ចូលចិត្តទំនើប

Apple នាំយក iPad Air ត្រឡប់មកវិញហើយ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Mar, 2019

ក្រុមហ៊ុន Apple បាននឹងកំពុងនាំយកផលិតផល iPad Air ត្រឡប់មកវិញហើយ ជាមួយនឹងម៉ូដែលមានទំហំកាន់តែធំ។ នៅថ្ងៃនេះ ព្រមគ្នាជាមួយផលិតផល iPad Mini ថ្មី ក្រុមហ៊ុន Apple ក៏បាននាំមកជាមួយនូវ iPad Air ថ្មី ទំហំ 10.5 inch ជាមួយការគាំទ្រដំណើរការជាមួយ Apple Pencil ជំនាន់ដើម។

ម៉ូដែលថ្មីនេះ នឹងទទួលបានការគាំទ្រថាមពលពីបន្ទះឈីប A12 Bionic របស់ក្រុមហ៊ុន Apple ផ្ទាល់ ហើយវានឹងបង្ហាញវត្តមាននៅលើស្រឡាយផលិតផល iPad ក្នុងចន្លោះម៉ូដែល iPad ទំហំធំ និង iPad Pro។

ក្រុមហ៊ុន Apple កំពុងផលិត iPad Air ថ្មី ក្នុងតម្លៃ $499 សម្រាប់ម៉ូដែលប្រើប្រាស់ WiFi និងតម្លៃ $629 សម្រាប់ម៉ូដែលប្រើប្រាស់ទាំង WiFi និង Cellular។
កាលពីជិត 2 ឆ្នាំមុន ក្រុមហ៊ុន Apple ដំបូងឡើយបានធ្វើការជំនួសផលិតផល iPad Air 2 ជាមួយឧបករណ៍ថ្មីមួយដែលមានឈ្មោះយ៉ាងសាមញ្ញថា iPad ប៉ុន្តែក្រុមហ៊ុនបានពង្រីកទំហំផ្ទៃអេក្រង់របស់វាពី 9.7 ទៅ 10.5 inch សម្រាប់ម៉ូដែលថ្មីនេះ។ ការផ្តល់ការគាំទ្រដំណើរការជាមួយ Apple Pencil ជំនាន់ចាស់ ហាក់ដូចជាចម្លែក ប៉ុន្តែវាក៏មានន័យថា គ្រប់ផលិតផល iPad ដែលក្រុមហ៊ុន Apple កំពុងដាក់លក់ទាំងអស់នឹងរួមបញ្ចូលការគាំទ្រការប្រើប្រាស់ Stylus។ iPad Air ថ្មីនេះក៏នឹងដំណើរការជាមួយ Smart Keyboard របស់ក្រុមហ៊ុន Apple ដែរ ដែលមានដាក់លក់ដាច់ដោយឡែកក្នុងតម្លៃ $159។
ក្រុមហ៊ុន Apple មិនបានជ្រើសយកប្រព័ន្ធប្រតិបត្តិការ A12X សម្រាប់ផលិតផល iPad Air ដែលក្រុមហ៊ុនប្រើប្រាស់នៅក្នុង iPad Pro ទេ ប៉ុន្តែវានឹងប្រើប្រាស់ A12 ជំនួសវិញ។ Apple បានអះអាងថាទង្វើនេះ គឺជាការនាំយក បច្ចេកវិទ្យាមានថាមពលដ៏ខ្លាំងបំផុតរបស់ក្រុមហ៊ុនកាន់តែច្រើន ទៅកាន់មនុស្សកាន់តែច្រើនជាងពេលណាៗទាំងអស់ ដោយនាំយកមកនូវ iPad មានទំហំកាន់តែធំ ដែលមិនដល់កម្រិតរបស់ Pro ទេ តែនៅតែមានថាមពលខ្លាំងជាង iPad ទំហំ 9.7 inch។

iPad Air ថ្មីនេះក៏មានការរចនារូបរាង និង Bezel ផ្ទៃអេក្រង់ ស្រដៀងគ្នានឹង iPad ទំហំតូច ជំនួសឱ្យការប្រើប្រាស់ Bezel ដ៏តូចដែលមាននៅលើ iPad Pro ជំនាន់ចុងក្រោយបង្អស់។ Apple ក៏ប្រើប្រាស់តំណភ្ជាប់ Lightning និងប្រព័ន្ធ Touch ID សម្រាប់ iPad Air ថ្មីនេះ ជំនួសរន្ធដោត USB-C ឬ Face ID។
ផលិតផល iPad Air ទំហំ 10.5 inch នឹងមានដាក់ឱ្យធ្វើការកុម៉ង់ Online ចាប់ពីថ្ងៃនេះតទៅហើយ ក្នុងតម្លៃចាប់ពី $499 ឡើងទៅ ហើយនឹងមានដាក់លក់ក្នុងទីផ្សារចាប់ពីសប្តាហ៍ក្រោយតទៅ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

ម៉ូដែលទូរទស្សន៍ LG ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 May, 2018

LG ជាក្រុមហ៊ុនអេឡិចត្រូនិចធំមួយ ក្នុងចំណោមក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក។ ផលិត​ផលទូរទស្សន៍របស់ LG តែងទាក់ទាញចំណែកទីផ្សារបានយ៉ាងច្រើន និងតែងផ្តល់នូវបច្...

Razer Lancehead: Mouse គ្មានខ្សែល្អបំផុត

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Razer បានផលិត និងលក់ផលិតផល Mouse យ៉ាងជោគជ័យនៅក្នុងទីផ្សារ Hardware របស់កុំព្យូទ័រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនបាន...

ជម្រើសកាន់តែប្រសើរពីទូរទស្សន៍ Samsung

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Dec, 2018

មុនព្រឹត្តិការណ៍ CES ចូលមកដល់ ក្រុមហ៊ុន Samsung បានប្រកាសអំពីផលិតផលថ្មីចេញពីផលិតផលទូរទស្សន៍ 4K ដែលរចនារូបរាងដ៏ទាក់ទាញ នោះគឺទូរទស្សន៍ម៉ូដែល The Fram...

Xiaomi គ្រោងបង្កើនតួលេខគុណនឹង 3 ក្នុងទីផ្សារអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 AM, Saturday, 02 Mar, 2019

ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិនមិនទាន់បង្កើតចំណាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារនៅសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែកត្តានេះទំនងដូចជាមិនរំខានអារម្មណ៍របស់ពួកគេខ...

Tomnerb.Com - YouTube Channel