ចូលចិត្តទំនើប

ទីបំផុត iPad អាចប្រើ Mouse បានហើយ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

ក្រុមហ៊ុន Apple បានចំណាយពេលយ៉ាងយូរ ក្នុងការផ្តល់នូវការឆ្លើយតបចំពោះក្តីសង្ឃឹម និងក្តីសុបិន្តរបស់មនុស្សទូទៅ ដែលសង្ឃឹមថាផលិតផល iPad នឹងអាចប្រើប្រាស់បានជាមួយនឹង Mouse។

ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iPadOS ថ្មី អ្នកប្រើប្រាស់ទាំងអស់នឹងមានលទ្ធភាពភ្ជាប់ USB Mouse ឬ Magic Trackpad របស់ Apple ទៅកាន់ iPad ខណៈដែលអ្នកបង្កើតកម្មវិធី iOS លោក Steve Troughton-Smith បានរកឃើញនៅពេលអ្នកផលិតកម្មវិធី Beta បានផ្សាយបន្តផ្ទាល់។ យ៉ាងហោចណាស់នៅក្នុងខណៈពេលនេះ ការដំណើរការជាមួយ Mouse អាចប្រើប្រាស់បានជាលក្ខណៈពិសេសក្នុងនាមជា AssistiveTouch ជាលក្ខណៈពិសេសដ៏ងាយស្រួលមួយ។ យើងមិនទាន់ច្បាស់ថាតើប្រព័ន្ធ OS ដំណើរការជាមួយ Bluetooth Mice ឬទេ ទោះបីជាវាទំនងដូចជាមានផ្នែកឧបករណ៍ Bluetooth នៅក្នុង Pointing Devices Setting ក្តី។ នៅក្នុងវីដេអូរបស់លោក Troughton-Smith បានបង្ហាញថា Cursor មានរូបរាងដូចជារង្វង់ដ៏ធំមួយ ប៉ុន្តែនៅក្នុងនោះក៏មាន Menu មួយសម្រាប់ជម្រើស Cursor ផងដែរ។

នេះជាការបោះជំហានថ្មីមួយដែលទទួលបានការស្វាគមន៍ មិនត្រឹមតែពីគោលជំហរនៃការប្រើប្រាស់កាន់តែទូលំទូលាយមួយទេ ប៉ុន្តែវាក៏ទទួលបានការស្វាគមន៍ពីមនុស្សដែលប្រើប្រាស់ iPad របស់ពួកគេ សម្រាប់បំពេញការងារ ឬការផលិតនានា ហើយប្រហែលជានឹងទទួលបានការបំពេញការងារបានកាន់តែលឿនជាងមុន ជាមួយនឹងការប្រើប្រាស់ Mouse ជាងការប្រើប្រាស់ជាមួយ Touch Input ឬ Apple Pencil។


យើងសង្ឃឹមថានេះគឺជាការចាប់ផ្តើមជំហានដំបូង ក្នុងការនាំមកនូវការប្រើប្រាស់ Mouse នៅលើ iPad ឱ្យបានកាន់តែទូលំទូលាយ។ ការរួមបញ្ចូលគ្នាជាមួយ iPadOS និង ជម្រើសឃ្លាំងផ្ទុកទិន្នន័យខាងក្រៅ ដូចជា Thumb Drives និង SD Card យើងអាចប៉ាន់ប្រមាណថា iPad កំពុងត្រៀមប្រែក្លាយខ្លួនឱ្យកាន់តែមានអត្ថប្រយោជន៍ច្រើនឡើង៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

Facebook ណែនាំកម្មវិធីថ្មីសម្រាប់ Messenger

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Dec, 2018

ថ្ងៃនេះក្រុមហ៊ុន Facebook បានប្រកាសពីមុខងារកាមេរ៉ាថ្មីសម្រាប់កម្មវិធី Messenger។ មុខងារថ្មីនេះធ្វើការគាំទ្រដល់កម្មវិធីវីដេអូ Boomerang វិលជុំ ព្រមទ...

មុខងារថតរូបនៅពេលយប់ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Dec, 2018

របាយការណ៍មួយចេញផ្សាយដោយគេហទំព័រ XDA-Developer បានរៀបរាប់ថាលេខកូដដែលត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ Android Pie ចុងក្រោយបង្អស់ ដែលផលិតឡើងសម្រាប់ប្រើប្រ...

Brand ចាស់ NoKia ៦ បង្ហាញខ្លួនជាថ្មី នៅចិន

ដោយ: ចរិយា 7 PM, Wednesday, 18 Jan, 2017

ទូរស័ព្ទដៃម៉ាក Nokia ដែលធ្លាប់លី្បល្បាញមុនគេ ក្រោយមកការពេញនិយម បានធ្លាក់ចុះ ដោយសារមានទូរស័ព្ទម៉ាកល្បីជាច្រើនលេចឡើង។ ពេលនេះ Nokia បានអណ្តែតខ្លួនជាថ្...

Hyundai និង Kia នឹងបំពាក់បន្ទះសូឡាលើរថយន្ត

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 06 Nov, 2018

បន្ទះសូឡានៅលើរថយន្ត មិនមែនអភិរក្សសម្រាប់ដែលម៉ាកសញ្ញារថយន្តប្រណិត ឬរថយន្តសម្រាប់ធ្វើការពិសោធន៍ប៉ុណ្ណោះទេ។ ក្រុមហ៊ុន Hyundai និង Kia បានដាក់ចេញនូវគម្...

Tomnerb.Com - YouTube Channel