ចូលចិត្តទំនើប

Apple ប្រកាសពី MacBook Pro ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 May, 2019

ក្រុមហ៊ុន Apple បានធ្វើការ Update ថ្មីលើផលិតផល MacBook Pro ទំហំ 15 inch ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ 8-Core និង 6-Core ថ្មី និង MacBook Pro ទំហំ 13 inch ជាមួយការបំពាក់ Touch Bar និងប្រព័ន្ធប្រតិបត្តិការ Quad-Core ជំនាន់ទី 8។ ក្រុមហ៊ុន Apple បាននិយាយថា ការពង្រឹងគុណភាពថ្មីនេះ មានន័យថាម៉ូដែល MacBook ទំហំ 15 inch នឹងដំណើរការក្នុងល្បឿនលឿនជាងមុនទ្វេដង ធៀបនឹងម៉ូដែល Quad-Core ចាស់ និងទទួលបានការពង្រឹងសមត្ថភាព 40% លើសពីម៉ូដែល MacBook Pro ដែលប្រើប្រាស់ប្រព័ន្ធ 6-Core។
ក្រុមហ៊ុន Apple បានលើកឡើងថា នេះគឺជាផលិតផល Mac Notebook មានល្បឿនលឿនជាងគេមិនធ្លាប់មានពីមុនមក។ ព្រមជាមួយគ្នានេះ ក៏មានការ Update នៅលើ Keyboard ផងដែរ។

ល្បឿន
ម៉ូដែល MacBook Pro ទំហំ 15 inch ដែលមានតម្លៃ $2,399 បាននឹងកំពុងទទួលបានការបំពាក់ប្រព័ន្ធ 6-Core i7 ដែលមានកម្រិត 2.6 GHz ដែលត្រូវបានពង្រឹងឡើងដល់ 4.5 GHz ដែលមានល្បឿន Turbo កើនឡើងចំនួន 400 MHz។ ចំណែកម៉ូដែលលំដាប់ខ្ពស់ ដែលមានតម្លៃ $2,799 វិញ នាពេលនេះមានបំពាក់ជាមួយប្រព័ន្ធ 8-Core i9 ដែលមានការបន្ថែម Core ចំនួន 2 និងការពង្រឹងសមត្ថភាពឡើងដល់កម្រិត 500 MHz។
រីឯម៉ូដែល MacBook Pro ទំហំ 13 inch មាន Touch Bar ទទួលបានការពង្រឹងគុណភាពប្រព័ន្ធប្រតិបត្តិការ Quad-Core កម្រិត 2.4 GHz ក្នុងទម្រង់ស្តង់ដារ ដែលនឹងត្រូវបានជំរុញល្បឿន Turbo បន្ថែមឡើងដល់ 4.7 GHz។ សម្រាប់ជម្រើស Configure-Your-Own ទទួលបានការជំរុញបន្ថែម 200 MHz ធ្វើឱ្យវាមានល្បឿនពេញលឿនជាងមុនគុណនឹងពីរដង លឿនជាងម៉ូដែល Dual-Core ទំហំ 13 inch។ ការជំរុញល្បឿននៅលើ MacBook Pro និងការផ្លាស់ប្តូរ Keyboard បានមកដល់បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការពង្រឹងគុណភាពសម្រាប់ផលិតផល Notebook។ វាទទួលបានការ Update កាលពីខែកក្កដា ឆ្នាំមុន ការ Update លើគុណភាព Graphic នៅក្នុងខែតុលា ហើយនាពេលនេះគឺការ Update លើប្រព័ន្ធ i9។ ចំពេលដែលការផ្លាស់ប្តូរនៅក្នុងអាជីកម្មរបស់ Apple ដែលអូសទាញដោយស្ថានភាពមិនអំណោយផលរបស់ទីផ្សា Smartphone ផលិតផល Mac បានបន្តការរីកធំធាត់ និងនៅតែដើរតួជាចន្ទល់សម្រាប់ក្រុមហ៊ុន Apple នៅក្នុងអាជីវកម្មជាច្រើនទៀត។ ម៉ូដែល MacBook Pro ថ្មីទាំងនេះនឹងមានបញ្ចេញលក់នៅក្នុងទីផ្សារចាប់ពីថ្ងៃនេះតទៅហើយ។

Keyboard
Apple ក៏បានប្រាប់ថា ក្រុមហ៊ុនកំពុងផ្តល់នូវការប្រកាសព័ត៌មានចំនួន 3 អំពីស្ថានភាព Keyboard របស់ MacBook Pro។ ដូចដែលយើងបានដឹងហើយថា MacBook Pro នាពេលបច្ចុប្បន្នមានបញ្ហាជាមួយនឹងគ្រាប់ចុច ដែលវាមិនដំណើរការ ឬដំណើរការទ្វេដង ដែលចេញជាលទ្ធផលគ្មានតួអក្សរលេចឡើង ឬតួអក្សរជាន់គ្នាពីរដង។ ថ្មីៗនេះ Apple បានធ្វើការកែសម្រួលក្តារចុចរបស់ MacBook យ៉ាងស្ងៀមស្ងាត់ ជាមួយនឹងការបន្ថែម Membrane មួយ ដែលទំនងជាប្រើប្រាស់សម្រាប់ការពារធូលី និងកំទេចកំទី មិនឱ្យចូលទៅក្រោមគ្រាប់ចុច។ យ៉ាងណាមិញ ការពង្រឹងនេះទំនងដូចជាមិនទទួលបានលទ្ធផលគាប់ប្រសើរឡើយ ហើយ Apple មិនដែលបញ្ជាក់ថាក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរឡើយ។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះ ក្រុមហ៊ុនបានលើកឡើងថា មានជំហាន 3 ដែលជួយស្តារស្ថានភាព keyboard បាន៖
1. យន្តការ Keyboard របស់ MacBook Pro បានទទួលការផ្លាស់ប្តូរវត្ថុធាតុដើម។ Apple រៀបរាប់ថា សមាសភាពយន្តការ Keyboard ថ្មី នឹងកាត់បន្ថយបញ្ហាជាប់គាំង ឬត្រួតគ្នាពីរដង។ Apple មិនបានបញ្ជាក់លម្អិតពីអ្វីដែលពួកគេបានធ្វើទេ។
2. ទោះបី Apple ជឿថាការផ្លាស់ប្តូរនេះនឹងកាត់បន្ថយបញ្ហាបានភាគច្រើន ប៉ុន្តែក្រុមហ៊ុនក៏បានរួមបញ្ចូល Butterfly Keyboard នៅក្នុងស្រឡាយផលិតផល Notebook នៅក្នុង Keyboard Service Program របស់ក្រុមហ៊ុនដែរ។ នេះមានន័យថា MacBook Pro នាពេលបញ្ចប់ និងម៉ូដែលដែលទើបនឹងចេញថ្មីៗ នឹងមានការជួសជុល Keyboard ដោយឥតគិតថ្លៃ ទាំងក្នុងអំឡុងពេលធានា និងពេលការធានាហួសកំណត់។
3. Apple បានប្រាប់ថា រយៈពេលជួសជុល ចំណាយពេលយូរជាងអ្វីដែលបានរំពឹងទុក។ ក្រុមហ៊ុនកំពុងធ្វើឱ្យដំណើរការនេះប្រសើរឡើង នៅក្នុង Apple Store ដើម្បីឱ្យការជួសជុលបានលឿនជាងមុន សម្រាប់អតិថិជនដែលមានបញ្ហា។

យើងអាចកត់សម្គាលបានថា ការផ្លាស់ប្តូរនៅក្នុង Keyboard គឺស្ថិតនៅក្នុងការលាក់បាំង មានន័យថាក្រុមហ៊ុនមិនមានបមណាងផ្លាស់ប្តូររូបរាង របស់ Keyboard ឡើយ ហើយវាអាចនឹងចេញជាលទ្ធផលនៃបទពិសោធន៍វាយអត្ថបទដូចគ្រាដើមដដែល។
ប្រជាប្រិយភាពរបស់ MacBook Pro ត្រូវបានរារាំងដោយសារបញ្ហា Keyboard។ បើសិនចា Apple មានលទ្ធភាពដោះសា្រយបញ្ហានេះ នោះអត្រានៃការលក់អាចនឹងកើនឡើង ផ្តល់ឱកាសដល់ការណែនាំម៉ាស៊ីនជំនាន់ថ្មីផងដែរ។

ការពង្រឹងគុណភាពល្បឿន បានមកដល់មុនពេលសន្និសីទ WWDC របស់ Apple មកដល់ ដែលជាពេលដែលក្រុមហ៊ុននឹងបង្ហាញប្រព័ន្ធ iOS 13 និងផលិតផល Software ដទៃទៀតសម្រាប់អ្នកប្រើប្រាស់ និងអ្នកផលិតកម្មវិធី។
ក្នុងពេលនោះ Apple នឹងប្រើប្រាស់ឱកាស ក្នុងការប្រកាសពីការពង្រឹង Hardware ផងដែរ។ ការសម្រេចចិត្តរបស់ក្រុមហ៊ុន ក្នុងការប្រកាសនាពេលនេះ អាចបណ្តាលមកពីគោលបំណងចង់ឱ្យការប្រកាសនៅក្នុងវេទិកាធំមានភាពច្បាស់លាស់។
ព្រឹត្តិការណ៍ WWDC នៅសល់ពេលប្រមាណមួយសប្តាហ៍ទៀតប៉ុណ្ណោះ ហើយនៅពេលនោះយើងនឹងបានទទួលព័ត៌មានថ្មីៗបន្ថែមទៀត នៅក្នុងវិស័យបច្ចេកវិទ្យារបស់ Apple៕

ប្រភព: techcrunch ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

នៅចុងឆ្នាំនេះកម្មវិធី Tik Tok នឹងធ្វើបង្កើតភាពសប្បាយរីករាយយ៉ាងណាខ្លះ?

ដោយ: ភារុន 3 PM, Friday, 30 Nov, 2018

នាពេលបច្ចុប្បន្ននេះកម្មវិធីដែលកំពុងមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យនោះគឺកម្មវិធី Tik Tok។ នៅក្នុងកម្មវិធីនេះនឹងអនុញ្ញាតឱ្យប្រិយមិត្តដែលចូលរួមលេងកម...

អ្វីជា BATBAND?

ដោយ: ដួងច័ន្ទ 12 AM, Sunday, 26 Mar, 2017

BATBAND គឺជាឧបករណ៍សម័យថ្មី នៃបច្ចេកវិទ្យាសម្លេង ដែលអនុញ្ញាតឱ្យអ្នកស្តាប់លឺសម្លេងផ្ទាល់ខ្លួន និងសម្លេងនៅជុំវិញខ្លួនអ្នក។ វាជាឧបករណ៍ដែលបង្កើតឡើង ពីគំ...

HTC ត្រៀមជល់ Apple iPad ម្តងទៀត ដោយធេប្លែត Windows 8 ក្នុងឆ្នាំនេះ!

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

នៅក្នុងទីផ្សាធេប្លែត ក្រៅពីមានម្ចាស់ទីផ្សារដូចជា iPad របស់ Apple និងធេប្លែត Android ពីអ្នកផលិត​ម៉ាក​ផ្សេង​​ទៀតហើយនោះ នៅមានធេប្លែតមួយប្រព័ន្ធទៀត ដែល...

Feed ថ្មីរបស់ Pinterest មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 5 PM, Friday, 30 Nov, 2018

មុខងារ Friend Feed របស់កម្មវិធី Pinterest ដែលបានដាក់ឱ្យដំណើរការជាលើកដំបូងកាលពីខែមីនា បានផ្តល់នូវ Section មួយនៃសេវាកម្ម ជាកន្លែងដែលអ្នកអាចតាមដាន Pos...

Tomnerb.Com - YouTube Channel