ចូលចិត្តទំនើប

Apple លុបចោលផែនការផលិត AirPower

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 03 Apr, 2019

ក្រុមហ៊ុន Apple បានលុបចោលផែនការផលិតឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ AirPower ដោយក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនមានផលលំបាកនៅក្នុងការសម្រេចឱ្យបាននូវស្តង់ដាខ្ពស់សម្រាប់ផលិតផលនេះ។
ទំនើប ដកស្រង់ព័ត៌មានថ្មីនេះចេញពីគេហទំព័រ TechCrunch។

នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Apple ផ្នែកវិស្វកម្ម Hardware លោក Dan Riccio បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា «បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើន ក្រុមហ៊ុនបានសន្មត់ថា ផលិតផល AirPower នឹងមិនអាចសម្រេចបាននូវស្តង់ដាខ្ពស់របស់ក្រុមហ៊ុនឡើយ ហើយក្រុមហ៊ុនបានលុបចោលគម្រោងនេះហើយ។ ក្រុមហ៊ុនសូមសម្តែងនូវការសុំទោសទៅកាន់អតិថិជន ដែលបានទន្ទឹងរងចាំការបញ្ចេញលក់ផលិតផលនេះ។ ក្រុមហ៊ុននៅតែបន្តការជឿជាក់ថា នៅពេលអនាគត គឺនឹងផ្តោតលើបច្ចេកវិទ្យាគ្មានខ្សែ ហើយក្រុមហ៊ុនកំពុងធ្វើការប្តេជ្ញាជំរុញបទពិសោធន៍បច្ចេកវិទ្យាគ្មានខ្សែឱ្យបានកាន់តែរីកចម្រើន»។

បន្ទះបញ្ចូលថាមពល AirPower ត្រូវបានប្រកាសជាលើកដំបូងនៅក្នុងអំឡុងពេលវេទិកាដាក់បង្ហាញទូរសព្ទ iPhone X កាលពីខែកញ្ញា ឆ្នាំ 2017 ជាពេលវេលាដែលក្រុមហ៊ុន Apple បានបង្ហាញអំពីបច្ចេកវិទ្យាបញ្ចូលថាមពលគ្មានខ្សែ ក្នុងនាមជាមុខងារថ្មីមួយសម្រាប់ទូរសព្ទ iPhone X។ នៅពេលនេះ ក្រុមហ៊ុន Apple បានរៀបរាប់ថា ក្រុមហ៊ុនអាចនឹងបញ្ចេញលក់ផលិតផល AirPower នៅក្នុងពេលណាមួយក្នុងឆ្នាំ 2018 ប៉ុន្តែបន្ទាប់មកក្រុមហ៊ុនបានរក្សាភាពស្ងប់ស្ងាត់ អាចរយៈពេល 18 ខែ ដោយពុំមានវត្តមាន AirPower នៅក្នុងទីផ្សារដូចការលើកឡើងខាងលើឡើយ។

ក្រុមហ៊ុន Apple បានសន្យាថានឹងនាំមកនូវមុខងារពិសេសមួយចំនួន នៅក្នុងឧបករណ៍សាកថ្ម AirPower នេះ រួមមានសមត្ថភាពបញ្ចូលថាមពលទៅកាន់ឧបករណ៍ 3 គ្រឿងក្នុងពេលតែមួយ (ជាពិសេស ការបញ្ចូលថាមពលទៅកាន់ Apple Watch, កាស AirPod និងទូរសព្ទ iPhone) បច្ចេកវិទ្យាពិសេស ជាមួយនឹង Coil ជាច្រើនគ្រឿង ដែលអាចអនុញ្ញាតឱ្យឧបករណ៍សាកថ្មដំណើរការដោយពុំចាំបាច់ស្វែងរកទីតាំងជាក់លាក់នៅលើបន្ទះសាកថ្មឡើយ និង Software សម្រាប់ការបង្ហាញនៅលើទូរសព្ទ iPhone អំពីស្ថានភាពការបញ្ចូលថាមពលនៅលើគ្រប់ឧបករណ៍ទាំងបីក្នុងពេលតែមួយ។
ចាប់តាំងពីពេលនោះមក មានសេចក្តីរាយការណ៍ជាច្រើនអំពីបញ្ហាប្រឈមផ្នែកវិស្វកម្ម និងបញ្ហាឡើងកម្តៅ (ជាពិសេសមានជាប់ពាក់ព័ន្ធជាមួយការរចនា multi-coil) អំឡុងពេលផលិតផលនេះកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។
ប៉ុន្តែក្នុងនោះក៏នៅមានសញ្ញានៃក្តីសង្ឃឹមតិចតួចដែរ។ ក្រុមហ៊ុន Apple បានបញ្ជាក់អំពីការបញ្ចេញ AirPower នៅក្នុងកញ្ចប់វត្ថុធាតុដើមមួយចំនួនផងដែរ ហើយវាត្រូវបានបង្ហាញនៅលើប្រអប់នៃសម្បកបញ្ចូលថាមពលគ្មានខ្សែថ្មីរបស់កាសស្តាប់ AirPods ផងដែរ។

កាលពីដើមខែនេះ សារព័ត៌មាន The Wall Street Journal បានចេញសេចក្តីរាយការណ៍មួយ ថាក្រុមហ៊ុន Apple បានផ្តល់សញ្ញាភ្លើងខៀវ ចំពោះ AirPower ក្នុងការចូលទៅក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាយធំ។
គួរឱ្យសោកស្តាយ នាពេលនេះ បន្ទាប់ពីរយៈពេលលើសពី 550 ថ្ងៃក្រោយការប្រកាស និងជុំវិញព័ត៌មានចចាមអារាមជាច្រើន យើងឃើញថាផលិតផលនេះនឹងមិនមានឱកាសបង្ហាញវត្តមានទៀតទេ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

SONY Xperia X បង្ហាញខ្លួននៅកម្ពុជា ជាមួយនឹងតម្លៃ 599ដុល្លា

ដោយ: ម៉ូនី 1 AM, Wednesday, 29 Jun, 2016

នៅពេលកន្លងមកត្រកូលស្មាតហ្វូន Xperia របស់ SONY ហាក់ត្រូវបានមានការធ្លាក់ចុះប្រជាប្រិយភាពបន្តិចនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាក់ស្តែង Xperia Z5 ហាក់ពុ...

ហ្គេមមួយដ៏ល្បីក្នុងឆ្នាំ 2016 នឹងមកដល់ Nintendo Switch ក្នុងខែនេះ

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 10 May, 2017

ជាមួយនឹងហ្គេមល្បីៗមួយចំនួនដូចជា Mario Kart 8, Puyo Puyo Tetris និង TumbleSeed ដែលពេលនេះមានវត្តមាន នៅលើឧបករណ៍ហ្គេម Nintendo Switch អ្នកផលិតដំបូងមានក...

តោះ! នាំគ្នាមកមើលរថភ្លើង ប្រណិតជំនាន់ថ្មីរបស់ជប៉ុន ដែលមានតម្លៃសំបុត្ររហូតដល់ 10,000 ដុល្លារ !

ដោយ: ដួងច័ន្ទ 1 PM, Saturday, 06 May, 2017

នាពេលនេះអ្នកនឹងបានយល់ន័យ របស់ពាក្យថា Travel in Style។ បំពាក់ជាមួយភោជនីយដ្ឋានដ៏ធំមួយ មានពីរជាន់ និងមានអាងទឹកធ្វើពីឈើស្រល់ ធ្វើឱ្យរថភ្លើងរបស់ក្រុមហ៊ុ...

គំរូរថយន្ត Infiniti ថ្មីកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

រថយន្ត Hybrid ភាគច្រើនផលិតឡើងសម្រាប់ការសន្សំសំចៃប្រេងឥន្ធនៈ និងជួយសង្គ្រោះពិភពលោក។ ប៉ុន្តែសម្រាប់គំរូរថយន្ត Project Black S របស់ Infinity មិនដូចអ្វ...

Tomnerb.Com - YouTube Channel