ចូលចិត្តទំនើប

Apple កំពុងរងបណ្តឹងទាក់ទងនឹងរឿងឆបោក

ដោយ: ដួងច័ន្ទ 9 AM, Thursday, 20 Dec, 2018

កាលពីថ្ងៃសុក្រ សប្តាហ៍មុន មានពាក្យបណ្តឹងមួយបានចោទប្តឹងក្រុមហ៊ុន Apple ទាក់ទងការឆបោកបន្លំអំពីព័ត៌មានទាក់ទងនឹង Spec នៅក្នុងស៊េរីទូរសព្ទ iPhone X។

ឯកសារដើមបណ្តឹងចំនួន 2 បានបញ្ជូនទៅកាន់តុលាការ US District Court of Northern California ចោទប្តឹងថា ក្រុមហ៊ុន Apple បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងបន្លំ អំពីទំហំអេក្រង់ និងចំនួន Pixel របស់អេក្រង់ ដែលត្រូវបានតំឡើងនៅលើទូរសព្ទ iPhone X, iPhone XS និងទូរសព្ទ iPhone XS Max។ ពាក្យបណ្តឹងនេះ ចោទប្តឹងឡើងដើម្បីទាមទារការបញ្ជាក់ពីសញ្ញាច្បាស់លាស់សម្រាប់ផលិតផលទាំងនោះ។

ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗទៅនឹងការស្នើសុំបញ្ចេញមតិយោបល់ទាក់ទងនឹងបញ្ហានេះឡើយ។

ការចោទប្តឹងនេះ បានលើកឡើងថា ក្រុមហ៊ុន Apple បានកុហកអំពីទំហំអេក្រង់ ដោយបានរាប់បញ្ចូលទាំងកន្លែងដែលគ្មានអេក្រង់ ដូចជា Notch និងនៅតាមជ្រុងទូរសព្ទជាដើម។ ដូច្នេះផលិតផលទូរសព្ទថ្មី នៃស៊េរីទូរសព្ទ iPhone មិនមែនជាប្រភេទអេក្រង់ All Screen ដូចការផ្សព្វផ្សាយពាណិជ្ជកម្មឡើយ។ នេះជាអ្វីដែលយើងបានដកស្រង់ចេញពី ឯកសារពាក្យបណ្តឹងចំនួន 55 ទំព័រ។ នៅក្នុងឯកសារពាក្យបណ្តឹងបានលើកឡើងជាឧទាហរណ៍ថា ទំហំអេក្រង់របស់ទូរសព្ទ iPhone X គឺមានទំហំ 5.8 inch ប៉ុន្តែតាមការវាស់វែងបានបង្ហាញថា វាមានទំហំត្រឹមតែ 5.6875 inch ប៉ុណ្ណោះ។

ពាក្យបណ្តឹងនេះក៏បានចោទប្តឹងផងដែរថា ស៊េរីទូរសព្ទ iPhone X មានកម្រិត Resolution នៅលើអេក្រង់ទាបជាងអ្វីដែលបានផ្សព្វផ្សាយ។ ទូរសព្ទ iPhone X តាមការផ្សព្វផ្សាយ គួរតែមាន អេក្រង់មាន Resolution កម្រិត 2436 x 1125 pixel ប៉ុន្តែផលិតផលនេះ មិនបានបំពាក់នូវ Pixel ពិតប្រាកដជាមួយនឹង Subpixel ពណ៌ក្រហម បៃតង និងពណ៌ខៀវ នៅក្នុងគ្រប់ទំហំ Pixel នីមួយៗទេ។ ទូរសព្ទ iPhone X ត្រូវបានគេចោទប្តឹងថា មានកម្រិត Subpixel ត្រឹមតែ 2 ប៉ុណ្ណោះសម្រាប់ ក្នុងមួយ Pixel ដែលនេះបង្ហាញថាវាមានចំនួនតិចជាងអ្វីដែលបានផ្សព្វផ្សាយ។ ជាមួយគ្នានេះ ការចោទប្តឹងនេះក៏បានលើកឡើងដែរថា ទូរសព្ទ iPhone 8 Plus មានអេក្រង់ដែលមានគុណភាពខ្ពស់ជាង អេក្រង់របស់ iPhone X។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Apple ទទួលរងការចោទប្តឹងទាក់ទងនឹងផលិតផលរបស់ពួកគេ។ កាលពីខែមីនា កន្លងទៅ មានអតិថិជនជាច្រើនសិបនាក់ បានចោទប្តឹងក្រុមហ៊ុន ក្នុងពាក្យបណ្តឹងដាច់ដោយឡែកពីគ្នា ចំនួន 59 ពាក្យបណ្តឹង ទាក់ទងនឹងបញ្ហាប្រព័ន្ធ Software ដែលកើតមានឡើងនៅលើផលិតផលទូរសព្ទ iPhone ចាស់ៗ និងទាមទារឱ្យមានដំណោះស្រាយត្រឹមត្រូវ។

កាលពីខែមិថុនា ក្រុមហ៊ុន Apple ទទួលរងការវាយប្រហារមួយទៀត ទាក់ទងនឹងបណ្តឹងសំណង 5 លានដុល្លារសហរដ្ឋអាមេរិក ចំពោះការខូចខាតលើអេក្រង់នាឡិកាដៃ Apple Watch ពាក់ព័ន្ធនឹងករណី ការប្រេះ រលាយ ឬជ្រុះដាច់ចេញពីតួនាឡិកា។

យើងទាំងអស់គ្នានឹងរងចាំមើលថា តើក្រុមហ៊ុន Apple នឹងធ្វើការឆ្លើយតបយ៉ាងណាទាក់ទងនឹង ពាក្យបណ្តឹងថ្មីនេះ ហើយបើសិនវាជាការពិត តើ Apple នឹងមានដំណោះស្រាយយ៉ាងណាដែរ?

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Tag Heuer Smartwatch ដាំពេជ្រតម្លៃកប់ពពក

ដោយ: ដួងច័ន្ទ 10 AM, Sunday, 21 Jan, 2018

តើអ្នកធ្លាប់គិតថានាឡិកា Tag Heuer Smartwatch តម្លៃ $1,600 មិនទាន់ល្អគ្រប់គ្រាន់មែនទេ? ថ្មីៗនេះក្រុមហ៊ុនផលិតនាឡិកា Tag Heuer បានផ្តល់ភាពភ្ញាក់ផ្អើលម...

មកស្គាល់ Tablet ស្តើងបំផុតរបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីផលិតផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងឆ្នាំនេះ ប៉ុន្តែវាមិនមែនជាផលិតផលទូរសព្ទ ដែលយើងទាំងអស់គ្នាកំពុងអន្ទះសារចង់ដឹង...

iPhone ចេញលក់ទូរសព្ទស៊ីម 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលក...

វិធីបន្ថែមឃ្លាំងផ្ទុកទិន្នន័យ សម្រាប់ PlayStation 4

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

នេះជាតិចនិក ដើម្បីទទួលបានទំហំ hard drive កាន់តែធំនៅក្នុងម៉ាស៊ីនហ្គេម PS4 បន្ថែមជាមួយគន្លឹះមួយចំនួនទៀត។ ឃ្លាំងផ្ទុកទិន្នន័យ គឺជាចំណុចដ៏សំខាន់មួយ នៅក...

Tomnerb.Com - YouTube Channel