ចូលចិត្តទំនើប

តោះមកដឹង! Apple Music កំពុងបន្ថែមការគាំទ្រ សម្រាប់ Tablet ដែលប្រើប្រាស់ប្រព័ន្ធ Android

ដោយ: ភារុន 10 AM, Thursday, 27 Dec, 2018

រយៈពេល 3 ឆ្នាំ បន្ទាប់ពី Apple Music បានបើកឱ្យដំណើរការជាមួយនឹងទូរស័ព្ទ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូង ។ យោងតាមសេចក្តីរាយការណ៍របស់ 9to5Mac ឥឡូវនេះ Apple Music ក៏កំពុងខិតខំប្រឹងប្រែង Support សម្រាប់ Tablet ដែលប្រើប្រាស់ប្រព័ន្ធ Android ផងដែរ។ សម្រាប់ App Version 2.7 ដែលបច្ចុប្បន្ននេះ អាចត្រូវបានគេប្រើ ត្រឹមតែសម្រាប់ អ្នកតេស្តសាកល្បង Beta និងការញែកម៉ីនុយ Hamburger នៅផ្នែកខាងឆ្វេងលើបង្អស់ និង របារ Navigation មួយ នៅផ្នែកខាងក្រោមបង្អស់ ដែលធ្វើឱ្យយើងពេញចិត្ត ដោយសារតែភាពងាយស្រួលរបស់វានៅក្នុងការប្រើប្រាស់ជាមួយឧបករណ៍ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលមានអេក្រង់ធំ។

នៅឆ្នាំនេះផងដែរ ក្រុមហ៊ុន Apple ក៏បានបើកដំណើរការយ៉ាងខ្លាំងក្លា ចំពោះសេវាកម្ម Music Streaming របស់ខ្លួន ដើម្បីអនុញ្ញាតឱ្យវាដំណើរការនៅក្នុង Third-party Hardware។ បន្ទាប់ពីប៉ុន្មានខែក្រោយមក Apple Music នឹងអាចចាក់តន្ត្រី បានជាមួយ Echo smart speaker ហើយក្រុមហ៊ុន Apple ក៏បានធ្វើការបង្កើតសេវាកម្ម ដែល Compatible ជាមួយនឹង Android Auto នៅខែកញ្ញា។

ការផ្តល់ឱ្យនេះ ធ្វើឱ្យមានការប្រៀបធៀបរវាង Tablet ដែលប្រើប្រព័ន្ធ Android ដ៏ពេញនិយមបំផុតជាមួយនឹង iPad ថាតើពួកវាទៅជាយ៉ាងណា? យើងនឹងមានការភ្ញាក់ផ្អើលជាក់ ប្រសិនបើនាពេលថ្មីៗនេះ មានកើនឡើងចំពោះអ្នក Subscrib Apple Music ជាច្រើន ដោយសារវាត្រូវបានគេបង្កើតឱ្យមានអត្ថប្រយោជន៍យ៉ាងច្រើន ក្រោយពីធ្វើការ Update កម្មវិធីនេះរួចហើយ។ នៅពេលខាងមុខទៀត ទោះបីជាឧបករណ៍មិនប្រើប្រព័ន្ធ iOS ក៏ដោយ ក៏អាចចាក់តន្ត្រី ដោយប្រើ Apple Music តាមរយៈ Family plan ផងដែរ។ ជាមួយគ្នានេះផងដែរ ជំហានទាំងនេះកំពុងធ្វើឱ្យ Apple Music ក្លាយទៅជាសេវាកម្មដែលមានលក្ខណៈកាន់តែទំនើប ហើយវាជាកត្តាចាំបាច់ប្រសិនបើក្រុមហ៊ុន Apple ចង់យកឈ្នះ Spotify ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរសព្ទ Huawei P10 និង P10 Plus នឹងចេញលក់ក្នុងត្រីមាសទី១ ឆ្នាំ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

កាលពីឆ្នាំ២០១៦ កន្លងទៅ ទូរសព្ទ Huawei P9 បានទាក់ទាញចំណាប់អារម្មណ៍ នៅលើទីផ្សាបានយ៉ាងច្រើន គួឱ្យកត់សម្គាល់ ដោយផ្តល់នូវប្រព័ន្ធដំណើរការ Android កម្រិត...

ក្រុមហ៊ុន KSLM បានទទួលពានរង្វាន់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Cambodia Successful Branch Alliance Award ប្រចាំឆ្នាំ 2018-2019

ដោយ: ទំនើប 4 PM, Friday, 30 Nov, 2018

ភ្នំពេញយប់ថ្ងៃ សុក្រ ទី 21 ខែ កញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារ Sofitel ភ្នំពេញកន្លងទៅនេះ៖ ក្រុមហ៊ុន Brands Alliance International បានរៀបចំប្រារព្ធកម្មវិ...

Nintendo Switch បញ្ជាឥតខ្សែសម្រាប់ហ្គេម NES នឹងចាប់ផ្តើម Pre-Order នៅសបា្តហ៍នេះហើយ

ដោយ: ភារុន 8 AM, Wednesday, 19 Sep, 2018

ក្រុមហ៊ុន Nintendo បានប្រកាសបើកដំណើរការ ឧបករណ៍ Nintendo Switch បញ្ជាឥតខ្សែ ដែលនឹងត្រូវបានរចនាឡើងដើម្បីឱ្យមើលទៅដូចជាឧបករណ៍បញ្ជា Original ដាក់បញ្ជូលជ...

Notebook ស្រាលជាងគេ និងស្តើងជាងគេ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ផលិតផល Thinkpad របស់ក្រុមហ៊ុន Lenovo បានផ្តល់ឱ្យអតិថិជននូវដំណោះស្រាយថាមពលដ៏ខ្លាំងអស់ពេលជាយូរណាស់មកហើយ ជាមួយផលិតផល Notebook ជាច្រើនប្រភេទ ដូចជា X1 ...

Tomnerb.Com - YouTube Channel