ចូលចិត្តទំនើប

Apple ចេញលក់ស្រោមទូរសព្ទបញ្ចូលថាមពលថ្មី

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 22 Jan, 2019

ក្រុមហ៊ុន Appleត្រូវបានព័ត៌មានចចាមអារ៉ាមជាច្រើនលើកឡើងថាបាននឹងកំពុងផលិតស្រោមទូរសព្ទ ដែលអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទ សម្រាប់ម៉ូដែលទូរសព្ទ iPhone ចុងក្រោយរបស់ខ្លួន មានដូចជា iPhone XR និង XS។ ប៉ុន្តែថ្មីៗនេះ ដោយគ្មានតំរុយបង្ហើបណាមួយសោះ ក្រុមហ៊ុន Apple បានផលិតស្រោមទូរសព្ទ បញ្ចូលថាមពលនេះដោយជោគជ័យ និងមានដាក់លើនៅក្នុងគេហទំព័រ Apple Store។
ស្រោមទូរសព្ទជំនាន់ថ្មីនេះ ត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ជាមួយម៉ូដែលទូរសព្ទ iPhone ដែលមានចេញលក់ក្នុងឆ្នាំ 2018 មានដូចជាទូរសព្ទ iPhone XS, XS Max និង iPhone XR។ ស្រោមទូរសព្ទនេះក៏នឹងផ្តល់នូវជម្រើសការរចនាម៉ូដស៊ីលីកូនពណ៌ស និងខ្មៅផងដែរ ហើយវានៅតែបំពាក់ Battery Hump ដាច់ដោយឡែក ដែលក្រុមហ៊ុន Apple បានណែនាំដំបូងនៅក្នុងម៉ូដែលស្រោមទូរសព្ទបញ្ចូលថាមពលជំនាន់មុន ជាមួយនឹងការរចនារូបរាងតូចជាងមុន។

ជាការសោកស្តាយចំពោះអ្នកប្រើប្រាស់ទូរសព្ទ iPhone ម៉ូដែលចាស់ៗ ដោយទំព័របរិយាយពីផលិតផលបានបញ្ជាក់ថា ស្រោមទូរសព្ទថ្មីនេះអាចដំណើរការតែជាមួយទូរសព្ទ iPhone ជំនាន់ថ្មីប៉ុណ្ណោះ មានន័យថាម្ចាស់ទូរសព្ទ iPhone X នឹងមិនអាចប្រើប្រាស់ស្រោមទូរសព្ទ XS បានឡើយ ទោះបីទូរសព្ទទាំងពីរនេះមានបរិមាត្រស្ទើរតែប៉ុនគ្នាក្តី។

យោងតាមក្រុមហ៊ុន Apple បានឱ្យដឹងថា ស្រោមទូរសព្ទថ្មីនេះក៏អាចដំណើរការជាមួយឧបករណ៍សាកថ្ម Qi ដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនផងដែរ។ ដូច្នេះអ្នកនៅតែអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទដៃរបស់អ្នក ដោយមិនចាំបាច់ប្រើប្រាស់ខ្សែចម្លងដដែល ទោះបីវាស្ថិតនៅក្នុងស្រោមក្តី។ នៅក្នុងស្រោមទូរសព្ទមានបំពាក់ឧបករណ៍ Coil សម្រាប់ការបញ្ចូលថាមពលដោយគ្មានខ្សែ ហើយដូចគ្នានឹងទូរសព្ទ iPhone ថ្មីៗនេះដែរ អ្នកនឹងអាចបញ្ចូលថាមពលបានកាន់តែលឿន ជាមួយឧបករណ៍បញ្ចូលថាមពល USB-C PD ព្រមជាមួយការប្រើប្រាស់ខ្សែចម្លង USB-C to Lightning ផងដែរ។

ក្រុមហ៊ុន Apple នៅមិនទាន់បង្ហាញពីទំហំថាមពលថ្ម ដែលត្រូវបានបំពាក់នៅលើស្រោមទូរសព្ទថ្មីនេះ សម្រាប់ជាថាមពលបន្ថែមដល់ទូរសព្ទនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនសន្យាថាវានឹងផ្តល់ឱ្យនូវថាមពលថ្មកាន់តែល្អជាងមុន ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតបានរហូតដល់ 21 ម៉ោងនៅលើទូរសព្ទ XS ប្រើបានរយៈពេល 20 ម៉ោងនៅលើទូរសព្ទ XS Max និងប្រើប្រាស់បាន 22 ម៉ោងសម្រាប់ទូរសព្ទ XR។

ដូចគ្នានឹងស្រោមទូរសព្ទជំនាន់មុនរបស់ Apple ដែរ ម៉ូដែលថ្មីនេះនឹងទទួលបានអត្ថប្រយោជន៍ពីភាគីទីមួយ តាមរយៈការរួមបញ្ចូលជាមួយប្រព័ន្ធ iOS ដោយផ្ទាល់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យថាមពល ទាំងនៅលើស្រោមទូរសព្ទ និងថាមពលថ្មខាងក្នុងទូរសព្ទដៃ នៅក្នុង Notification Center។ ករណីនេះមានលក្ខណៈស្រដៀងគ្នានឹងវិធីសាស្រ្តនៃការភ្ជាប់ AirPods និង Apple Watch សម្រាប់ការពិនិត្យថាមពល៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Microwave ឆ្លាតវៃ សម្រាប់មេផ្ទះទាន់សម័យ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Feb, 2019

ថ្ងៃនេះ ទំនើប សូមណែនាំស្រ្តីមេផ្ទះនូវផលិតផល Microwave ដ៏ឆ្លាតវៃ ពីក្រុមហ៊ុន LG ម៉ូដែល NeoChef Smart Inverter ដែលនឹងជួយធ្វើឱ្យការចម្អិនម្ហូបអាហាររបស...

សូមណែនាំ Chromebook ទំហំ 15 inch ដំបូងបង្អស់ពី HP

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Apr, 2019

ផលិតផល Chromebook បន្តទាក់ទាញចំណាប់អារម្មណ៍នៅក្នុងផ្នែកផលិតផលមានតម្លៃខ្ពស់ សក្តិសមនឹងគុណភាព ហើយផលិតផល HP Chromebook 15 ក៏ស្ថិតនៅក្នុងចំណោមនេះដែរ ផល...

កាមេរ៉ា Canon ថ្មី ល្អខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 28 Feb, 2019

ក្រុមហ៊ុន Canon បានធ្វើការប្រកាសជាផ្លូវការអំពីផលិតផលកាមេរ៉ាម៉ូដែល EOS RP ជាផលិតផលកាមេរ៉ា Full-Frame Mirrorless ទីពីររបស់ក្រុមហ៊ុនដែលនឹងចូលរួមជាមួយក...

Soundbars ថ្មីពី LG កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 04 Mar, 2019

ក្រុមហ៊ុន LG បានបង្ហាញផលិតផល Soundbars ម៉ូដែលចុងក្រោយបង្អស់ មុនពេលព្រឹត្តិការណ៍ប្រចាំឆ្នាំ CES មកដល់នាឆ្នាំក្រោយនេះ។ ផលិតផលថ្មីទាំងនោះរួមមានម៉ូដែល ...

Tomnerb.Com - YouTube Channel