ចូលចិត្តទំនើប

Apple នឹងបញ្ចេញកាស Powerbeats ថ្មីឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Sunday, 24 Mar, 2019

ផលិតផល Beats របស់ក្រុមហ៊ុន Apple បាននឹងកំពុងត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញវត្តមានកាស Earbuds ម៉ូដែល Powerbeats ដែលជាកាសស្តាប់គ្មានខ្សែពិតប្រាកដមួយ នៅក្នុងខែមេសាខាងមុខនេះហើយ។ នេះជាសេចក្តីរាយការណ៍ដែលយើងទទួលបានពីគេហទំព័រ CNET។
ប្រភពចេញពីគេហទំព័រ CNET ដែលគេហទំព័រនេះនិយាយថាជិតស្និទ្ធនឹងបណ្តាញចែកចាយផលិតផល បាននិយាយថាផលិតផល Earbuds ថ្មីនេះនឹងបំពាក់ជាមួយបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Apple គឺបន្ទះឈីប H1 ដែលត្រូវបានប្រើប្រាស់នៅក្នុង AirPods ថ្មីដែលធ្វើការបញ្ចូលថាមពលដោយគ្មានខ្សែ និងមានមុខងារជំនួយការដោយសម្លេង Always-On Siri ដូចគ្នាផងដែរ
ផលិតផលកាសស្តាប់ថ្មីនេះ ក៏ត្រូវបានគេរំពឹងថានឹងមានបំពាក់ជាមួយថ្មដែលមានថាមពលកាន់តែយូរជាង AirPods ដែលមានថេរវេលាស្តាប់តន្រ្តីប្រមាណ 5 ម៉ោង។

គេហទំព័រ CNET បានចង្អុលបង្ហាញថា កាលបរិច្ឆេទនៃការបញ្ចេញកាសគ្មានខ្សែ Powerbeats ស្របគ្នានឹងពេលវេលាដែល BeatsX ត្រូវបានប្រកាសដែរ ដែលកើតឡើងក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីក្រុមហ៊ុនធ្វើការប្រកាសដំបូងអំពី AirPods កាលពីឆ្នាំ 2016។
ព័ត៌មានចចាមអារាមជាច្រើនអំពីផលិតផល AirPods លំដាប់ខ្ពស់ត្រូវបានសាយភាយតាំងពីឆ្នាំមុនមកម្ល៉េះ ដោយលើកឡើងថាវាអាចនឹងមានសមត្ថភាពលុបសម្លេងរំខាន និងជាប្រភេទកាសស្តាប់ Over-Ear។
AirPods បញ្ចូលថាមពលដោយគ្មានខ្សែថ្មី ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ មិនមានអ្វីស្របគ្នាជាមួយព័ត៌មានចចាមអារាមទាំងនោះទេ ប៉ុន្តែកាសស្តាប់ Powerbeats អាចនឹងក្លាយគោលដៅទីផ្សាដ៏ពិតប្រាកដមួយ ដែលកំពុងសម្លឹងរកមុខងារថ្មីៗបន្ថែមទៀត ច្រើនជាងអ្វីដែលកាស AirPods បានផ្តល់ឱ្យ។

ផលិតផលកាសស្តាប់ Powerbeats នាពេលបច្ចុប្បន្ន មានសមត្ថភាពធន់នឹងជម្រាបញើស និងផ្តល់នូវសុវត្ថិភាព និងផាសុកភាពក្នុងការប្រើប្រាស់ជាងកាសស្តាប់ AirPods។

យ៉ាងណាមិញ យើងមិនទាន់ទទួលបានព័ត៌មានអំពីតម្លៃរបស់កាសស្តាប់ជំនាន់ថ្មីនេះនៅឡើយទេ ទោះបីកាសស្តាប់ម៉ូដែល Powerbeats3 Wireless (ដែលនៅតែប្រើប្រាស់ជាមួយខ្សែមួយ) បច្ចុប្បន្នមានតម្លៃលក់រាយ $199.95 នៅលើគេហទំព័រ Beats ប៉ុន្តែមានដាក់លក់នៅលើគេហ ទំព័រ Amazon ត្រឹមតែ $99 ប៉ុណ្ណោះ។ នេះជាសញ្ញាបង្ហាញថា ការ Update ថ្មីប្រហែលជានឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ។
បើសិនជាព័ត៌មានបែកធ្លាយទាំងនេះជាការពិត ផលិតផល Powerbeats3 គ្មានខ្សែថ្មី នឹងក្លាយជាផលិតផលដំបូងគេ នៅក្នុងចំណោមផលិតផល Beats ទាំងអស់ ដែលជាផលិតផលកាស ស្តាប់ Earbuds គ្មានខ្សែពិតប្រាកដ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Power Bank ស្តើងបំផុតលើពិភពលោក!

ដោយ: ដាលីស 1 PM, Monday, 13 Apr, 2015

ក្រុមហ៊ុន Lion House តំណាងចែកចាយ Power Bank ដែលស្តើងជាងគេបំផុតលើពិភពលោក និងដែល​មានទំហំ​ប៉ុន​នាមប័ណ្ណមួយ​​សន្លឹកប៉ុណ្ណោះនោះ ត្រូវបានផលិត និងដាក់លក់ក...

Sony Xperia 1 ជិតចេញលក់ហើយ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 23 May, 2019

ផលិតផលទូរសព្ទម៉ូដែល Xperia 1 របស់ក្រុមហ៊ុន Sony នឹងបង្ហាញវត្តមាននៅក្នុងទីផ្សានៅសហរដ្ឋអាមេរិក នៅថ្ងៃទី 12 ខែកក្កដា ក្នុងតម្លៃ $949។ នេះជាសេចក្តីប្រក...

ជម្រើសកាមេរ៉ាសម្រាប់ Live វីដេអូ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើង ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើម សម្រាប់ការធ្វើអាជីវកម្ម ជាពិសេសអ្នកលក់ទំនិញអនឡាញមានសន្...

បង្ហាញរូបឆោម “ព្រះរាជវាំងមានកង់” តម្លៃថ្លៃជាងគេបំផុត លើពិភពលោក

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន “Marchi Mobile” បាននាំយកប្រភេទ​រថយន្តដ៏ទំនើប “Elemment Palazzo” ដែលត្រូវបានគេដា...

Tomnerb.Com - YouTube Channel