ចូលចិត្តទំនើប

iOS 13 ទីបញ្ចប់នៃ 3D Touch

ដោយ: ដួងច័ន្ទ 7 AM, Friday, 21 Jun, 2019

អ្នកប្រហែលជាបានដឹងព័ត៌មានខ្លះៗអំពីទូរសព្ទ iPhone ជំនាន់ថ្មី ហើយអ្នកក៏ប្រហែលជាមិនពេញចិត្តនឹងរូបរាងរបស់ទូរសព្ទដែលយើងសន្មត់ហៅវាថា iPhone 11 និងភាពចម្លែកនៃ iPhone XR2។ ប៉ុន្តែនាពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញព័ត៌មានមួយផ្សេងទៀត ដែលអ្នកប្រហែលជានឹងមិនរីករាយដូចគ្នា។

នៅក្នុងឱកាសនេះការបញ្ចេញប្រព័ន្ធ iOS 13 Beta ជាលើកដំបូងនៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Apple ប្រហែលជាបានសរសេរនៅលើ Billboard ផ្សព្វផ្សាយផងដែរថា បច្ចេកវិទ្យា 3D Touch ដ៏ទំនើបរបស់ក្រុមហ៊ុន ត្រូវបានទាញចេញពីទូរសព្ទ iPhone ជំនាន់ថ្មីហើយ។ តើព្រោះហេតុអ្វី? ពីព្រោះប្រព័ន្ធប្រតិបត្តិការ iOS 13 ថ្មី បានធ្វើឱ្យគ្រប់កាយវិការ និង Shortcut ទាំងអស់ដែលពឹងអាស្រ័យលើការប្រើប្រាស់ 3D Touch អាចដំណើរការបាន ជំនួសឱ្យការប្រើប្រាស់ដោយចុចសង្កត់រយៈពេលយូរ។ នេះជាហេតុផលដ៏សាមញ្ញមួយដែលធ្វើឱ្យបច្ចេកវិទ្យានេះគ្មានរូបរាងបន្តទៀត។ ការផ្លាស់ប្តូរដ៏គួរឱ្យអាក់អន់ស្រពន់ចិត្តនេះ ជាក្តីកង្វល់នៅក្នុងចិត្តជាយូរណាស់មកហើយ។ អ្នកវិភាគដ៏ល្បីល្បាញ លោក Ming-Chi Kuo បានផ្តល់តំរុយដំបូងអំពីការផ្លាស់ប្តូរនេះកាលពីខែ មេសា ឆ្នាំ 2018 កន្លងទៅ ហើយអ្នកវិភាគ Barclays ក៏បានតាមដានលើតំរុយនេះ ដោយបានចេញជាសេចក្តីរាយការណ៍មួយកាលពីសប្តាហ៍មុន ដោយលើកឡើងថា ជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់ជាច្រើន បានឱ្យដឹងថា បច្ចេកវិទ្យា 3D Touch នឹងត្រូវបានលុបចេញ យ៉ាងប្រាកដ។

ចេញពីជ្រុងនៃទស្សនវិស័យហិរញ្ញវត្ថុ យើងអាចនិយាយបានថាការផ្លាស់ប្តូរនេះសមហេតុសម ផល។ យន្តការនៅពីក្រោយបច្ចេកវិទ្យា 3D Touch គឺមានទំហំធំ និងមានតម្លៃថ្លៃ ហើយក្រុមហ៊ុន Apple មានបំណងចង់តំឡើងថ្មមានទំហំធំជាងមុន ដែលទាមទារទំហំខាងក្នុងតួទូរសព្ទធំទូលាយជាងមុន។
ប៉ុន្តែបើយើងគិតចេញពីគោលជំហរនៃគំនិតច្នៃប្រឌិតថ្មី វាជាការផ្លាស់ប្តូរដ៏ចម្រូងចម្រាស់មួយ។ បច្ចេកវិទ្យា 3D Touch មិនត្រឹមតែជាប្រព័ន្ធឆ្លើយតបដ៏មានប្រសិទ្ធភាពល្អបំផុតមួយប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ជូននូវមុខងារ Shortcuts ឆ្លាតវៃជាច្រើន ដែលមានល្បឿនលឿនជាងការប្រើប្រាស់ការចុចសង្កត់រយៈពេលយូរ។
យ៉ាងណាមិញ សោកនាដកម្មពិតប្រាកដគឺ ក្រុមហ៊ុន Apple ពុំធ្លាប់មានការប្តេជ្ញាចិត្តពិតប្រាកដចំពោះបច្ចេកវិទ្យា 3D Touch ទេ។ ក្រុមហ៊ុនមិនដែលស្វែងរកវិធីសាស្រ្តដើម្បីធ្វើឱ្យមុខងារនេះឱ្យប្រសើរឡើងទេ ហើយ ជាមួយនឹងការដាក់ដំណើរការជាលើកដំបូងនៅលើទូរសព្ទម៉ូដែល iPhone 6S កាលពីឆ្នាំ 2015 ក្តីសង្ស័យជាច្រើនបានលេចឡើង នៅពេលវាបានបរាជ័យក្នុងការបង្ហាញវត្តមាននៅក្នុងផលិតផល iPad Pro។


សូមបញ្ជាក់ថា ទូរសព្ទ iPhone ថ្មីនឹងមានប្រព័ន្ធឆ្លើយតបអន់ថយជាងទូរសព្ទ iPhone ក្នុង 4 ជំនាន់មុន ហើយនេះពិតជាមិនមែនជាវឌ្ឍនភាពដែលគួរតែមានទេ។

តើអ្នកគួរធ្វើយ៉ាងណាវិញ នៅក្នុងដំណាក់កាលនេះ? ចម្លើយដ៏ឆ្លាតវៃមួយ គឺការរងចាំ។ យើងទាំងអស់គ្នាបានដឹងហើយថា ទូរសព្ទ iPhone នៅក្នុងឆ្នាំ 2020 នឹងមានការរចនារូបរាងឡើងវិញ ក្នុងទ្រង់ទ្រាយធំ ហើយវាអាចជាការត្រឡប់មកវិញនៃបច្ចេកវិទ្យា Touch ID នៅក្នុងការវិវដ្តថ្មីនោះ។ ដូច្នេះ ជាយោបល់ យើងគិតថាអ្នកមិនគួរចំណាយប្រាក់នៅលើអ្វី ដែលយើងគិតថាមិនសមប្រកបនឹងក្តីរំពឹងរបស់យើងទេ៕

ប្រភព: forbes ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

សម្ភារៈស្វាគមន៍ បវេសនកាលថ្មី

ដោយ: ដួងច័ន្ទ 11 PM, Saturday, 28 Oct, 2017

សិស្សានុសិស្សសម័យថ្មី ត្រូវដើរឱ្យទាន់បច្ចេកវិទ្យាទំនើប ជាមួយការប្រើប្រាស់សម្ភារៈទាន់សម័យ។ សម្ភារៈទំនើបៗទាំងនោះនឹងជួយឱ្យការសិក្សារបស់អ្នក កាន់តែងាយស...

ទូរទឹកកកស្រោបកញ្ចក់ទ្វារ 6 Dual Door-in-Door

ដោយ: ទំនើប 11 PM, Tuesday, 21 Mar, 2017

ទូរទឹកកក LG’s Dual Door-in-Door គឺជាការវិវដ្តន៍នៃការរចនាថ្មី ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការស្វែងរកចំនីអាហារបានយ៉ាងរហ័ស ខណៈពេលដំណាលគ្ នា...

អ្នកលក់ទូរស័ព្ទ និងគ្រឿង អេឡិចត្រូនិកដែលមិនបានបង់ពន្ធ មានឱកាស 15ថ្ងៃ ក្នុងការបង់ពន្ធ ដើម្បីកុំឲ្យមានការផាកពិន័យ

ដោយ: ម៉ូនី 8 PM, Tuesday, 03 Nov, 2015

ភ្នំពេញ៖ យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ផ្ញើសុំសេចក្តីសម្រេច ពីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបញ្ជាក់ថា អាជីវ...

Samsung Notebook 7 Spin កាន់តែលឿន ជាមួយ Stylus

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ក្រុមហ៊ុន Samsung បានចេញលក់កុំព្យូទ័រយួរដៃ Notebook 7 Spin ដំបូងកាលពីឆ្នាំ 2016 ហើយខណៈដែល Laptop មួយប្រភេទនេះពុំសូវបញ្ចេញការរចនាដ៏ទាក់ទាញ យ៉ាងហោចណា...

Tomnerb.Com - YouTube Channel