ចូលចិត្តទំនើប

iPhone ថ្មីអាចរួមបញ្ចូល USB-C Charger និងខ្សែ Lightning ក្នុងប្រអប់តែមួយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 May, 2019

មកទល់ពេលនេះមានព័ត៌មានចចាមអារ៉ាមជាច្រើនទាក់ទងនឹងប្រភេទនៃឧបករណ៍ភ្ជាប់ ដែលក្រុមហ៊ុន Apple នឹងបំពាក់ជាមួយផលិតផល iPhone ជំនាន់ថ្មី ស្របពេលដែល បច្ចុប្បន្នផលិតផល iPad Pro និង MacBook កំពុងប្រើប្រាស់ឧបករណ៍ភ្ជាប់ USB-C។

នៅពេលនេះ យើងកំពុងទទួលបានព័ត៌មានកាន់តែច្បាស់ អំពីអ្វីដែលនឹងមកដល់ពិតប្រាកដនៅក្នុងខែកញ្ញាខាងមុខនេះ។ យោងតាមគេហទំព័រ Blog Mac Otakara របស់ប្រទេសជប៉ុន បានឱ្យដឹងថា ម៉ូដែលទូរសព្ទ iPhone ថ្មី ដែលមានព័ត៌មានចចាមអារ៉ាមជាច្រើនលើកឡើងថា នឹងមាន 3 ប្រភេទ ស្របនឹងអ្វីដែលបានចេញកាលពីឆ្នាំមុន អាចនឹងមិនមានរន្ធដោត USB-C ទេ។

ទូរសព្ទថ្មីទាំងនោះអាចនឹងត្រូវបញ្ចេញលក់ជាមួយឧបករណ៍សាកថ្មល្បឿនលឿនជាងមុន 18W USB-C និងខ្សែភ្ជាប់ Lightning to USB-C។
វាអាចជាការលើកឡើងដ៏សមហេតុ សមផលមួយ។ ក្រុមហ៊ុន Apple ប្រហែលជាមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបោះបង់ខ្សែភ្ជាប់ Lightning នៅឡើយទេ ប៉ុន្តែទំនងជាក្រុមហ៊ុនអាចសាកល្បងធ្វើឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ iOS ទាំងអស់ទទួលបានភាពងាយស្រួលជាងមុនក្នុងការប្រើប្រាស់ទូរសព្ទដៃ។
វានៅតែជារឿងអាថ៌កំបាំងមួយ ដែលក្រុមហ៊ុន Apple បានបញ្ចេញលក់ទូរសព្ទ Smartphone ជាមួយឧបករណ៍សាកថ្ម 5W Cube ដែលក្រុមហ៊ុនបានប្រើប្រាស់អស់រយៈពេលច្រើនឆ្នាំមកហើយ ទោះបីក្រុមហ៊ុនបានរចនាផលិតផលទូរសព្ទរបស់ខ្លួនបំពាក់ជាមួយបច្ចេកវិទ្យាបញ្ចូលថាមពលល្បឿនលឿន តាំងពីជំនាន់ទូរសព្ទ iPhone 8 ក្តី។
ផលិតផល iPad Pro រចនាម៉ូដថ្មី ដែលបានចេញកាលពីឆ្នាំមុន បាននាំមកនូវការភ្ជាប់ USB-C មកកាន់ស្រឡាយផលិតផល Tablet របស់ក្រុមហ៊ុន Apple ហើយវាបាននាំមកនូវឧបករណ៍សាកថ្មល្បឿនលឿន 8W។

នាពេលនេះ ដើម្បីទាញយកគុណប្រយោជន៍ពីឧបករណ៍សាកថ្មប្រភេទនេះ ជាមួយទូរសព្ទ iPhone អ្នកនឹងត្រូវចំណាយថវិកាបន្ថែមជិត $50 ទៀត នៅលើឧបករណ៍សាកថ្មកម្រិត 8W និង Adapter ប្រភេទ Lightning to USB-C ដូចដែលមានកត់សម្គាល់នៅលើគេហទំព័រ MacRumors។ ប៉ុន្តែការដាក់លក់ឈុតនេះនៅក្នុងប្រអប់តែមួយគឺជាវិធីសាស្រ្តដ៏ឆ្លាតវៃ ក្នុងការនាំយកបច្ចេកវិទ្យាសាកថ្មល្បឿនលឿនមកកាន់ទូរសព្ទ iPhone ថ្មីៗ ខណៈដែលនៅតែរក្សាបាននូវរន្ធដោត Lightning ដើម្បីជួយសម្រួលការផ្លាស់ប្តូរនាពេលអនាគត។
បន្ថែមលើនេះ ព័ត៌មានថ្មីនេះក៏អាចមានន័យថា នៅទីបំផុតអ្នកនឹងមានលទ្ធភាពដោតទូរសព្ទដៃរបស់អ្នកភ្ជាប់ជាមួយ Mac Laptop ដោយពុំចាំបាច់ប្រើប្រាស់ខ្សែភ្ជាប់ថ្មីឡើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរសព្ទ Huawei Nova 2 និង Nova 2 Plus កាមេរ៉ាមុខទំហំដល់ទៅ 20MP

ដោយ: ដួងច័ន្ទ 11 AM, Sunday, 28 May, 2017

ដូចជាទូរសព្ទភាគច្រើន នាពេលបច្ចុប្បន្ននេះ ទូរសព្ទ Huawei Nova 2 និង Nova 2 Plus មានលេចលឺព័ត៌មានមិនផ្លូវការជាច្រើន មុនពេលត្រូវបានប្រកាសជាផ្លូវការ។ ប៉...

ក្រុមហ៊ុន Canon កំពុងផលិតកាមេរ៉ាដ៏តូចមួយ ដែលអាចផ្តាច់បាន ហើយក៏អាចភ្ជាប់ជាមួយនឹងទូរស័ព្ទផងដែរ

ដោយ: ភារុន 9 AM, Saturday, 13 Jul, 2019

ក្រុមហ៊ុន Canon កំពុងងាកចាប់អារម្មណ៍ទៅលើក្រុមហ៊ុន Indiegogo ក្នុងការផលិតកាមេរ៉ាដ៏តូចមួយ មានឈ្មោះថា «Ivy Rec» ដែលជាប្រភេទកាមេរ៉ាខាងក្រៅដ៏តូចមួយ ហើយត...

LG ធ្វើឱ្យការចំអិនអាហារ កាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Apr, 2019

ក្រុមហ៊ុន LG នៅតែបន្តធ្វើការផលិតផល Oven របស់ខ្លួនកាន់តែឆ្លាតវៃ។ វិធីសាស្រ្តថ្មីរបស់ក្រុមហ៊ុន LG មិនបានផលិតផល Software ដោយខ្លួនឯងទេ ប៉ុន្តែក្រុមហ៊ុន...

បញ្ហាលេចឡើងនៅលើ Telegram Desktop

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

កម្មវិធី Telegram ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ការផ្តល់នូវសុវត្ថិភាព និងឯកជនភាព ដែលជាតម្រូវការដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញរ...

Tomnerb.Com - YouTube Channel