ចូលចិត្តទំនើប

Apple អាចនឹងប្រើប្រាស់អេក្រង់ OLED លើ Laptop និង Tablet

ដោយ: ដួងច័ន្ទ 11 AM, Monday, 01 Jul, 2019

ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់អេក្រង់លំដាប់ខ្ពស់ OLED នៅក្នុងផលិតផលកាន់តែច្រើនទៀត តែមិនមែនដោយសារតែក្រុមហ៊ុនចង់នោះទេ តែដោយសារតែវាអាចនឹងបំពេញចិត្ត ចំពោះការពិន័យដែលក្រុមហ៊ុនត្រូវបានគេសន្មត់ថាបានជំពាក់ក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ OLED ដល់ Apple គឺក្រុមហ៊ុន Samsung Display បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Apple បានបរាជ័យ ក្នុងការទិញយកអេក្រង់ទូរសព្ទ iPhone ឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតាមកិច្ចសន្យា។

យោងតាមសេចក្តីរាយការណ៍មួយចេញពីគេហទំព័រ ETnews បានឱ្យដឹងថា ការទូទាត់សងនេះ ប្រហែលជានឹងអាចឱ្យយើងបានឃើញអេក្រង់ OLED របស់ Samsung បង្ហាញខ្លួននៅក្នុងផលិតផលរបស់ Apple ដែលមិនធ្លាប់ត្រូវបានបំពាក់ពីមុនមក រួមមានផលិតផល Notebooks និង Tablets។
យ៉ាងណាក្តី យើងមានប្រភពព័ត៌មានតិចតួចបំផុតដែលនិយាយថា Apple និង Samsung ប្រហែលជានឹងពិចារណាជាជម្រើសមួយនៃជម្រើសជាច្រើនរបស់ពួកគេ ក្នុងការបញ្ចប់ជម្លោះ ដូច្នេះមកទល់ពេលនេះ វាអាចនឹងឆាប់រហ័សពេកក្នុងការនិយាយថា ការបំពាក់អេក្រង់ OLED លើ Laptop និង Tablet របស់ Apple អាចនឹងកើតឡើង ប៉ុន្តែវាក៏សមហេតុសមផលដែរ។ Apple ប្រើប្រាស់ផ្ទាំងអេក្រង់រស់រវើក កម្រិតកំពូលនេះ ក្នុងនាមជាចំណុចទាក់ទាញការលក់ សម្រាប់ទូរសព្ទ iPhone XS និង XS Max ប៉ុន្តែចំនួនការលក់ iPhone បាននឹងកំពុងធ្លាក់ចុះ ហើយក្រុមហ៊ុនប្រហែលជាត្រូវការកន្លែងណាផ្សេងដើម្បីដាក់តំឡើងអេក្រង់ទាំងនោះ។

អេក្រង់ OLED មិនត្រឹមតែប្រើប្រាស់នៅក្នុងទូរសព្ទដៃប៉ុណ្ណោះទេ វាក៏មាននៅលើ Tablet និង Notebook ដែរ គ្រាន់តែវាមិនទាន់ត្រូវបានផលិតផលដោយក្រុមហ៊ុន Apple។ Tablet ម៉ូដែល Galaxy Tab S របស់ Samsung ទទួលបានការកោតសរសើរ នៅលើគុណភាពនៃអេក្រង់ OLED របស់វា ហើយយើងក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ នៅពេលដែលអេក្រង់ OLED ត្រូវបានដាក់តំឡើងនៅលើ Laptop ដូចជា Lenovo ThinkPad X1 Yoga ជាដើម។
ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា តើពេលណាទើបយើងបានឃើញអេក្រង់លំដាប់កំពូលនេះបង្ហាញខ្លួននៅលើផលិតផលរបស់ Apple ទេ ទោះបីជា Apple បានទិញវាចូលហើយក្តី។ ផលិតផល MacBook Pro ថ្មី ដែលត្រូវបានប៉ាន់ប្រមាណថានឹងចេញនៅឆ្នាំ 2021 និង iPad ដែលត្រូវបានគេនិយាយថានឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ mini-LED នេះបើយោងតាមលោក Ming-Chi Kuo ដែលជាអ្នកវិភាគមានការព្យាករណ៍ច្បាស់លាស់ជាងគេ។ បើវាជាការពិត ហើយបើសិនជា Apple នាពេលនេះសម្រេចចិត្តបញ្ជារទិញអេក្រង់ OLED សម្រាប់ Laptop និង Tablet នោះគ្រប់ MacBook Pro ឬ iPad ដែលបំពាក់ OLED ប្រហែលជានឹងមកដល់ឆាប់ៗនេះ។

ការប៉ាន់ស្មានដែលទំនងក្លាយជាការពិតជាងគេ គឺយើងនឹងបានឃើញអេក្រង់ OLED បំពាក់នៅលើទូរសព្ទ iPhone XR ជំនាន់ថ្មី ព្រោះនេះជាព័ត៌មានដែលយើងទទួលបានពីលោក Kuo ដែរ។ ទូរសព្ទនេះនឹងចេញលក់នៅឆ្នាំ 2020 ព្រមគ្នាជាមួយទូរសព្ទ iPhone 5G ដំបូង។


Apple បានលើកឡើងថា iPhone XR គឺជាទូរសព្ទដៃលក់ដាច់ជាងគេរបស់ក្រុមហ៊ុន ដូច្នេះការដាក់អេក្រង់មួយក្នុងចំណោមអេក្រង់ទាំងនេះទៅក្នុងផលិតផលពេញនិយម ដែលជា iPhone មានតម្លៃសមរម្យ ប្រហេលជាវិធីល្អមួយក្នុងការប្រើប្រាស់អេក្រង់ OLED និងបំពេញចិត្តក្រុមហ៊ុន Samsung ក្នុងពេលតែមួយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Mercedes បានបង្កើតរថយន្តក្រុង សម្រាប់អនាគតកាល

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ក្រុមហ៊ុន Mercedes-Benz ចង់នាំយកប្រព័ន្ធដឹកជញ្ជូន ស្វយ័តមកជូនមហាជនទាំងអស់។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានបង្កើតរថយន្តក្រុង ពាក់កណ្តាលស្វយ័ត មានឈ្មោះថា ...

ឧបករណ៍ Speaker ប្រើប្រាស់ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 05 Jul, 2017

តោះ! មកប្រែក្លាយពេលវេលាពេលព្រឹក ដ៏ងោកងុយរបស់អ្នក ឱ្យទៅជាការប្រគុំតន្រ្តីដ៏កក្រើកមួយ ជាមួយនឹង XXL Shower Speaker។ សម្លេងតន្ត្រីប្រគុំផ្ទាល់ ក្នុងពេល...

Oppo បង្ហាញកាមេរ៉ា Selfie ពីក្រោមអេក្រង់ដំបូងបង្អស់ក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

កាលពីប៉ុន្មានឆ្នាំមុន ការរចនាម៉ូដទូរសព្ទ Smartphone ត្រូវបានគ្របដណ្តប់ដោយការជជែកវែកញែកអំពីការស្វែងរកវិធីសាស្រ្តល្អបំផុត ដើម្បីបង្កើនសមាមាត្រ Screen...

ឆ្នាំ 2018 នេះរថយន្តបញ្ជារដោយស្វ័យប្រវត្តិ វិវត្តយ៉ាងណាហើយ?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

រថយន្តបញ្ជារដោយស្វ័យប្រវត្តិ ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ ប៉ុន្តែវាហាក់ដូចជា មិនដូចការរំពឹងទុកនេះឡើយ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុ...

Tomnerb.Com - YouTube Channel