ចូលចិត្តទំនើប

Apple ចូលរួមជាមួយនឹង Google, Facebook, និង Twitter នៅក្នុងគម្រោងចែករំលែកទិន្នន័យ

ដោយ: ភារុន 9 AM, Thursday, 01 Aug, 2019

ទើបតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពី ការបើកដំណើរការជាផ្លូវការនូវគម្រោងផ្ទេរទិន្នន័យ ឬ «Data Transfer Project» គឺកំពុងប្រកាសអំពី សំណុំដៃគូថ្មី និងលក្ខណៈពិសេស។ ថ្ងៃនេះ ក្រុមហ៊ុន Apple បានប្រកាសថាខ្លួននឹងចូលរួមនៅក្នុងគម្រោងនេះ ដោយបង្កើតប្រព័ន្ធ ដែលអាចអន្តរប្រតិបត្តិការបាន ដើម្បីនាំយកទិន្នន័យ ចេញ/ចូលពី iCloud ។ ហើយសូម្បីបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook និង Twitter ក៏បានចូលរួមគម្រោងនេះផងដែរ។ ជាមួយនឹងគម្រោង Solid របស់ Tim Berners-Lee ដែលវាអនុញ្ញាតឱ្យ Import និង Export Contact ហើយនឹងគម្រោង Mastodon ដែលអនុញ្ញាតឱ្យ Import និង Export អ្វីដែលផុសចេញទៅ។


គម្រោងបើកចំហរប្រភពនេះ មានគោលបំណងធ្វើឱ្យមានភាពងាយស្រួល ក្នុងការផ្ទេរទិន្នន័យពីសេវាកម្មមួយ ទៅសេវាកម្មមួយទៀត ហើយគម្រោងផ្ទេរទិន្នន័យ ឬ Data Transfer Project នេះភាគច្រើនមានកូដចុងក្រោយបង្អស់ ដើម្បីបង្កើត Data Export Tool ដូចជា Google Takeout និងការ Access ចូល Facebook ដើម្បីប្រើប្រាស់ Information Tool របស់អ្នក ដែលមានភាពត្រូវគ្នា។ ឥឡូវនេះ Tool ទាំងនេះនឹងអនុញ្ញាតឱ្យអ្នកទាញយកទិន្នន័យដោយផ្ទាល់ទៅកាន់ Hard Drive របស់អ្នក ប៉ុន្តែការរំពឹងថាកូដរបស់គម្រោងនេះ គឺអាចត្រូវបានអនុញ្ញាតឱ្យបញ្ជូនទិន្នន័យ ទៅសេវាកម្មផ្សេងមួយទៀតដោយផ្ទាល់ នោះនឹងអនុញ្ញាតឱ្យអ្នកផ្ញើរូបថតនៅក្នុង Facebook របស់អ្នកទាំងអស់ទៅគណនី Google Photos ជាមួយនឹងលទ្ធភាពទាបនៃការលេចធ្លាយទិន្នន័យចេញទៅខាងក្រៅ។

លើសពីនេះ Google, Microsoft, Facebook, និង Twitter ក៏បានចុះហត្ថាលេខា កាលពីរដូវក្តៅមុននេះផងដែរ ហើយទំព័រ GitHub របស់គម្រោងក៏បានបង្ហាញ ពីការធ្វើបច្ចុប្បន្នភាព (Update) ជាទៀងទាត់ចាប់តាំងពីនោះមក ប៉ុន្តែវាគ្រាន់តែជាការងារ ដែលកំពុងដំណើរការប៉ុណ្ណោះ។ ដូចគ្នាផងដែរ គេហទំព័រក៏បានបញ្ចេញព័ត៌មានជាផ្លូវការថា «យើងកំពុងតែបន្តធ្វើការកែលម្អជាបន្តបន្ទាប់ ដោយសារតែ មានភាពរអាក់រអួលម្តងម្កាល»។ រហូតមកដល់ពេលនេះ ភាគច្រើនៃការងារនេះ ទំនងជាត្រូវធ្វើម្តងហើយម្តងទៀត ដើម្បីធ្វើឱ្យលទ្ធផលចេញមកល្អប្រសើរឡើង សម្រាប់ផ្តល់ជូនដល់អតិថិជន ហើយវានឹងមកដល់ក្នុងពេលឆាប់ៗនេះ។

នៅក្នុងសេចក្តីរាយការណ៍មួយរបស់ក្រុមហ៊ុន Google បាននិយាយថាគម្រោងថ្មីនេះ នឹងមកដល់នៅប៉ុន្មានខែខាងមុខនេះ ដោយលោក Jessie Chavez ដែលជាប្រធានផ្នែកគម្រោង «Data Transfer Project» បាននិយាយថា «យើងពិតជាទទួលបានការលើកទឹកចិត្ត ទៅលើការអភិវឌ្ឍគម្រោងថ្មីនេះ ចាប់តាំងពីពេលយើងបានប្រកាសវា កាលពីឆ្នាំមុន។ ដូច្នេះសូមឱ្យអ្នកប្រើប្រាស់ទាំងអស់ ទន្ទឹងរង់ចាំនូវការបង្ហាញលក្ខណៈពិសេសនៃគម្រោងថ្មីនេះ ជាលើកដំបូងនៅប៉ុន្មានខែខាងមុខនេះទៀត»៕

អត្ថបទអ្នកចង់អាន

Samsung បញ្ចេញផលិតផល Soundbar លំដាប់ខ្ពស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

នៅពេលក្រុមហ៊ុន​ Samsung ទិញយកក្រុមហ៊ុន Harman International Industries កាលពីឆ្នាំមុន វាជារឿងដែលគ្រប់គ្នាសុទ្ធតែស្មានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ...

៩ ហ្គេម សម្រាប់កុមារកម្សាន្ត និងហ្វឹកហាត់ក្នុងពេលតែមួយ

ដោយ: ស. លីង 8 PM, Sunday, 08 Oct, 2017

ចាស់ៗតែងគិតថា ការលេងហ្គេម (កុំព្យូទ័រឬទូរស័ព្ទ) នាំផលប៉ះពាល់ដល់កុមារ។ នោះមិនទាំងអស់ទេ! ហ្គេមមួយចំនួន មិនត្រឹមតែផ្តល់ផលល្អ ថែមទាំងជួយហ្វឹកហាត់កូន រប...

វីដេអូផ្សាយពាណិជ្ជកម្ម Case AirPod របស់កូរ៉េខាងត្បូង ពិតជាធ្វើឱ្យអ្នកប្រើប្រាស់ចង់បាន!

ដោយ: ភារុន 8 AM, Tuesday, 03 Sep, 2019

ក្រុមហ៊ុន Apple កំពុងដំណើរការចាក់ផ្សាយពាណិជ្ជកម្ម AirPod ថ្មី ជាវីដេអូផ្សព្វផ្សាយខ្លីមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនេះបានធ្វើឱ្យក្រុមហ៊ុន Apple...

កុំព្យូទ័រយួរដៃ Yoga ពី Lenovo ទទួលបាន Intel ជំនាន់ទី10 និងប្រព័ន្ធ AI ដ៏ឆ្លាតវៃ

ដោយ: ភារុន 9 AM, Monday, 09 Sep, 2019

ក្រុមហ៊ុន Lenovo កំពុងចូលរួមជាមួយនឹងក្រុមហ៊ុន Dell និង Acer ក្នុងការធ្វើឱ្យប្រសើរឡើងនូវផលិតផលកុំព្យូទ័ររបស់ខ្លួន នោះគឺការបំពាក់ CPUs: Intel ជំនាន់ទ...

Tomnerb.Com - YouTube Channel