប់អ្នក? ចម្លើយដ៏ខ្លី គឺភាពងាយស្រួល និងសុវត្ថិភាព។
ទីមួយ នៅពេលអ្នកដោះសោរទូរសព្ទជាមួយក្រយ៉ៅដៃ មានភាពងាយស្រួលជាងការកាន់ទូរសព្ទនៅចំពោះមុខអ្នក។ ទីពីរ កម្លាំងពិតប្រាកដរបស់ Biometric Security មិនស្ថិតនៅដាច់តែឯងទេ ប៉ុន្តែវានៅរួមជាមួយគ្នា។ ការប្រើប្រាស់រួមបញ្ចូលគ្នាទាំងស្នាមក្រយ៉ៅដៃ និងមុខ មានកម្លាំងដ៏ខ្លាំង ហើយជាមួយនឹងការបង្ហាញគម្រោងលើកកម្ពស់ iPhone គឺជាការជំនួសឯកសារ ID ដែលទាំងនេះជាការ Upgrade ដ៏សំខាន់មួយ។
រហូតដល់ពេលលោក Tim Cook កាន់បង្ហាញទូរសព្ទ iPhone ថ្មី នៅលើឆាក អ្វីៗនៅតែអាចផ្លាស់ប្តូរ។ ប៉ុន្តែនាពេលនេះ ការរួមបញ្ចូលនូវមុខងារកំណត់ចំណាំទម្រង់មុខដ៏ល្អរបស់ក្រុមហ៊ុន ជាមួយបច្ចេកវិទ្យា In-Display Touch ID គឺជាយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់ Apple។
លើសពីនេះទៀត ដោយសារទូរសព្ទ iPhone ឆ្នាំ 2019 នឹងមិនមានប្រព័ន្ធ 5G និងការរក្សានូវការរចនារូបរាងចាស់ដូចមុន ការត្រឡប់មកវិញនូវមុខងារ Touch ID ប្រហែលជាមុខងារដ៏សំខាន់មួយ ទាមទារចាំបាច់ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់៕

ប្រភព: forbes ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

EA ចាប់ហ្គេម Plants vs Zombies បញ្ចូលរូបរាងជាមួយហ្គេ ម Mass Effect, Dead Space និង Medal of Honor

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

បង្ហាញខ្លួនឡើងប្រកបដោយជោគជយ័ដ៏ធំធេងសម្រាប់ Plants vs zombies ហ្គេមរុក្ខជាតិប្រយុទ្ធជាមួយខ្មោចឆៅ Zombies ដែលបាននាំយកមកបន្តធ្វើជាវើហ្សឹនសូសៀលនៅក្នុងហ...

ក្រុមហ៊ុន Samsung ចេញទូរសព្ទម៉ូដែលថ្មី តែគួរឱ្យស្តាយ មានតែនៅប្រទេសចិន

ដោយ: ដួងច័ន្ទ 9 PM, Saturday, 21 Jan, 2017

ទូរសព្ទ Galaxy C9 Pro ជាទូរសព្ទស៊េរីថ្មី ដែលមានអេក្រង់ទំហំ ៦អ៊ីញ មាន RAM 6GB និងមានកាមេរ៉ាទំហំ 16 Mega Pixel ទាំងខាងមុខ និងខាងក្រោយ។ ប៉ុន្តែគួឱ្យស្...

ទូរសព្ទ iPhone X ចម្លង មាន Fingerprint Sensor លើអេក្រង់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018

ម៉ូដែលទូរសព្ទថ្មីរបស់ចិនមួយគ្រឿង ចម្លងម៉ូដតាមទូរសព្ទ iPhone X និងដំណើរការដោយប្រព័ន្ធ Android ជាផលិតផលរបស់ក្រុមហ៊ុន Doogee។ ទូរសព្ទនេះមានឈ្មោះថា Doo...

LG K7 រូបរាងទាន់សម័យតម្លៃសមរម្យបំផុត

ដោយ: ម៉ូនី 3 AM, Monday, 25 Apr, 2016

កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ នេះ ក្រុមហ៊ុន Ggear Co., LTD ដែល​ដៃគូរទីផ្សារលើ​ផលិត​ផល​ម៉ាក​ LG ទើប​នឹង​នាំ​ចូល​នូវ​ទូរស័ព្ទ​ធន់មធ្យម​ស៊េរី​ថ្មី​មក​ប្រទេ...

Tomnerb.Com - YouTube Channel