ចូលចិត្តទំនើប

តើ iPhone ថ្មីមានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Apr, 2019

ក្រុមហ៊ុន Apple ទទួលបានព័ត៌មានចចាមអារាមថានឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់ នៅលើទូរសព្ទ iPhone ជំនាន់ថ្មីចំនួន 2 ម៉ូដែល ជំនួសឱ្យកាមេរ៉ាមួយគ្រាប់នៅលើម៉ូដែលចាស់ ដូចដែលសេចក្តីរាយការណ៍ពីគ្រាមុនបានលើកឡើង។ នេះជាព័ត៌មានដែលយើងទទួលបានពី Blog របស់ប្រទេសជប៉ុន មានឈ្មោះថា Macotakara។

សេចក្តីរាយការណ៍នេះក៏បានរៀបរាប់ថា ជំនាន់ថ្មីនៃម៉ូដែលទូរសព្ទ iPhone XS ប្រហែលជានឹងមានអេក្រង់មានទំហំធំជាងមុនបន្តិច។
សេចក្តីរាយការណ៍ ដែលត្រូវបានរកឃើញដំបូងដោយគេហទំព័រ 9to5Mac បានលើកឡើងថា ទម្រង់កាមេរ៉ាក្រោយ ដែលមាន Lens ចំនួន 3 គ្រាប់ នឹងលេចរូបរាងឡើងទាំងនៅលើទូរសព្ទ iPhone មានអេក្រង់ OLED ទំហំ 6.1 inch និងទូរសព្ទ iPhone មានអេក្រង់ OLED ទំហំ 6.5 inch។
OLED គឺជាបច្ចេកវិទ្យាអេក្រង់ដែលក្រុមហ៊ុន Apple បានប្រើប្រាស់សម្រាប់ផលិតទូរសព្ទ iPhone XS និង iPhone XS Max ដែលជាទូទៅផលិតបាននូវផ្ទៃងងឹតកាន់តែជ្រៅ និងមាន Contrast ល្អជាងអេក្រង់ LCD ដែលជាបច្ចេកវិទ្យាផ្ទាំងអេក្រង់ប្រើប្រាស់នៅលើទូរសព្ទ iPhone XR ដែលមានតម្លៃទាប។

នេះជាការចង្អុលបង្ហាញថា ក្រុមហ៊ុន Apple អាចនឹងផលិតទូរសព្ទ iPhone ចំនួន 2 ម៉ូដែល ជាមួយការបំពាក់កាមេរ៉ា 3 គ្រាប់ ដែលផ្តល់នូវភាពខុសប្លែកបន្តិចពីអ្វីដែលយើងធ្លាប់បានលឺកាលពីមុន។

សារព័ត៌មាន Wall Street Journal បានចេញសេចក្តីរាយការណ៍មួយកាលពីខែមករា ដែលបានលើកឡើងថា មានតែជំនាន់ថ្មីនៃទូរសព្ទ iPhone ម៉ូដែល XS Max ដែលមានអេក្រង់ទំហំ 6.5 inch ប៉ុណ្ណោះ នឹងទទួលបានប្រព័ន្ធកាមេរ៉ា 3 គ្រាប់។ រីឯសារព័ត៌មាន Bloomberg ក៏បានចេញសេចក្តីរាយការណ៍ស្រដៀងគ្នានេះដែរ ដោយអះអាងថាទូរសព្ទ iPhone ថ្មីក្នុងលំដាប់ខ្ពស់ មានទំហំកាន់តែធំ អាចនឹងទទួលបានកាមេរ៉ា 3 គ្រាប់។ សេចក្តីរាយការណ៍មួយនេះក៏បាននិយាយថា ប្រព័ន្ធកាមេរ៉ាថ្មីនេះ ក៏អាចនឹងមកដល់លើម៉ូដែលដទៃទៀតរបស់ iPhone ផងដែរនាពេលក្រោយ
គេហទំព័រ Macotakara បានរាយការណ៍ថា ទូរសព្ទ iPhone ថ្មីនឹងមានកម្រាស់ស្តើងជាងមុន ដើម្បីសម្របសម្រួលនឹងកម្រាស់ធំជាងមុននៅផ្នែកខាងក្រោយនៃតួទូរសព្ទ ដែលអាចជាកន្លែងសម្រាប់ដាក់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់។
ទំហំផ្ទៃអេក្រង់ 6.1 inch នៃទូរសព្ទ iPhone មានអេក្រង់ OLED ក៏មិនស្របគ្នានឹងអ្វីដែលបានលើកឡើងកាលពីគ្រាមុន ដោយលោក Ming-Chi Kuo ដែលជាអ្នកវិភាគដ៏ល្បីល្បាញ ក្នុងការព្យករណ៍ដ៏សុក្រិតលើផលិត Apple ថ្មីៗដែរ។ កាលពីខែកុម្ភៈ លោក Kuo បាននិយាយថា ទូរសព្ទ iPhone ថ្មីអាចនឹងដើរតាមគន្លងនៃផលិតផលនាពេលបច្ចុប្បន្ន ដោយទស្សន៍ទាយថា ម៉ូដែលមានអេក្រង់ OLED ទំហំ 5.8 inch ម៉ូដែលមានអេក្រង់ OLED ទំហំ 6.5 inch និងម៉ូដែលមានអេក្រង់ LCD ទំហំ 6.1 inch ថ្មី អាចនឹងចេញលក់នៅក្នុងឆ្នាំនេះ។
បើសិនជាសេចក្តីរាយការណ៍របស់ Macotakara គឺត្រឹមត្រូវ វាអាចមានន័យថាជំនាន់ថ្មីនៃទូរសព្ទ iPhone XS នឹងមានអេក្រង់ទំហំ 6.1 inch ជំនួសឱ្យអេក្រង់ទំហំ 5.8 inch ដែលលោក Kuo បានព្យាករណ៍មុន។

គេហទំព័រ Macotakara មានកំណត់ត្រាចម្រុះ នៅពេលនិយាយអំពីភាពប្រាកដនិយមនៃរបាយការណ៍។ វាបានធ្វើការរាយការណ៍ត្រឹមត្រូវកាលពីឆ្នាំ 2016 ថាក្រុមហ៊ុន Apple នឹងបញ្ចេញម៉ូដែល iPad Pro ថ្មីជាមួយនឹងការពង្រឹងសមត្ថភាពអេក្រង់នៅក្នុងឆ្នាំ 2017 ប៉ុន្តែវាបានអះអាងថា iPad Pro ទំហំ 7.9 inch ក៏នឹងចេញលក់នៅក្នុងអំឡុងឆ្នាំនោះដែរ តែវាមិនត្រឹមត្រូវទេ។ ប៉ុន្តែក្រុមហ៊ុន Apple ពិតជាបានបញ្ចេញជំនាន់ថ្មីនៃ iPad Mini ដែលដំណើរការជាមួយ Apple Pencil នៅក្នុងខែមីនា ឆ្នាំ 2019។ យ៉ាងណាមិញ គេហទំព័រនេះបានទាយត្រូវថា ក្រុមហ៊ុន Apple មានគម្រោងលុបបំបាត់រន្ធដោតកាសនៅលើ iPhone និងបានរាយការណ៍យ៉ាងត្រឹមត្រូវថា ទូរសព្ទ iPhone 7 នឹងមានជម្រើសពណ៌ Jet Black។
ក្រៅពីប្រព័ន្ធកាមេរ៉ា 3 គ្រាប់ ទូរសព្ទ iPhone ស៊េរីឆ្នាំ 2019 នេះត្រូវបានគេរំពឹងថានឹងផលិតឡើងជាមួយការគាំទ្រប្រព័ន្ធបញ្ចូលថាមពលគ្មានខ្សែទ្វេភាគី ការពង្រឹងសមត្ថភាព Face ID និងការរចនាកញ្ចក់ Frosted Glass ផងដែរ៕

ប្រភព: businessinsider ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

បញ្ហាពោងខ្យល់របស់ Mazda CX-5 SUV 2018

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

ខណៈដែលរថយន្តមួយចំនួននៅក្នុងទីផ្សារនាពេលបច្ចុប្បន្នកំពុងទទួលបានការកោតសរសើរខ្លាំង មានរថយន្តមួយចំនួនទៀត កំពុងប្រឈមនឹងបញ្ហា ហើយក៏កំពុងត្រូវបានក្រុមហ៊ុន...

សូមណែនាំកាមេរ៉ា Canon EOS M50

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Apr, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំជូនមិត្តអ្នកអាននូវកាមេរ៉ាប្រភេទ Mirrorless Digital ម៉ូដែល EOS M50 របស់ក្រុមហ៊ុន Canon ដើម្បីមិត្តអ្នកអានស្វែងយល់ពីលក្...

ហេតុអ្វី បានជាអតិថិជនចូលចិត្ត ប្រើប្រាស់ម៉ាស៊ីនបោក LG?

ដោយ: ទំនើប 10 PM, Tuesday, 23 May, 2017

សមត្ថភាពប្រើប្រាស់ក្នុងការបោកគក់សម្លៀកបំពាក់គឺ ម៉ាស៊ីនបោក LG ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយះពេល 12 ឆ្នាំជាប់គ្នា និងបានទទួលរង្វាន់ពីផ្នែកបោកគក់ ដែ...

ស្អែកថ្ងៃអុំទូកហើយ អ្នកណាខ្លះចង់ទៅលេងតាមខេត្តខ្លះ ក្នុងចំណោម 5 ខេត្តនេះ? ណាត់គ្នាដើរម្តងទៅ…

ដោយ: ភារុន 2 PM, Tuesday, 20 Nov, 2018

ទីបំផុតថ្ងៃបុណ្យអុំទូក ដែលម្នាក់ៗ ទន្ទឹងរង់ចាំជាយូរមកហើយនោះបានឈានចូលមកដល់ហើយ។ បន្ទាប់ពីអ្នកបានធ្វើការដ៏មមាញឹករាល់ថ្ងៃ ដល់ពេលដែលអ្នកគួរដើរលេងម្តងហើយ...

Tomnerb.Com - YouTube Channel