ចូលចិត្តទំនើប

Apple កំពុងពិចារណាដាក់កាមេរ៉ាក្នុង Apple Watch

ដោយ: ដួងច័ន្ទ 8 AM, Friday, 05 Jul, 2019

បើសិនជាផលិតផល Apple Watch នឹងត្រូវបានបំពាក់កាមេរ៉ា វានឹងត្រូវតំឡើងនៅលើខ្សែនាឡិកា។ ក្រុមហ៊ុន Apple ពិតជាកំពុងខិតខំស្វែងរកវិធីសាស្រ្តក្នុងការបំពាក់កាមេរ៉ាមួយគ្រាប់ ទៅក្នុងផលិតផលនាឡិកា ដែលនេះជាព័ត៌មានដែលទទួលបានពីឯកសារស្នើសុំអាជ្ញាប័ណ្ណរបស់អាមេរិក ដែលទទួលបានការអនុញ្ញាតនាពេលថ្មីៗនេះ។


ក្រុមហ៊ុន Apple បានសម្រេចនូវដំណោះស្រាយដ៏សក្តិសមមួយ គឺការដាក់កាមេរ៉ានៅក្នុងខ្សែនាឡិកាដែលអាចបត់បែនបាន ផ្តល់ឱ្យអ្នកនូវសេរីភាពក្នុងការដាក់គោលដៅ Lens។ នៅក្នុងឯកសារដាក់ស្នើសុំអាជ្ញាប័ណ្ណ មានរៀបរាប់អំពីឧទាហរណ៍នៃផលិតផលគំរូ ដែលរួមបញ្ចូលនូវ Optical Sensor នៅផ្នែកខាងចុងនៃខ្សែនាឡិកា។ នៅពេលអ្នកពាក់ Apple Watch អ្នកអាចនឹងប្រើដៃម្ខាងទៀតក្នុងការកាត់កាមេរ៉ា និងថតរូបភាព ដោយធ្វើការចុចបញ្ជារនៅលើប៊ូតុងនៅក្បែរនោះ។ គ្រប់រូបភាពដែលអ្នកបានថត នឹងបង្ហាញនៅលើអេក្រង់ដើមរបស់នាឡិកា ដែលដើរតួជា Viewfinder។ ដើម្បីដំណើរការថតរូបដោយប្រើដៃតែម្ខាង ឯកសារស្នើសុំប័ណ្ណប៉ាតង់របស់ក្រុមហ៊ុន Apple បានបញ្ជាក់ពីគោលបំណងដាក់កាមេរ៉ានៅក្នុងខ្សែនាឡិកា Malleable ដែលអ្នកនឹងអាចពត់តម្រង់ Lens តទល់នឹងនាឡិកា។


ឯកសារស្នើសុំនេះក៏បានបញ្ជាក់ថា វាអាចអនុញ្ញាតឱ្យអ្នកថតរូប Selfie បានផងដែរ។ នៅក្នុងករណីនេះ ខ្សែនាឡិកដាអាចនឹងត្រូវតំឡើងជាមួយកាមេរ៉ាចំនួន 2 គ្រាប់ ដែលមួយគ្រាប់បែរមុខចេញមកក្រៅ និងមួយគ្រាប់ទៀតបែរមុខចូលក្នុង។ ឬម្យ៉ាងវិញទៀត កាមេរ៉ាអាចនឹងត្រូវតំឡើងនៅផ្នែកខាងលើបង្អស់នៃ Hinge ដែលអាចបង្វិលបាន។ ឯកសារប័ណ្ណប៉ាតង់ដែលត្រូវបានគេហទំព័រ 9to5Mac ទទួលបាននេះ ត្រូវបានដាក់ស្នើសុំកាលពីខែកញ្ញា ឆ្នាំ 2016។ យោងតាមការស្នើសុំ ក្រុមហ៊ុនបានរៀបចំឯកសារទស្សនទានបច្ចេកវិទ្យា ដែលអាចឱ្យអ្នកប្រើប្រាស់ពឹងផ្អែកបាននៅលើ Apple Watch។
ប្រាកដណាស់ថា ក្រុមហ៊ុនអាចជ្រើសរើសទីតាំងដាក់កាមេរ៉ានៅលើតួនាឡិកា ប៉ុន្តែ Apple បានបញ្ជាក់ថា វាអាចនឹងធ្វើឱ្យអ្នកពាក់មិនមានផាសុកភាពក្នុងការប្រើប្រាស់ ជាមួយនឹងទីតាំងមិនសមប្រកប នៅពេលពួកគេចង់ថតរូប។ ដៃរបស់អ្នកប្រើប្រាស់ក៏ប្រហែលជានឹងហត់នឿយខ្លាំងនៅពេលប្រើប្រាស់សម្រាប់ការថតវីដេអូចេញពី Smartwatch ដែលមានកាមេរ៉ា។

យើងមិនទាន់ច្បាស់ថាតើ ក្រុមហ៊ុន Apple នឹងប្រើប្រាស់ទស្សនទាននេះឬអត់ទេ ប៉ុន្តែជាទម្លាប់ ក្រុមហ៊ុននេះតែងអនុវត្តបច្ចេកវិទ្យាដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងផលិតផលពិតប្រាកដ៕

ប្រភព: mashable ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

មុខងារថ្មីៗរបស់ Fossil Smartwatch

ដោយ: ដួងច័ន្ទ 8 AM, Thursday, 09 Aug, 2018

ផលិតផលនាឡិកា Smartwatch របស់ Fossil តែងតែបំពាក់ជាមួយមុខងារដ៏សាមញ្ញ ជាមួយនឹងតម្លៃសមរម្យ។ Fossil ប្រើប្រាស់ Wear OS Software របស់ក្រុមហ៊ុន Google នៅ...

ស្មាតហ្វូនថ្មី 5ម៉ាក ដែលចង់បង្រ្កាប Samsung & Apple!

ដោយ: ដាលីស 12 PM, Saturday, 30 May, 2015

នាពេលបច្ចុប្បន្ននេះ គ្មាននរណាម្នាក់មិនស្គាល់ Samsung និង​ Apple អ្នកផលិតស្មាតហ្វូននាំមុខ​គេលើ​ពិភពលោកនោះទេ តែខណៈពេលជាមួយគ្នា ក៏មានគូប្រជែងចំនួនមិនត...

Oppo Find X មានកាមេរ៉ាដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

បើសិនជាមាននិន្នាការតែមួយគត់ក្នុងការចង្អុលបង្ហាញពីទូរសព្ទស៊េរីថ្មីក្នុងឆ្នាំ 2018 វាគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកផ្ទៃអេក្រង់ទូរសព្ទឱ្យកាន់តែធ...

Angry Birds Go មកដល់ហើយ Download Free!

ដោយ: ដាលីស 5 PM, Friday, 08 May, 2015

មកដល់ហើយសម្រាប់ហ្គេម នៅលើស្មាតហ្វូនដ៏ល្បីល្បាញ ដែលគ្មាននរណាម្នាក់មិនស្គាល់របស់ Rovio គឺ Angry Birds នោះ ដោយ Version ថ្មីនេះមានឈ្មោ...

Tomnerb.Com - YouTube Channel