ចូលចិត្តទំនើប

Apple កំពុងចេញលក់ AirPower ថ្មីរបស់ក្រុមហ៊ុន Mophie

ដោយ: ភារុន 9 AM, Saturday, 17 Aug, 2019

ក្រុមហ៊ុន Apple ពិតជាមិនអាចផលិតបន្ទះសាកថ្មឥតខ្សែ AirPower បានតាមសន្យាទេ ហើយក្រុមហ៊ុនក៏បានលុបចោលគម្រោងនេះរយៈពេល 18 ខែបន្ទាប់ពីបានប្រកាស។ គោលដៅរបស់ក្រុមហ៊ុន នោះគឺអនុញ្ញាតឱ្យអ្នកអាចសាកថ្មឧបករណ៍ជាច្រើននៅក្នុងពេលតែមួយ ដោយប្រើបន្ទះសាកថ្មតែមួយ។ ប៉ុន្តែក្រុមហ៊ុន Apple បានបរាជ័យ តែក្រុមហ៊ុន Mophie ទទួលបានជោគជ័យ។


ជាការពិតណាស់បន្ទះសាកថ្មឥតខ្សែផ្សេងទៀត គឺអ្នកអាចរកបាននៅលើទីផ្សារ ប៉ុន្តែ វានៅតែគួរឱ្យចាប់អារម្មណ៍ ដោយសារតែបន្ទះសាកថ្មរបស់ក្រុមហ៊ុន Mophie អាចផលិតចេញមក ហើយក្រុមហ៊ុន Apple មិនអាចធ្វើបាន ហើយបន្ទាប់មកក្រុមហ៊ុន Apple ក៏បានប្រកាសចេញលក់បន្ទះសាកថ្មរបស់ Mophie នៅលើគេហទំព័រ និងហាងលក់ទំនិញផ្ទាល់របស់ក្រុមហ៊ុន Apple។ ក្រុមហ៊ុន Mophie បានបង្ហាញនូវបន្ទះសាកថ្មមួយគូ ដែលអាចសាកថ្មជាមួយនឹងឧបករណ៍ជាច្រើនបានក្នុងពេល តែមួយ។ បន្ទះសាកថ្មនីមួយៗអាចផ្តល់ថាមពល 7.5W នៃលទ្ធផលសាកម្តង។ បន្ទះសាកថ្មមួយគូ (តម្លៃ $99.95) អនុញ្ញាតឱ្យជំរុញការសាកថ្មទៅលើទូរស័ព្ទ iPhone ដែលអាចប្រើបានតាមរយៈ Qi និង AirPod ក្នុងពេលតែមួយជាមួយនឹងរន្ធ USB-A រួមបញ្ចូលគ្នា ដើម្បីអនុញ្ញាតឱ្យអ្នកអាចសាកថ្មឧបករណ៍ផ្សេងទៀតតាមរយៈខ្សែ។


ម៉ូដែល 3-in-1 (តម្លៃ $139.95) បន្ថែម Apple Watch Stand អនុញ្ញាតឱ្យអ្នកសាកថ្មនាឡិកាឆ្លាតវៃរបស់អ្នក ក្នុងពេលតែមួយ ដូចគ្នាទៅនឹងទូរស័ព្ទ និង AirPod របស់អ្នកផងដែរ។ ស្របពេលជាមួយគ្នានេះដែរ Mophie ក៏បានណែនាំ Watch Stand មានភាពល្អប្រសើរសម្រាប់ Nightstand Mode ដែលធ្វើឱ្យអ្នកអាចសាកថ្មនៅពេលយប់ បានកាន់តែមាន ផាសុកភាព។
ក្រុមហ៊ុនក៏បានអះអាងថាបន្ទះសាកថ្មថ្មីនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពកាន់តែប្រសើរឡើង សម្រាប់ផលិតផលរបស់ Apple។ ប៉ុន្តែ បន្ទះសាកថ្ម AirPower ថ្មីនេះមិនមានភាពបត់បែន ដូចដែរក្រុមហ៊ុន Apple ចង់បាន ដោយវាគ្រាន់តែអនុញ្ញាតឱ្យអ្នកអាចសាកថ្មទូរស័ព្ទ iPhone, AirPods និង Apple Watch នៅក្នុងពេលដំណាលគ្នាប៉ុណ្ណោះ។
ទន្ទឹមនឹងនេះបន្ទះសាកថ្ម ក្រុមហ៊ុន Mophie ក៏បានបង្ហាញឆ្នាំងសាកថ្មមួយគូ ដែលអាចសាកថ្មនៅក្នុងរថយន្ត មានរន្ធ USB-C ហើយវាមានផ្តល់ថាមពល 18W ។ សម្រាប់ឆ្នាំងសាកថ្ម ដែលត្រឹមតែមានរន្ធ USB-C តែមួយមានតម្លៃ $24.95 និងឆ្នាំសាកថ្ម ដែលមានបន្ថែមរន្ធ USB-A ដែលផ្តល់ថាមពល 12W មានតម្លៃ $29.95។


ក្រុមហ៊ុន Apple កំពុងដាក់លក់ឆ្នាំងសាកថ្មទាំងបួនប្រភេទនេះ នៅលើគេហទំព័ររបស់ខ្លួនហើយ នាពេលឥឡូវនេះ។ លើសពីនេះ វាក៏មាននៅតាមហាងលក់ផលិតផល Apple មួយចំនួន និងនៅលើគេហទំព័ររបស់ក្រុមហ៊ុន Mophie នៅសប្តាហ៍នេះផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Mac Pro ថ្មីនឹងផលិតនៅប្រទេសចិន?

ដោយ: ដួងច័ន្ទ 8 AM, Friday, 05 Jul, 2019

ក្រុមហ៊ុន Apple នឹងធ្វើការផលិត Version ថ្មីនៃផលិតផល Mac Pro នៅក្នុងប្រទេសចិន ដែលជាការផ្លាស់ប្តូរផលិតកម្មនៃផលិតផលដ៏ធំតែមួយគត់របស់ក្រុមហ៊ុន ដែលបានប្រ...

នេះជាទង្វើដែលអ្នក មិនគួរធ្វើនៅពេលទូរសព្ទដៃ ឡើងកម្តៅ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

បើសិនជាទូរសព្ទ ឬកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នកប៉ោង ឬឡើងកម្តៅ អ្នកត្រូវដឹងពីអ្វី ដែលត្រូវធ្វើ និងអ្វីដែលត្រូវជៀសវាង។ បើសិនជាយើងបានសិក្សារឿងម...

Samsung Galaxy S9 អាចនឹងមានពណ៌ Burgundy Red

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 19 Dec, 2017

ក្រុមហ៊ុន Samsung ទើបនឹងប្រកាសថា ទូរសព្ទ Galaxy S8 កំពុងផ្លាស់ប្តូររូបរាងសម្បកពណ៌ថ្មី គឺ ពណ៌ Burgundy Red នៅលើផលិតផលទូរសព្ទ ដែលចេញលក់នៅក្នុងទីផ្សារ...

Samsung បញ្ចេញផលិតផល Soundbar លំដាប់ខ្ពស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

នៅពេលក្រុមហ៊ុន​ Samsung ទិញយកក្រុមហ៊ុន Harman International Industries កាលពីឆ្នាំមុន វាជារឿងដែលគ្រប់គ្នាសុទ្ធតែស្មានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ...

Tomnerb.Com - YouTube Channel