ចូលចិត្តទំនើប

ទីបំផុត ក្រុមហ៊ុន Apple បានដាក់បញ្ចូលបច្ចេកវិទ្យាបញ្ចូលថ្ម ល្បឿនលឿនបំផុត ទៅក្នុងទូរស័ព្ទ iPhone 11 Pro

ដោយ: ភារុន 8 AM, Monday, 16 Sep, 2019

បន្ទាប់ពី មានពាក្យចចាមអារាមជាច្រើនឆ្នាំ ទីបំផុតក្រុមហ៊ុន Apple បានបញ្ចូលឆ្នាំងសាកថ្ម ដែលមានល្បឿនលឿនទៅក្នុងម៉ូដែលទូរស័ព្ទ iPhone ស៊េរីចុងក្រោយបង្អស់ នឹងចាប់ផ្តើមជាមួយនឹងទូរស័ព្ទ iPhone 11 Pro និង iPhone 11 Pro Max ។ ហើយក្រុមហ៊ុន ក៏នឹងដំណើរការអាដាប់ធ័រ ដែលមានថាមពល18W ភ្ជាប់មក នៅក្នុងប្រអប់ផងដែរ។ អាដាប់ធ័រ USB-C មានថាមពល18W គឺជាឆ្នាំងសាកថ្មតែមួយគត់ ដែលក្រុមហ៊ុននឹងដំណើរការជាមួយនឹង iPad Pro 2018 ។ ចាប់តាំងពីទូរស័ព្ទ iPhone 11 Pro នៅតែមានរន្ធ Lightning ហើយក្រុមហ៊ុន Apple ក៏រួមបញ្ចូលខ្សែ USB-C ទៅនឹងរន្ធ Lightning ផងដែរ ដែលមានន័យថា នៅទីបំផុតអតិថិជននឹងអាចភ្ជាប់ទូរស័ព្ទ iPhone របស់ពួកគេទៅនឹងកុំព្យូទ័រ Mac ស៊េរីថ្មីៗរបស់ Apple ដោយមិនចាំបាច់ទិញខ្សែតភ្ជាប់ផ្សេងទៀត។ ហើយនេះក៏ជាលើកដំបូងផងដែរ ដែលស្មាតហ្វូនរបស់ Apple មិនចាំបាច់ភ្ជាប់មកជាមួយនឹងឆ្នាំងសាកថ្ម (ថាមពល 5W) ដែលហួសសម័យ និងដំណើរការបញ្ចូលថាមពលថ្មយឺតយ៉ាវ តទៅទៀត។

បន្ថែមពីលើ ឆ្នាំងសាកថ្ម ដែលមានល្បឿនលឿនជាងមុន សម្រាប់ម៉ូដែល iPhone 11 Pro ស៊េរីថ្មីនេះគឺកាន់តែប្រសើរ ហើយក្រុមហ៊ុន Apple ក៏បានអះអាងថា វានឹងផ្តល់ថាមពលថ្មប្រើប្រាស់បានរហូតដល់ទៅ 4ម៉ោង ច្រើនជាងទូរស័ព្ទ iPhone Xs ។ ទន្ទឹមនឹងនេះ ទូរស័ព្ទ iPhone 11 Pro Max ក៏មានថាមពលថ្មប្រើប្រាស់បានរហូតដល់ទៅ 5 ម៉ោងបន្ថែមទៀត បើប្រៀបធៀបទៅនឹងទូរស័ព្ទ iPhone Xs Max៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តោះមកស្គាល់ វិធីងាយៗ ក្នុងការផ្ទេរទិន្នន័យពី Windows ទៅ Mac

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

ការផ្ទេរទិន្នន័យពី Windows ទៅ Mac មែនទេ? ជាទូទៅ Window របស់កុំព្យូទ័រ និង Mac មានលក្ខណៈខុសប្លែកគ្នាជាច្រើនដូចជា នៅក្នុងរយៈពេលនៃកម្មវិធីរបស់ប្រព័ន្ធ...

កាមេរ៉ាទំនើប តែមានរូបរាងចាស់គំរឹល

ដោយ: ដួងច័ន្ទ 8 PM, Saturday, 18 Nov, 2017

នេះជាយុគសម័យ Instant Camera។ Lomography មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយជា Toy Film Cameras បានផលិត Instant Camera ថ្មីមានឈ្មោះថា Lomo’Instant S...

តើមានអ្វីថ្មីនៅក្នុង Dell XPS 15 (2-in-1) ថ្មី?

ដោយ: ដួងច័ន្ទ 5 PM, Sunday, 18 Mar, 2018

នេះជាប្រភេទ Laptop ថ្មីដែលអាចបង្វិល វាអាចឈរបាន និងអាចផ្តល់ចំណីចក្ខុដ៏ស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យា 4K។ នេះជាផលិតផលថ្មីរបស់ក្រុមហ៊ុន Dell មានឈ្មោះ...

LG SMART ECOSYSTEM អាចដំណើរការ កាន់តែអស្ចារ្យជាមួយ AMAZON ALEXA និង GOOGLE PLATFORMS ASSISTANT

ដោយ: ទំនើប 9 AM, Thursday, 14 Sep, 2017

ក្រុមហ៊ុន LG អេឡិចត្រូនិចនៅតែបន្តធ្វើការយ៉ាងសកម្ម ដើម្បីពង្រីកយុទ្ធសាស្រ្តភាពជាដៃគូ Smart Home Appliance ក្នុងការធ្វើការជាមួយ smart platforms និងសេ...

Tomnerb.Com - YouTube Channel