ចូលចិត្តទំនើប

Apple ប្រហែលជានឹងបញ្ចេញម៉ូដែល iPad ពីរបន្ថែមទៀត នៅក្នុងឆ្នាំនេះ?

ដោយ: ភារុន 8 AM, Tuesday, 30 Jul, 2019

នៅក្នុងឆ្នាំ ទំនងជាត្រកូល iPad របស់ Apple នឹងធំជាងមុនបន្តិច។ ក្រុមហ៊ុន Apple ក៏មាន iPad 5 ម៉ូដែលផ្សេងៗគ្នារួចទៅហើយ ប៉ុន្តែយោងទៅតាមឯកសារច្បាប់ថ្មី ដែលត្រូវបានរកឃើញដោយគេហទំព័រ AppleInsider បានបង្ហាញថា ក្រុមហ៊ុនអាចបញ្ចេញ iPad ថ្មីពីរម៉ូដែលបន្ថែមទៀត។



បច្ចុប្បន្ននេះត្រកូល iPad របស់ Apple រួមមាន៖ iPad Mini, iPad, iPad Air, iPad pro 11អ៊ីញ និង iPad pro 12.9 អ៊ីញ។ បន្ថែមលើនេះ គេហទំព័រខាងលើនេះបានរាយការណ៍ថា កាលពីដើមខែនេះក្រុមហ៊ន Apple បានដាក់គំរូម៉ូដែលចំនួន 5 ជាមួយនឹងគណៈកម្មការសេដ្ឋកិច្ច Eurasian ឬ EEC ហើយម្យ៉ាងទៀត ឯកសារគំរូចុងក្រោយនេះ រួមមានបន្ថែមពីរគំរូម៉ូដែលនេះផងដែរ។


អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា iPad ពីរម៉ូដែលបន្ថែមនេះ នឹងមិនទាន់ដឹងច្បាស់នៅឡើយ នេះបើទោះបីជាគេហទំព័រ AppleInsider បានធ្វើការប៉ាន់ស្មានថា វានឹងអាចជា iPad 9.7អ៊ីញ ឬ អាចទៅរួចដែលវាគឺជា iPad 10.2អ៊ីញ និង iPad 10.5អ៊ីញ ហើយត្រូវបានគេនិយាយតៗគ្នាថា iPad ពីរម៉ូដែលនេះ នឹងត្រូវបានផលិតនៅដើមឆ្នាំនេះហើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

ASUS Zen AiO កុំព្យូទ័រលើតុបែប all-in-one លំដាប់ Premium

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

ASUS បង្ហាញខ្លួន Zen AiO កុំព្យូទ័រលើតុបែប all-in-one លំដាប់ Premium ដែលមកព្រមជាមួយការ​ច្នៃម៉ូដដ៏​ស្រស់​​ស្អាត និងទំនើប តួគ្រឿងផលិតពីអាលុយមិញ៉ូម អៈ...

Blackmagic ប្រកាសពីកាមេរ៉ា Pocket Cinema 6K តើវាមានលក្ខណៈពិសេសអ្វីខ្លះ?

ដោយ: ភារុន 8 AM, Saturday, 10 Aug, 2019

Blackmagic Design បានដាក់បង្ហាញ Compact កាមេរ៉ា ស៊េរីចុងក្រោយបង្អស់របស់ខ្លួន សម្រាប់វិស័យភាពយន្តនោះ គឺកាមេរ៉ា Pocket Cinema 6K ។ កាមេរ៉ាថ្មីនេះ មើល...

Samsung បន្ថែម LTE លើ Chromebook Plus

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 07 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើការកែលម្អលើផលិតផល Chromebook Plus ជាមួយនឹងការ Upgrade ប្រព័ន្ធប្រតិបត្តិការ និងមានបន្ថែមកាមេរ៉ា នៅផ្នែកខាងក្រោយផងដែរ។ នាពេ...

៨ ចំណុចធ្វើឲ្យខូចថ្មទូរសព្ទ

ដោយ: ចរិយា 11 PM, Wednesday, 23 Nov, 2016

ទូរសព្ទគ្រប់ប្រភេទ ទោះបីជាស្មាតហ្វូនក៏ដោយ ក៏អាចលោតភ្លើងក្រហមថ្មដែរ នៅពេលដែលយើងប្រើប្រាស់ដោយមិនដឹងឬប្រហែស។ ហ្គេម ពេលយើងរង់ចាំជួបគ្រូពេទ្យ ពេលយើងនៅក្...

Tomnerb.Com - YouTube Channel