ចូលចិត្តទំនើប

បច្ចេកវិទ្យា Bluetooth ថ្មីអាចនឹងមាននៅលើ iPhone នាពេលអនាគត

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Jun, 2019

មិនថានៅក្នុងន័យវិជ្ជមាន ឬអវិជ្ជមាន បច្ចេកវិទ្យា Wireless Audio បន្តិចម្តងៗបានក្លាយជាបច្ចេកវិទ្យាទូទៅមួយសម្រាប់ប្រើប្រាស់នៅលើទូរសព្ទចល័ត និង Tablet។ ថ្វីត្បិតវាបានបង្កើតឱ្យមានភាពស្មុគស្មាញជាច្រើន ប៉ុន្តែនៅក្នុងនោះក៏មានអត្ថប្រយោជន៍ជាច្រើនផងដែរ។

វាផ្តល់ជូននូវលទ្ធភាពបញ្ជូនសញ្ញា Audio ទៅកាន់ឧបករណ៍ Bluetooth ចំនួន 2 ដាច់ដោយឡែកពីគ្នា ក្នុងពេលតែមួយ។ ផលិតផលទូរសព្ទរបស់ក្រុមហ៊ុន Samsung មួយចំនួនអាចដំណើរការមុខងារនេះបាន ហើយយោងតាមព័ត៌មានចចាមអារ៉ាមចេញពី Blog មួយរបស់ជប៉ុន មានឈ្មោះថា Mac Otakara បានលើកឡើងថា ក្រុមហ៊ុន Apple ប្រហែលជាកំពុងនាំយកមុខងារថ្មីនេះមកកាន់ផលិតផលទូរសព្ទ iPhone នាពេលអនាគតផងដែរ។

លទ្ធភាពភ្ជាប់ទៅកាន់ឧបករណ៍ Bluetooth ច្រើនជាងមួយគ្រឿង អាចនឹងពោរពេញដោយអត្ថប្រយោជន៍នៅក្នុងការប្រើប្រាស់ជាច្រើនជម្រើស។ អ្នកប្រហែលជាចង់ភ្ជាប់ទូរសព្ទដៃរបស់អ្នកទៅកាន់ប្រព័ន្ធ Audio នៅក្នុងរថយន្តរបស់អ្នក ដើម្បីទទួលបានការណែនាំអំពី GPS ខណៈដែលអ្នកកំពុងចាក់ចម្រៀងតាមរយៈការប្រើប្រាស់កាសស្តាប់ ឬអ្នកអាចទស្សនាភាពយន្តជាមួយមិត្តភក្តិរបស់អ្នកនៅពេលអ្នកធ្វើដំណើររយៈពេលវែង។ ការទទួលបានសមត្ថភាពភ្ជាប់ទៅកាន់កាសស្តាប់ច្រើនគ្រឿងអាចអនុញ្ញាតឱ្យអ្នក និងមិត្តភក្តិរបស់អ្នកអាចរីករាយក្នុងការទទួលបានបទពិសោធន៍ស្តាប់តន្រ្តី ឬទស្សនាភាពយន្ត បានយ៉ាងពេញលេញ។

មុខងារ Dual Wireless Audio របស់ Samsung មានដំណើរការនៅលើឧបករណ៍ជាច្រើនប្រភេទ ហើយវាទាមទារឱ្យមានបច្ចេកវិទ្យា Bluetooth 5.0 ដើម្បីដំណើរការ។ ដូចដែលគេហទំព័រ Mac Rumors បានលើកឡើង បើសិនជាក្រុមហ៊ុន Apple អនុវត្តមុខងារ Dual Audio នៅក្នុងវិធីដូចគ្នា វាអាចនាំយកមុខងារនេះទៅកាន់ទូរសព្ទជំនាន់ចាស់ៗ ដែលដំណើរការជាមួយប្រព័ន្ធ Bluetooth 5.0 រួមមាន iPhone 8, iPhone X និង iPhone XS តាមរយៈ Software Update
យ៉ាងណាក្តី អ្នកមិនគួរមានក្តីសង្ឃឹមខ្ពស់ពេកទេ ដោយសារប្រភពនៃព័ត៌មានចចាមអារ៉ាមនេះមិនសូវមានភាពប្រាកដប្រជា គួរឱ្យជឿជាក់បានទេ។ គេហទំព័រ Mac Otakara បានដកស្រង់ព័ត៌មានដែលបានរៀបរាប់ខាងលើចេញពីប្រភពជាច្រើន ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថាតើម៉ូដែល iPhone ណាមួយនឹងទទួលបានមុខងារថ្មីនេះដែរ។

យើងនឹងត្រូវរងចាំមួយរយៈពេលទៀត ដើម្បីស្វែងយល់កាន់តែច្បាស់អំពីព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ ដែលនឹងបង្ហាញវត្តមាននាពេលអនាគត៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Apple ជួបនឹងបញ្ហា Software ដ៏គួរឱ្យភ្ញាក់ផ្អើល

ដោយ: ដួងច័ន្ទ 6 PM, Monday, 18 Dec, 2017

សប្តាហ៍កន្លងទៅជាសប្តាហ៍ដ៏យូរអង្វែង សម្រាប់ក្រុមហ៊ុន Apple ជាពិសេសវិស្វករ Software របស់ក្រុមហ៊ុន។ សុបិន្តដ៏អាក្រក់នេះ ចាប់ផ្តើមឡើងនៅពេលអ្នកប្រើប្រាស...

ក្រុមហ៊ុន KIA ប្រមូលរថយន្ត 500,000 គ្រឿងត្រឡប់មកវិញ

ដោយ: ដួងច័ន្ទ 1 PM, Tuesday, 10 Jul, 2018

ក្រុមហ៊ុន KIA បានចេញផ្សាយលិខិតកោះប្រមូលរថយន្តសរុប 507,000 គ្រឿងត្រឡប់វិញដែលករណីនេះបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក។ អ្នកដែលទទួលបានលិខិតផ្សព្វផ្សាយនេះ...

នឹងមានអ្វីថ្មីសម្រាប់ iOS 13?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 05 Feb, 2019

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាមានគម្រោងណែនាំមុខងារ Dark Mode ថ្មីនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលនឹងត្រូវ update នៅចុងឆ្នាំនេះ។ សេចក្ត...

ណែនាំកាសថ្មីសម្រាប់ហ្គេមពី SteelSeries

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Sep, 2018

ផលិតផល GameDAC របស់ក្រុមហ៊ុន SteelSeries ជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ពង្រឹងគុណភាពសម្លេងនៅក្នុងពេលលេងហ្គេម ប៉ុន្តែវាមានបញ្ហាមួយសម្រាប់ការប្រើប្រាស់។ អ...

Tomnerb.Com - YouTube Channel