ចូលចិត្តទំនើប

iPhone ថ្មី សន្យារក្សាការសម្ងាត់ របស់អ្នក

ដោយ: ដួងច័ន្ទ 9 AM, Sunday, 17 Mar, 2019

នៅក្នុងការអនុវត្តបន្តពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ CES កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Apple ទើបនឹងបញ្ចេញវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មមួយថ្មីទៀត ដែលជាថ្មីម្តងទៀតផ្តោតសំខាន់លើផលិតផលទូរសព្ទ iPhone ក្នុងនាមជាជម្រើសរក្សាព័ត៌មានសម្ងាត់ និងឯកជន បានល្អប្រសើរជាងផលិតផលទូរសព្ទរបស់ក្រុមហ៊ុនដទៃទៀត។

ចំណងជើង «Privacy on iPhone-Private Side» បង្ហាញថាផលិតផលទូរសព្ទ iPhone ថ្មី ផ្តោតសំខាន់លើការឱ្យតម្លៃរបស់អ្នកប្រើប្រាស់លើការរក្សាព័ត៌មានសម្ងាត់ និងឯកជនភាព មិនថានៅក្នុងលក្ខខណ្ឌប្រើប្រាស់យ៉ាងណាក្តី។ វាត្រូវបានចងភ្ជាប់ជាមួយពាក្យស្លោក «If privacy matters in your life, it should matter to the phone your life is on» មានន័យថា បើសិនជាការរក្សាព័ត៌មានសម្ងាត់ ពិតជាសំខាន់សម្រាប់ជីវិតរបស់អ្នក វាគួរតែមានសារៈសំខាន់ដូចគ្នាចំពោះទូរសព្ទ ដែលអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុន Apple ទទួលបានសិទ្ធិក្នុងការអួតបង្ហាញពីការបំពេញមុខងាររក្សាព័ត៌មានសម្ងាត់ ជាមួយវឌ្ឍនភាពនៅលើសន្តិសុខនៃការប្រើប្រាស់ មុខងារ Encryption ការតាមដានអ្នកប្រើប្រាស់ និងការពង្រឹងមុខងារ Default Setting។

យ៉ាងណាក្តី វាពិតជាមិនងាយនឹងបំភ្លេចអំពីករណីមួយកើតឡើងភ្លាមៗបន្ទាប់ពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apple កាលពីខែមករា ដែលមានយុវជនមួយរូបបង្ហាញពីបញ្ហាមួយនៅក្នុងសេវាកម្ម FaceTime ដែលអនុញ្ញាតឱ្យអ្នកណាក៏អាចស្តាប់លឺ តាមរយៈ Mic មុនពេលកិច្ចសន្ទនាចាប់ផ្តើម ហើយបញ្ហានេះមិនអាចទទួលបានការឆ្លើយតបពីក្រុមហ៊ុន Apple ឡើយ ទាក់ទងនឹងការជួសជុល មុនពេលដំណឹងនៃបញ្ហានេះត្រូវបានរីកសុះសាយ។
យើងពិតជាសង្ឃឹមថា មោទនភាពរបស់ក្រុមហ៊ុន Apple អំពីភាពខ្លាំងនៃការរក្សាព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់នេះ នឹងមិនមានបញ្ហាអ្វីចោទឡើងឡើយ ហើយយើងក៏រងចាំស្វែងយល់ច្បាស់ទាំងអស់គ្នា អំពីឥទ្ធិពលដ៏ខ្លាំងរបស់វាដែរ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Galaxy S10 នឹងប្រើប្រាស់ Wi-Fi 6

ដោយ: ដួងច័ន្ទ 9 AM, Friday, 08 Feb, 2019

ទូរសព្ទ Galaxy S10 របស់ក្រុមហ៊ុន Samsung នឹងចូលរួមក្នុងចំណោមទូរសព្ទ Smartphone ដំបូង ដែលមានសមត្ថភាពដំណើរការប្រព័ន្ធ Wi-Fi ដែលមានល្បឿនកាន់តែលឿន ត្រូ...

VinFast ក្រុមហ៊ុនផលិតយានយន្តដំបូងរបស់វៀតណាម

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

នៅពេលដែលយើងគិតដល់ផលិតផលនានាដែលផលិតឡើងនៅប្រទេសវៀតណាម យើងពិតជាមិនដែលធ្លាប់គិតដល់ថាប្រទេសវៀតណាមអាច ផលិតយានយន្តបាននោះទេ។ ប៉ុន្តែនាពេលនេះ ក្រុមហ៊ុនសម្ព័...

ឥឡូវនេះអ្នកអាចប្រើ Google Map នៅក្នុង CarPlay ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 របស់ Apple បានហើយ

ដោយ: ភារុន 9 AM, Friday, 09 Nov, 2018

សព្វថ្ងៃនេះជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ក្រុមហ៊ុន Apple បានបន្ថែមការផ្គត់ផ្គង់សម្រាប់សេវាកម្ម Google Map ដែលជាសេវាកម្មទី3 បន្ទាប់ពីដាក់វាបញ្ចូ...

iPad Pro អាចចេញមក ព្រមជាមួយប៊ិច Stylus

ដោយ: ដាលីស 2 PM, Saturday, 11 Apr, 2015

iPad Pro គឺជាផលិតផលថ្មីរបស់ Apple ដែលសារព័ត៌មាននៅបរទេសធ្វើការប៉ាន់ស្មានថា នឹងធ្វើការ​បង្ហាញខ្លួន​ឡើង​ក្នុងឆ្នាំ2015នេះ ដោយព័ត៌មានថ្មីចុងក្រោយបំផុតប...

Tomnerb.Com - YouTube Channel