ចូលចិត្តទំនើប

ប្រព័ន្ធ iOS 13 ថ្មីរបស់ Apple ត្រូវបានអនុម័តឱ្យប្រើប្រាស់ «ប្រព័ន្ធគ្របដណ្តប់ Dark Mode» ដូចទៅនឹងប្រព័ន្ធ Android Q ដែរ!

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

អ្វីដែលថ្មី នៅក្នុងឧស្សាហកម្មស្មាតហ្វូន នោះគឺលក្ខណៈពិសេស «Dark Mode» ហើយក៏ត្រូវបាននាំមកជាលើកដំបូង ពី Google ខណៈពេល ដែលវាត្រូវបានដាក់បង្ហាញ និងត្រូវបានតំឡើងរួចជាស្រេច នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយបង្អស់ដូចជា Android Q ។ នាពេលបច្ចុប្បន្ន «ប្រព័ន្ធគ្របដណ្តប់ Dark Mode» ត្រូវបានលេចឡើងស្ទើរតែមានភាពជាក់ស្តែង សូម្បីតែក្រុមហ៊ុន Apple ក៏នឹងមានការរៀបចំសម្រាប់ «ប្រព័ន្ធគ្របដណ្តប់ Dark Mode» នៅក្នុងប្រព័ន្ធ iOS 13 ថ្មីផងដែរ។ វាទំនងនឹងអាចមើលឃើញនូវលក្ខណៈពិសេសនេះនៅខែកញ្ញា ខាងមុខនេះហើយ។ ថ្ងៃនេះ ទំនើប ចង់ណែនាំខ្លះៗ ពីហេតុផលនៃការសម្រេចដាក់លក្ខណៈពិសេស «ប្រព័ន្ធគ្របដណ្តប់ Dark Mode» នេះនៅក្នុង ស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងពីរនេះ៖
• Dark Mode គឺមានសុវត្ថិភាពសម្រាប់ភ្នែក
ហេតុផល ដែលក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់កំពូលៗទាំងអស់នេះ ផ្តោតអារម្មណ៍របស់ពួកគេទៅលើ លក្ខណៈពិសេស «ប្រព័ន្ធគ្របដណ្តប់ Dark Mode» នេះ ដោយសារតែក្រុមហ៊ុនបានគិតគូរពីអតិថិជនរបស់ពួកគេ។ ការសន្មត់នេះគឺមកពី ពន្លឺដ៏ភ្លឺខ្លាំង ដែលចេញពីការបង្ហាញរបស់អេក្រង់ស្មាតហ្វូន ជាពិសេសខណៈពេល អ្នកប្រើប្រាស់នៅក្នុងល័ក្ខខ័ណ្ឌងងឹត ដែលផ្តល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ភ្នែកមនុស្ស ក្នុងរយៈពេលយូរនៃការសម្លឹងមើលអេក្រង់ ដែលមានពន្លឺភ្លឺខ្លាំងនេះ។ លើសពីនេះ នៅពេលស្មាតហ្វូន មានការតភ្ជាប់ទៅនឹងលក្ខណៈពិសេស Dark Mode នេះ ដែលមានន័យថាគ្រប់កម្មវិធីនៅក្នុងស្មាតហ្វូន គឺគួរតែត្រូវបានធ្វើសមកាលកម្ម ជាមួយនឹងលក្ខណៈពិសេស Dark Mode នេះផងដែរ។

• ការតភ្ជាប់ OLED Display
ចំណុចមួយទៀត ដែលទាក់ទងទៅនឹងហេតុផលនេះ នោះគឺ Dark Mode ត្រូវបានផ្សារភ្ជាប់ជាមួយនឹង OLED Display។ ម្យ៉ាងទៀត ក៏មានការពន្យល់ទៅលើការផ្សារភ្ជាប់នេះថា LCD Displays ស៊េរីមុន មិនអាចដំណើរការជាមួយនឹងបច្ចេកវិទ្យាថ្មីនេះបានឡើយ ដូច្នេះមានតែស្មាតហ្វូនដែលបំពាក់បន្ទះ OLED ប៉ុណ្ណោះទេ ដែលអាចដំណើរការបានជាមួយនឹងលក្ខណៈពិសេស Dark Mode ។ នេះក៏បញ្ជាក់ថា អត្ថប្រយោជន៍ពិតៗនេះ ពិតជាបានមកពីឧបករណ៍គ្របដណ្តប់ដោយ Dark Theme នេះមែន។ ដូច្នេះទាំង Google និង Apple ទំនងជានឹងតំឡើងលក្ខណៈពិសេសនេះ ឱ្យត្រឹមតែស្មាតហ្វូន ដែលមានភ្ជាប់នឹង OLED Displays ប៉ុណ្ណោះ។
ម្យ៉ាងទៀត ការអង្កេតទូទៅបានបង្ហាញថា ការចូលមកនូវលក្ខណៈពិសេសនេះគឺជាការពិត ដែលក្រុមហ៊ុនអាជីវកម្មដ៏ធំទាំង 2 នេះ ស្ទើរតែគ្រប់គ្រងបាន 100% នៃប្រព័ន្ធ Firmware ដែលបង្កប់នៅក្នុងប្រតិបត្តិការ នៅក្នុងទូរស័ព្ទស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុនផ្ទាល់ ហើយក៏ធ្វើឱ្យសក្តិសមនឹងការថែទាំសុខភាពភ្នែករបស់អតិថិជនរបស់ពួកគេផងដែរ។ បន្ថែមលើនេះ ពួកគេក៏កំពុងព្យាយាមការពារភ្នែករបស់អតិថិជន តាមរយៈបច្ចេកវិទ្យាច្នៃប្រឌិតថ្មីនេះ ដែលបំពាក់នៅក្នុងប្រព័ន្ធប្រតិបត្តិការនៃទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ ឱ្យកាន់តែប្រសើរឡើង។ លើសពីការ ការពារភ្នែក លក្ខណៈពិសេស Dark Mode នេះ ក៏ជួយក្នុងការសន្សំសំចៃថាមពលថ្មនៅក្នុងទូរស័ព្ទស្មាតហ្វូនផងដែរ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ឆ្នាំ 2019 តើ Apple នឹងផលិតអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

បើសិនជាអ្នកកំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកទិញកុំព្យូទ័រ MacBook Pro ថ្មី ឬទូរសព្ទ iPhone ថ្មី ឬ iPad ថ្មី ឬកំពុងស្វែងរកទិញផលិតផលថ្មីៗរបស់ក្រ...

Gadget សម្រាប់អ្នកស្រឡាញ់ សៀវភៅ

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

តើអ្នកជាមនុស្សស្រឡាញ់ ងុបងល់នឹងសៀវភៅឬទេ? បើមែន ជឿជាក់ថាគ្រប់សកម្មភាពរបស់អ្នក តែងមានសៀវភៅជាប់នឹងខ្លួន។ ដូច្នេះ ទំនើប សូមបង្ហាញពី Gadget ប្លែកៗ តែមាន...

ពាណិជ្ជកម្ម Samsung នៅអូស្ត្រាលីកំពុងរងបណ្តឹង

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 09 Jul, 2019

ក្រុមហ៊ុន Samsung កំពុងរងពាក្យបណ្តឹងពីអ្នកប្រើប្រាស់នៅអូស្រ្តាលី ជុំវិញបញ្ហាកំហុសឆ្គងអំណះអំណាងនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះ។ ការ...

Huawei ទទួលបានពាណិជ្ជសញ្ញាសម្រាប់ OS ផ្ទាល់ខ្លួន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Jun, 2019

ក្រុមហ៊ុន Huawei កំពុងធ្វើដំណើរដើម្បីបញ្ឈប់ការហាមឃាត់របស់រដ្ឋបាលរបស់ប្រធានាធិបតី Trump ដោយធ្វើការផ្តល់ពាណិជ្ជសញ្ញាដល់ប្រព័ន្ធប្រតិបត្តិការលើទូរសព្ទ...

Tomnerb.Com - YouTube Channel