ចូលចិត្តទំនើប

ឆ្នាំ 2019 តើ Apple នឹងផលិតអ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

បើសិនជាអ្នកកំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកទិញកុំព្យូទ័រ MacBook Pro ថ្មី ឬទូរសព្ទ iPhone ថ្មី ឬ iPad ថ្មី ឬកំពុងស្វែងរកទិញផលិតផលថ្មីៗរបស់ក្រុមហ៊ុន Apple អ្នកគួរតែស្វែងយល់ពីព័ត៌មានខ្លះៗចេញពីអ្នកវិភាគប្រចាំក្រុមហ៊ុន Apple គឺលោក Ming-Chi Kuo ជាមុនសិន អ្នកវិភាគដ៏ល្បីឈ្មោះរូបនេះបានរៀបរាប់ប្រាប់គេហទំព័រ 9to5Mac ថាក្រុមហ៊ុន Apple នឹងបញ្ចេញផលិតផល MacBook Pro ទំហំ 16 inch នៅក្នុងឆ្នាំ 2019 នេះ ដែលនឹងក្លាយជាផលិតផល MacBook មានអេក្រង់ធំជាងគេបង្អស់ ចាប់តាំងពីឆ្នាំ 2012 មក។
វាអាចជាការវិភាគដ៏សមហេតុសមផលមួយ ដូចដែលយើងទាំងអស់គ្នាបានដឹងថា ក្រុមហ៊ុន LG ឬក្រុមហ៊ុនផលិតដទៃទៀតកំពុងផលិតអេក្រង់ខ្នាតធំ សម្រាប់ជាផលិតដើមរបស់ក្រុមហ៊ុន ឬសម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនដទៃ។

លោក Kuo បានបន្ថែមថា ផលិតផល MacBook Pro ទំហំ 13 inch អាចនឹងត្រូវបានផលិតដោយមានបំពាក់ RAM ទំហំ 32GB ជាទំហំមួយដែលអាចរកបានតែនៅក្នុងម៉ូដែលមានទំហំ 15 inch ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
លោក Kuo ក៏បានបង្ហាញជំនឿថា ក្រុមហ៊ុន Apple នឹងបញ្ចេញអេក្រង់ 6K ទំហំ 31.6 inch ជាមួយការរចនា Backlight មានទម្រង់ជា Mini-LED ផងដែរ។ វាអាចជាផលិតផលដែលទទួលបានការស្វាគមន៍ ប៉ុន្តែវាក៏អាចជាភាពភ្ញាក់ផ្អើលមួយដែរ ដោយផ្អែកលើការពិចារណាដែលក្រុមហ៊ុន Apple បានបញ្ឈប់ការផលិតអេក្រង់ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ហើយជំនួសដោយការចង្អុលបង្ហាញអតិថិជនទៅកាន់អេក្រង់ UltraFine 5K ទំហំ 27 inch របស់ក្រុមហ៊ុន LG ទៅវិញ។

ចំណែកការនិយាយពាក់ព័ន្ធនឹងព័ត៌មាននានាជុំវិញផលិតផល Desktop វិញ លោក Kuo បានលើកឡើងថា ក្រុមហ៊ុន Apple បានបញ្ជាក់រួចទៅហើយថា ផលិតផល Mac Pro ថ្មីនឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ 2019 នេះជាមួយនឹងសមាសភាព Easy-to-Upgrade។
សម្រាប់ផ្នែកផលិតផលទូរសព្ទដៃ លោក Kuo បានធ្វើការទស្សន៍ទាយថា ស្រឡាយផលិតផល ទូរសព្ទ iPhone ថ្មី នឹងមានទំហំអេក្រង់ដូចគ្នា និងមាន Notch ដែលក្នុងនោះចំពោះទូរសព្ទ iPhone XR ថ្មីនឹងប្រើប្រាស់អេក្រង់ LCD មិនមែនជាអេក្រង់ OLED ទេ។ ប៉ុន្តែគាត់បានបន្ថែមថា គ្រប់ម៉ូដែលទាំងអស់នឹងមានប្រព័ន្ធ Face ID ថ្មីមួយ ការពង្រឹងថាមពលថ្ម និងមានសម្បកជា Frosted Glass។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍គឺ ទូរសព្ទជំនាន់ថ្មីទាំងនោះនឹងមានបំពាក់ Ultra-Wideband Indoor Navigation Radio និងការបញ្ចូលថាមពលដោយគ្មានខ្សែទ្វេភាគី។

មុខងារបញ្ចូលថាមពលគ្មានខ្សែទ្វេភាគីនឹងអនុញ្ញាតឱ្យទូរសព្ទ iPhone បញ្ចូលថាមពលទៅឱ្យឧបករណ៍ដទៃទៀត ដែលភាគរយច្រើនជាងគេទំនងជាផលិតផល AirPod ថ្មី ដែលមានមុខងារបញ្ចូលថាមពលដោយគ្មានខ្សែ និងការពង្រឹងសមត្ថភាព Bluetooth។
ម៉ូដែល iPad Pro មួយគូថ្មីក៏អាចនឹងស្ថិតនៅលើដំណើរផ្លូវមកបង្ហាញខ្លួននៅក្នុងឆ្នាំនេះដែរ ជាមួយប្រព័ន្ធប្រតិបត្តិការថ្មីទាំងស្រុង។ ផលិតផល iPad Pro ទំហំ 9.7 inch នឹងបង្កើនទំហំរហូតដល់ 10.2 inch ដូច្នេះវាប្រហែលជាបំពាក់នូវ Bezel មានទំហំកាន់តែតូចផងដែរ។ ចំណែកផលិតផល iPad Mini ថ្មីមួយក៏អាចនឹងបញ្ចេញនៅក្នុងឆ្នាំនេះដែរ ជាព័ត៌មានដែលភ្ជាប់គ្នាជាមួយនឹងព័ត៌មានបែកធ្លាយកាលពីពេលថ្មីៗនេះដែរ។
ជាចុងបញ្ចប់ លោក Kuo ជឿជាក់ថាសមត្ថភាព ECG របស់ Apple Watch នឹងត្រូវបានបញ្ចេញទៅកាន់ប្រទេសបន្ថែមមួយចំនួនទៀត នៅក្នុងឆ្នាំ 2019 នេះ ហើយគាត់សង្ឃឹមថា Apple នឹងបញ្ចេញជម្រើសសម្បកធ្វើពីសេរ៉ាមិចថ្មីផងដែរ។ សម្រាប់ជម្រើសសម្បកថ្មីនេះ បានបង្ហាញវត្តមានរួចជាស្រេចហើយនៅលើផលិតផល Watch 3 ប៉ុន្តែ Apple បានរំលងវានៅលើម៉ូដែលថ្មីចុងក្រោយ។

យ៉ាងណាក្តី អ្នកគួរចងចាំថា ថ្វីត្បិតលោក Kuo មានកេរ្តិ៍ឈ្មោះល្បីក្នុងការបញ្ចេញព័ត៌មានបែកធ្លាយ ប៉ុន្តែគាត់ក៏មិនមែនទាញត្រូវគ្រប់ពេលដែរ។ មានតែការរងចាំមើលឃើញដោយផ្ទាល់ទេ ទើបអាចឱ្យយើងទាំងអស់គ្នាដឹងពីការពិត ហើយ ទំនើប នឹងបន្តនាំយកព័ត៌មានថ្មីៗបន្តបន្ទាប់ទៀតសម្រាប់អ្នកអានទាំងអស់។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ជម្រើសនាឡិកា សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 25 Oct, 2017

សម្រាប់បុរស សម្ភារៈតុបតែងខ្លួនពុំសូវស៊ាំញ៉ាំដូចនារីទេ ប៉ុន្តែការបន្ថែមសម្ភារៈលម្អលើខ្លួនប្រាណ បន្តិចបន្តួចនឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោ។ អ្វីដែលបុរសម...

Soundcore របស់ Anker បានផ្លាស់ប្តូរឈ្មោះថ្មី

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

ផលិតផល Anker Innovations’ Soundcore ត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីមកនៅត្រឹម Soundcore ដែលជាការកែប្រែថ្មីពីក្រុមហ៊ុន Anker។ នេះជាការផ្លាស់ប្តូរឈ្មោះត...

ក្រុមហ៊ុន Microsoft រចនារូបរាងថ្មីដល់ Desktop និង Email

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

ក្រុមហ៊ុន Microsoft បានណែនាំប្រព័ន្ធរចនាថ្មី Fluent Design System ដែលត្រូវបានជឿជាក់ថា នឹងនាំក្រុមហ៊ុនទៅកាន់អនាគត ជាមួយនឹងរូបរាងថ្មីទាំងស្រុង។ ការរច...

ស្រោមការពារស្បែក ពណ៌ក្រហមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 20 Jun, 2018

ក្រុមហ៊ុន Apple បានប្រកាសពីស្រោមការពារទូរសព្ទ iPhone X ថ្មី ផលិតឡើងពីស្បែក ដែលនឹងមានបង្ហាញវត្តមាន នៅថ្ងៃស្អែក។ វាជាស្រោមការពារទូរសព្ទ ដែលផលិតឡើងពីស...

Tomnerb.Com - YouTube Channel