ចូលចិត្តទំនើប

ក្រុមហ៊ុន Apple ទំនងជាបង្ខំឱ្យ Facebook ផ្លាស់ប្តូររបៀបប្រើប្រាស់ Voice Call នៅក្នុងកម្មវិធី Messenger

ដោយ: ភារុន 8 AM, Friday, 16 Aug, 2019

ការផ្លាស់ប្តូរនៅក្នុង Version iOS 13 ទំនងជាបង្ខំឱ្យក្រុមហ៊ុន Facebook ឱ្យផ្លាស់ប្តូរកម្មវិធី Messenger និង WhatsApp។ ដូចគ្នានឹងព័ត៌មាន ដែលបានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងមិនអនុញ្ញាតឱ្យកម្មវិធីទាំងនេះ អាចដំណើរការ Voice Over Internet Protocol (VOIP) នៅលើ Background បានទេ។ ខណៈពេលនេះ កម្មវិធីដូចជាកម្មវិធី Messenger និង WhatsApp ដែលដំណើរការ VOIP ជាបន្តបន្ទាប់ ដើម្បីតភ្ជាប់ការហៅទូរស័ព្ទល្បឿនលឿន ប៉ុន្តែការធ្វើបែបនេះ ក៏អនុញ្ញាតឱ្យកម្មវិធីទាំងនេះអាចធ្វើអ្វីផ្សេងទៀត ដូចជាការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ជាដើម។ យោងទៅតាមព័ត៌មានថ្មីៗនេះ ក្រុមហ៊ុន Facebook ក៏ទំនងជាត្រូវរៀបចំកម្មវិធី Messenger ឡើងវិញ ក្នុងគោលបំណងដើម្បីអាចប្រើប្រាស់កម្មវិធីរបស់ខ្លួនបាន។

ការផ្លាស់ប្តូរនេះ អាចជះឥទ្ធិពលធំសម្បើមនៅលើកម្មវិធី WhatsApp ដែលកំពុងប្រើប្រាស់ VOIP ដើម្បីដំណើរការ End-to-End Encryption។ ប៉ុន្តែក្រុមហ៊ុន Facebook ក៏មិនមែនមានត្រឹមតែកម្មវិធីផ្ញើសារតែមួយគត់នោះដែរ។ កម្មវិធីផ្ញើសារផ្សេងទៀត ក៏អ្នកអភិវឌ្ឍន៍បានប្រើប្រាស់ VOIP ដើម្បីរក្សាកម្មវិធីផ្ញើសាររបស់ក្រុមហ៊ុន អាចដំណើរការបាននៅលើ Background ហើយក៏ត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនេះ។ ម្យ៉ាងទៀត ការធ្វើបច្ចុប្បន្នភាព ក៏នឹងជាក្លាយជាផ្នែកមួយ ដែលត្រូវបានក្រុមហ៊ុន Apple នឹងប្រកាសចេញផ្សាយនូវប្រព័ន្ធប្រតិបត្តិការ iOS 13 នៅក្នុងខែកញ្ញា ខាងមុខនេះ។ ប៉ុន្តែ អ្នកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Facebook មានពេលរហូតដល់ខែមេសា ឆ្នាំ 2020 ដើម្បីអនុវត្តតាម។


ខណៈពេលដែលក្រុមហ៊ុន Apple ប្រកាសពីការធ្វើបច្ចុប្បន្នភាពដំបូង នៅឯសន្និសីទ Worldwide Developer របស់ខ្លួន ដែលបានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពនេះ នឹងជួយការពារភាពជាឯកជនរបស់អ្នកប្រើប្រាស់ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចរបស់ក្រុមហ៊ុន។ ប៉ុន្តែក៏មានមនុស្សមួយចំនួននិយាយថា ការផ្លាស់ប្តូរនេះ គឺជាមធ្យោបាយមួយ ដែលក្រុមហ៊ុន Apple ចង់ឱ្យកម្មវិធី Messenger ធ្វើការប្រកួតប្រជែងជាមួយនឹង iMessage ។


ដូចគ្នាដែរទៅនឹងព័ត៌មានមុន ដែលបានបង្ហាញថា ការអភិវឌ្ឍទៅលើដំណើរការកម្មវិធីផ្ញើសារនៅលើ Background ដើម្បីជៀសវាងការប្រើប្រាស់ថាមពលថ្មរបស់ទូរស័ព្ទផងដែរ។ តាមរយៈទ្រឹស្តី ការហាមប្រាមកម្មវិធី ដែលដំណើរការ VOIP អាចជួយបង្កើនរយៈពេលប្រើប្រាស់ថាមពលថ្ម កាន់តែយូរជាងមុន ក៏ដូចជាការពារទិន្នន័យរបស់អ្នកប្រើប្រាស់៕

អត្ថបទអ្នកចង់អាន

ឧបករណ៍សាកថ្មគ្មានខ្សែ Qi សម្រាប់ AirPod

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018

នេះមិនគ្រាន់តែជាឧបករណ៍សាកថ្មគ្មានខ្សែប៉ុណ្ណោះទេ ប៉ុន្តែនេះជាឧបករណ៍ Adapter សាកថ្ម Qi គ្មានខ្សែ របស់ក្រុមហ៊ុន Hyper។ វាមានឈ្មោះថា HyperJuice Wireles...

មកស្គាល់ 10 Gadgets ដ៏ល្អបំផុត សម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ នៅថ្ងៃនេះ!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

នៅពីក្រោយរូបមន្តចម្អិនម្ហូបអាហារ ប្រចាំគ្រួសារនីមួយៗ សុទ្ធតែមានគ្រឿងផ្សំដ៏សម្ងាត់ ដែលធ្វើឱ្យរសជាតិអាហារកាន់តែមានរសជាតិឆ្ងាញ់ ហើយជាទូទៅក៏ត្រូវបានរួម...

Apple មិនរងគ្រោះនៅ ចិនតែឯងទេ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 16 Feb, 2019

ក្រុមហ៊ុន Apple មិនបានលេងសើចទេ នៅពេលក្រុមហ៊ុនបានព្រមានថាទីផ្សារទូរសព្ទ Smartphone នៅក្នុងប្រទេសចិន បានផ្តល់ឱ្យនូវបញ្ហាប្រឈមដ៏ធំមួយកាលពីដំណាច់ឆ្នាំម...

Logitech បានបង្កើត Keyboard ហ្គេមចុងក្រោយបង្អស់ ជាមួយតួអង្គ Esports

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

ក្រុមហ៊ុន Logitech កំពុងដាក់បង្ហាញពីក្តារចុច Logitech G Pro Mechanical Gaming ដែលវាត្រូវបានបង្កើតឡើង ដោយមានកិច្ចសហការជាមួយតួអង្គ Esport កំពូលៗ។ ក្ត...

Tomnerb.Com - YouTube Channel