ចូលចិត្តទំនើប

Apple នឹងបន្ថែមការតាមដានដំណេក សម្រាប់នាឡិកា Apple Watch ជំនាន់ក្រោយ!

ដោយ: ភារុន 8 AM, Thursday, 05 Sep, 2019

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើបច្ចុប្បន្នភាពទៅលើ Apple Watch ជំនាន់ក្រោយៗ ដើម្បីទទួលបានលក្ខណៈពិសេសថ្មីមួយ នោះគឺបច្ចេកវិទ្យាតាមដានដំណេក ឬ «Time in Bed tracking» ។ ប្រភពនៃព័ត៌មាននេះ ត្រូវបាននាំមកដោយ 9to5Mac ហើយវិបសាយព័ត៌មាននេះក៏បានរាយការណ៍ថា មុខងារតាមដានដំណេកនេះ នឹងបង្ហាញខ្លួននៅដើមសប្តាហ៍ក្រោយនេះហើយ។ បច្ចេកវិទ្យានៃការតាមដានដំណេកនេះ ត្រូវពឹងផ្អែកទៅលើចលនារបស់នាឡិកាឆ្លាតវៃ, ចង្វាក់បេះដូង និងសំឡេងរំខាន ដើម្បីធ្វើការវាស់វែងគុណភាពនៃការគេង ឱ្យកាន់តែមានភាពប្រសិទ្ធភាពខ្ពស់ ដោយមិនចាំបាច់ត្រូវការ Beddit Sensor ។


មុខងារតាមដានដំណេករបស់ Apple Watch នឹងតម្រូវឱ្យនាឡិកាមានថាមពលថ្មគ្រប់គ្រាន់ ខណៈពេលអ្នកពាក់កំពុងគេង។ ម្យ៉ាងទៀត នាឡិកាឆ្លាតវៃថ្មីក៏នឹងមានកម្មវិធីជូនដំណឹង សម្រាប់ដាស់តឿនអ្នកពាក់នាឡិកាឱ្យសាកថ្មនាឡិកា មុនពេលចូលគេង។ ហើយគេក៏បានរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងធ្វើការផ្លាស់ប្តូររបៀបរោទិ៍នៅក្នុង Apple Watch ដើម្បីឱ្យអ្នកពាក់អាចកំណត់ម៉ោងរោទិ៍ប្រចាំថ្ងៃ។ លើសពីនេះ សំឡេងរោទិ៍ប្រចាំថ្ងៃនេះ ក៏អាចកំណត់កម្មវិធីរក្សាភាពស្ងាត់ ប្រសិនបើអ្នកក្រោកពីគេង ហើយចាប់ផ្តើមបើកដំណើរការនាឡិការបស់អ្នក។


មុខងារតាមដានដំណេករបស់ Apple Watch អាចរកបាននៅលើកម្មវិធីភាគីទី 3 ជាច្រើន ដោយសារតែក្រុមហ៊ុន Apple មិនបានផ្តល់មុខងារតាមដានដំណេកនេះ ដោយផ្ទាល់នោះទេ។ ឥឡូវនេះ យើងក៏មិនទាន់ច្បាស់ថាតើ មុខងារតាមដានដំណេក នឹងអាចដំណើរការបានសម្រាប់នាឡិកាឆ្លាតវៃគ្រប់ម៉ូដែល Apple Watch ឬក៏ កំណត់តែចំពោះនាឡិកាឆ្លាតវៃជំនាន់ក្រោយបង្អស់ដែរឬទេ? សម្រាប់ព័ត៌មានបន្ថែមទៀត យើងទំនងជានឹងអាចទទួលបាននៅថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងអាចបង្ហាញការកែលម្អផ្នែក Hardware បន្តិចបន្តួចសម្រាប់ Apple Watch នៅសប្តាហ៍ក្រោយនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

UN សរសើរ ក្រុមហ៊ុន LG

ដោយ: សត្យា 9 PM, Monday, 18 May, 2015

LG Electronics ជាក្រុមហ៊ុន ផលិតគ្រឿងអេឡិចត្រូនិចដំបូងគេបំផុត ក្នុងពិភពលោក ដែលទទួលស្គាល់​ដោយអង្គការសហប្រជាជាតិ​ ចំពោះយុទ្ធនាការកាត់បន្ថយឧស្ម័នពុល​ (...

ភ្ញាក់តិចអី! Google បិទកម្មវិធី Google Allo តែគ្មាននរណាភ្ញាក់ផ្អើលសោះ!

ដោយ: ភារុន 8 AM, Thursday, 20 Dec, 2018

នាពេលថ្មីៗនេះក្រុមហ៊ុន Google បានផ្អាកការអភិវឌ្ឍន៍ Google Allo ដែលជាកម្មវិធីផ្ញើសាររបស់ Google អស់រយៈពេល 8 ខែកន្លងមកហើយ ដោយកត់សម្គាល់ឃើញថា វាមិនទទួ...

ក្រុមហ៊ុន LG បញ្ចេញម៉ាស៊ីនបោកសំលៀកបំពាក់ Smart Inverter កាន់តែឆ្លាតវៃ ដើម្បីធ្វើការបោកគក់កាន់តែមានប្រសិទ្ធិភាព

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

ក្រុមហ៊ុន LG បានបោះជំហានមួយទៀត ឆ្ពោះទៅរកប្រសិទ្ធភាពថាមពល ដោយបង្ហាញម៉ាស៊ីនបោកគក់ដំណើរការ បានយ៉ាងល្អគឺម៉ាស៊ីនបោក Smart Inverterទ្វារបើកខាងលើ ។ ម៉ាស៊ី...

ទូរទស្សន៍ Sony OLED ឆ្នាំ 2018 លក់ក្នុងតម្លៃ $2,800

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018

ការហៅទូរទស្សន៍ OLED ដើមរបស់ក្រុមហ៊ុន Sony ថាមានតម្លៃថ្លៃ អាចជាការយល់ច្រឡំមួយ នៅពេលតម្លៃចាប់ផ្តើមលក់ដំបូងគឺ $5,000 សម្រាប់ម៉ូដែលទូរទស្សន៍ថ្មី។ ក្នុង...

Tomnerb.Com - YouTube Channel