ចូលចិត្តទំនើប

កាសស្តាប់ AirPods នៅតែល្អជាងគេ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Apr, 2019

តើអ្នកមានចាំទេ កាសស្តាប់ AirPods ធ្លាប់ត្រូវបានមនុស្សជាច្រើនសើចចំអក ដោយសារតែរូបរាងដ៏ចម្លែកខុសពីគេរបស់វា។ ប៉ុន្តែផលិតផលកាសស្តាប់នេះទទួលបានប្រជាប្រិយភាពកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយោងតាមការសិក្សាថ្មី ដោយ Counterpoint Research បានរកឃើញថា ផលិតផលកាសស្តាប់គ្មានខ្សែមួយនេះ នៅតែគ្របដណ្តប់ខ្លាំងនៅក្នុងទីផ្សា ទោះបីជាមានការផ្លាស់ប្តូរស្ថានភាពក្នុងទីផ្សារមួយចំនួនក្តី។

យោងតាមការស្រាវជ្រាវខាងលើ គេបានធ្វើការព្យាករណ៍ថា ចំនួនកាសស្តាប់ ដែលត្រូវបានដឹកជញ្ជូនទៅដល់ដៃអតិថិជន មានប្រមាណ 12.5 លានគ្រឿង នៅក្នុងត្រីមាសទី 4 ក្នុងឆ្នាំ 2018 ហើយក្រុមហ៊ុន Apple មានចំណែកផលិតផលភាគច្រើន។ ក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ទទួលបានចំណែកទីផ្សាររហូតដល់ 60%។

នេះជាការសម្រេចបានដ៏ធំ គួរឱ្យភ្ញាក់ផ្អើល ដែលក្នុងនោះយើងក៏បានឃើញចំនួនម៉ាកសញ្ញាផលិតផលថ្នាក់កណ្តាល ក៏បាននឹងកំពុងចាប់ផ្តើមទាញយកចំណែកទីផ្សារមួយភាគធំផងដែរ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ 2018 នេះ។ ទោះបីជានៅក្នុងទឹកដីរបស់ Apple ផ្ទាល់ក្តី ដែលជាទីកន្លែង AirPods នៅតែរក្សាដំណែងកំពូលក្នុងការលក់ ក៏ម៉ាកសញ្ញាផលិតផលរបស់ប្រទេសកូរ៉េ និងដាណឺម៉ាក មាន Samsung និង Jabra ក៏កំពុងដំណើរការយ៉ាងប្រសើរដែរ។ ចំណែកទីផ្សាររបស់ Cupertino មានកម្រិតទាប នៅក្នុងប្រទេសចិន ធៀបនឹងតំបន់ដទៃទៀត ដោយសារការកើនឡើងនៃវត្តមានផលិតផលដែលមានតម្លៃទាប។

ចំណែកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ផលិតផលរបស់កាសស្តាប់របស់ Apple ទទួលបានលទ្ធផលគាប់ប្រសើរ ប៉ុន្តែក៏នៅមានម៉ាកសញ្ញាផលិតផលថ្មីៗ និងមានតម្លៃសមរម្យ ក៏បាននឹងកំពុងជះឥទ្ធិពលដល់ការលក់របស់ Apple ដែរ។

យ៉ាងណាមិញ លទ្ធផលរបស់ Apple នៅតំបន់អឺរ៉ុបមិនគាប់ប្រសើរឡើយ ដោយចំនួននៃការលក់ស្ថិតនៅក្រោមបន្ទាត់រំពឹងទុក ខណៈដែលផលិតផល Jabra មានចំណែកទីផ្សាររហូតដល់ 14% ហើយតំបន់អឺរ៉ុបក៏ជាកន្លែងដែលម៉ាកសញ្ញាផលិតផលអឺរ៉ុបខាងលិចថ្មីៗ កំពុងធ្វើការគ្រប ដណ្តប់។
បន្ថែមលើប្រជាប្រិយភាពកើនឡើងជាបន្តបន្ទាប់របស់ម៉ាកសញ្ញាផលិតផលថ្មីៗ និងម៉ាកសញ្ញាផលិតផលថ្នាក់កណ្តាល កត្តាមួយផ្សេងទៀតដែលជះឥទ្ធិពលអាក្រក់លើផលិតផលរបស់ Apple គឺអតិថិជនផ្ទាល់។ អតិថិជនមួយចំនួនកំពុងទន្ទឹងរងចាំទិញកាសស្តាប់ AirPods មួយគូ បានជ្រើសរើសរងចាំសម្រាប់ Version ថ្មី ដែលត្រូវបានប្រកាសកាលពីខែមីនាកន្លងទៅនេះ។

យើងនឹងរងចាំមើលទាំងអស់គ្នាថា តើ AirPods ថ្មីនឹងទទួលបានលទ្ធផលយ៉ាងណានៅក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែងខ្លាំងមួយនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ថែទាំ កង់រថយន្តរបស់អ្នក ទោះបីអ្នកធុញទ្រាន់ ក៏ដោយ

ដោយ: ចរិយា 7 PM, Monday, 16 Jan, 2017

និយាយដល់ការបើកបរ ក្រៅពីខ្សែក្រវាត់ គឺកង់ ដែលស្ថិតនៅក្រោមជើងអ្នក នៅជាប់នឹងថ្នល់។ អ្នកបើកបរភាគច្រើន មិនបានថែទាំកង់រថយន្តឡើយ។ ពួកគាត់ខ្វះចន្លោះ នូវចំណ...

កង់អគ្គិសនី E-Voluzione ឡូយយ៉ាងណាដែរ?

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

ក្រុមហ៊ុនច្នៃម៉ូដ មធ្យោបាយធ្វើដំណើររបស់អ៊ីតាលី Pininfarina បានបញ្ចេញម៉ូដកង់អគ្គិសនីដំបូង បង្កើតឡើង ដោយក្រុមហ៊ុនផលិតកង់ឈ្មោះ Diavelo។ ទោចក្រយាន E-Vo...

Soundsight កាស់ស្តាប់អច្ឆរិយៈ ស្តាប់ចម្រៀង និងថតឃ្លីបវីឌីអូ

ដោយ: ដាលីស 1 PM, Monday, 13 Apr, 2015

សោនដ៍សៃត៍(Sounddight)ស្មាតហេដហ្វូននាពេលអនាគត អាចប្រើស្តាប់បទភ្លេង និងថតឃ្លិបវីឌីអូតំណាល​គ្នា​បាន ថែមទាំងអាច Share ឃ្លិបចូល Social Network បានភ្លាមៗ...

អត្ថប្រយោជន៏ នៃការប្រើប្រាស់ម៉ាស៊ីនបោក LG

ដោយ: ទំនើប 6 PM, Thursday, 24 Aug, 2017

តើអ្នកធុញនឹងបោកខោអា វរាល់ថ្ងៃណាស់មែនទេ ? អស់កង្វល់ជាមួយ និង បញ្ហទាំងនេះទៀតទៅ ម៉ាស៊ីនបោក LG អាចជួយលោកអ្នកបាន។ ដោយសារម៉ាស៊ីនបោក LG ត្រូវបានភ្ជាប់មកជា...

Tomnerb.Com - YouTube Channel