ចូលចិត្តទំនើប

ក្រុមហ៊ុន Apple, Google, Facebook និង Microsoft… កំពុងដាក់ពាក្យស្នើរសុំ FCC សម្រាប់ការតភ្ជាប់បណ្តាញ Wi-Fi ល្បឿនលឿនបំផុត

ដោយ: ភារុន 8 AM, Thursday, 25 Jul, 2019

វាកម្រណាស់ ក្នុងការមើលឃើញថាក្រុមហ៊ុន Apple, Google, Microsoft, Facebook, HP, Qualcomm, Intel, Broadcom, និង Marvell បានដើរនៅលើផ្លូវតែមួយ។ ក្រុមហ៊ុនទាំងអស់នេះ បានយល់ព្រមជាសាធារណៈចំពោះ ការចង់បាន បន្ទះឈីប និងឧបករណ៍ ដែលអាចទាញអត្ថប្រយោជន៍ដោយគ្មានព្រំដែនទៅលើល្បឿន Wi-Fi ដូច្នេះពួកគេ ត្រូវដាក់ពាក្យស្នើរសុំ FCC ដោយសារតែ ក្រុមហ៊ុនទាំងអស់នេះ ត្រូវការ Wi-Fi ល្បឿនលឿន ដើម្បីនាំយកវ៉ែនតា AR/VR ជំនាន់ក្រោយបំផុត និងភ្ជាប់ទិន្នន័យទៅអ្នកប្រើប្រាស់។

ជាទូទៅ បណ្តាញ Wi-Fi ត្រូវបានបង្កើតឡើង នៅលើ 2.4GHz និង 5GHz Spectrum ប៉ុន្តែ កាលពីចុងឆ្នាំមុន FCC បានយល់ព្រមជាផ្លូវការក្នុងការបើកចំហរ 6GHz Band ដែលវាក៏នឹងអាចដំណើរការបានផងដែរ ដោយផ្តល់នូវបណ្តាញ ឥតខ្សែទំហំ 1,200MHz ដ៏ធំ សម្រាប់ឧបករណ៍ អាចធ្វើការទំនាក់ទំនង ដោយមិនចាំបាច់ពឹងផ្អែកលើ Cellular តទៅទៀត ឡើយ។ ប៉ុន្តែ ការធ្វើបែបនេះ ក៏បង្កជាបញ្ហាដ៏ធំដល់សេវាកម្ម Cellular ។ នេះជាហេតុ នាំឱ្យមានតម្រូវការ ការសាងសង់ អង់តែន 6GHz Microwave សម្រាប់ការតភ្ជាប់ទំនាក់ទំនង ហើយពួកគេនៅតែមានក្តីបារម្ភជុំវិញការជ្រៀតជ្រែកចូល ផ្សេងៗផងដែរ។



ជាក់ស្តែង អ្នកផលិតបន្ទះឈីប និងក្រុមហ៊ុន Hardware មិនចង់បានគ្រាន់តែផ្នែកមួយនៃ 6GHz Spectrum ដូច្នេះពួកគេ កំពុងជម្រុញឱ្យមានដំណោះស្រាយ ដ៏មានសក្តានុពលភាពមួយ ទៅលើការជ្រៀតជ្រែកទាំងនោះ ដែលវាគឺជាបច្ចេកទេស មួយដែលត្រូវបានគេហៅថា បច្ចេកទេសសម្របសម្រួលប្រេកង់ដោយស្វ័យប្រវត្តិ ឬ Automatic Frequency Coordination និងហៅកាត់ថា (AFC) ដែលជាបច្ចេកទេសមួយ អាចដឹង និងបញ្ឈប់ការជ្រៀតជ្រែកផ្សេងៗ។

ប៉ុន្តែ វាតម្រូវឱ្យមានឧបករណ៍ Wi-Fi ដែលត្រូវបានចុះឈ្មោះនៅក្នុង Database ។ ដូច្នេះ នាពេលឥឡូវនេះ ក្រុមហ៊ុនយក្សទាំង 9 នេះកំពុងដាក់ញត្តិស្នើរសុំ FCC ដើម្បីអនុម័តប្រភេទ Wi-Fi ថ្មី ដែលអាចប្រើប្រាស់ថាមពលតិចបំផុត (VLP)៕

អត្ថបទអ្នកចង់អាន

FITT360 កាមេរ៉ាក្រវ៉ាត់ក 360ដឺក្រេ ដំបូងគេបង្អស់

ដោយ: Belle 7 PM, Wednesday, 24 Jan, 2018

ប្រិយមិត្តទំនើបទាំងអស់ អាចនឹងដឹងហើយថា ប្រឌិតភាពនៃកាមេរ៉ាវិវឌ្ឍទៅមុខ កាន់តែអស្ចារ្យ រូបរាងល្អប្លែកភ្នែក ផ្ដិតយករូបភាពកាន់តែច្បាស់ និងផ្ដល់ភាពងាយស្រួ...

តោះមកដឹង! របៀបជួសជុល Apple Watch មិនសាកថ្ម

ដោយ: ភារុន 10 AM, Wednesday, 20 Feb, 2019

តើ Apple Watch មិនសាកថ្មមែនទេ? ជាធម្មតា នៅក្នុងសៀវភៅណែនាំរបស់ក្រុមហ៊ុន Apple បានពន្យល់យ៉ាងលម្អិតអំពីការប្រើប្រាស់ថាមពលថ្ម «អាយុកាលពេញមួយថ្ងៃ» របស់ ...

Nintendo កំពុងបញ្ចេញហ្គេម Pokémon ថ្មី Pokéland

ដោយ: ដួងច័ន្ទ 3 PM, Saturday, 03 Jun, 2017

បន្ទាប់ពីជោគជ័យដ៏ធំធេងនៃហ្គេម Pokemon Go ពេលនេះក្រុមហ៊ុន Nintendo មានគម្រោងពង្រីក យីហោដ៏ល្បីល្បាញនេះ ដោយផលិតហ្គេមជំនាន់ថ្មី សម្រាប់ទូរសព្ទដៃគឺ Poke...

Toyota ជួបបញ្ហាពោងសុវត្ថិភាពទៀតហើយ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

បញ្ហាដែលកើតមានចេញពីបញ្ហាពោងសុវត្ថិភាពរបស់ Takata នៅតែបន្តកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះ ក្រុមហ៊ុន Toyota បានកោះហៅរថយន្តប្រមាណ 1.7 លា...

Tomnerb.Com - YouTube Channel