ចូលចិត្តទំនើប

AirPods និង AirPods 2 ខុសគ្នាយ៉ាងម៉េចខ្លះ?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 27 Mar, 2019

កាសស្តាប់ AirPods គឺជាផលិតផលល្អបំផុតរបស់ក្រុមហ៊ុន Apple។ ការផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យរបស់កាសស្តាប់នេះ បានទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ទូទាំងពិភពលោក និងបានបំបិទពាក្យរិះគន់ទាំងឡាយ ដែលបានរិះគន់អំពីការរចនាម៉ូដរបស់វា។ ប៉ុន្តែផលិតផល AirPods បានចេញតាំងពីឆ្នាំ 2016 ដែលត្រូវការ Update ថ្មី។
នាពេលនេះ ផលិតផល AirPods 2 បានចេញមកហើយ ហើយអ្នកប្រហែលជាមានការភ្ញាក់ផ្អើល ដោយសារអ្វីដែលក្រុមហ៊ុន Apple បានផ្លាស់ប្តូរ និងមិនផ្លាស់ប្តូរ។

មុននឹងបន្តបង្ហាញពីភាពខុសគ្នា យើងសូមឱ្យមិត្តអ្នកអានកត់សម្គាល់ថា ក្រុមហ៊ុន Apple បានហៅម៉ូដែលថ្មីថា AirPods ដូចដើម ដូច្នេះដើម្បីជៀសវាងការភ័ន្តច្រឡំ យើងសូមហៅឈ្មោះក្រៅផ្លូវការថា AirPods 2។

ការរចនាម៉ូដ
ប្រហែលជាចំណុចដែលគួរឱ្យភ្ញាក់ផ្អើលជាងគេ អំពី AirPods 2 គឺ ការរចនាម៉ូដ ដែលក្រុមហ៊ុន Apple មិនបានធ្វើការផ្លាស់ប្តូរទេ។ AirPods និង AirPods 2 មានបរិមាត្រ 16.5 x 18 x 40.5 mm និងមានទម្ងន់ 4 ក្រាមដូចគ្នា។ ចំណែកសម្បកបញ្ចូលថាមពលរបស់វា មានបរិមាត្រ 44.3 x 21.3 x 53.5 mm និងមានទម្ងន់ 38 ក្រាមដូចគ្នាដែរ។ យើងមិនអាចញែកឱ្យដាច់ពីភាពខុសគ្នារវាងកាសស្តាប់ទាំងពីរជំនាន់នេះបានឡើយ ដោយសារវាមានរូបរាងដូចគ្នាទាំងស្រុង។ នៅក្នុងនោះមានសម្បកបញ្ចូលថាមពលគ្មានខ្សែថ្មី ដែលមានទម្ងន់ 40 ក្រាមធ្ងន់ជាងមុន ប៉ុន្តែវាត្រូវបានលក់ដាច់ដោយឡែកពីកាសស្តាប់ និងអាចនឹងប្រកាសចេញលក់នាពេលក្រោយ។ សរុបមក AirPods ថ្មីនៅតែមានរូបរាងដូចក្បាលច្រាស់ដុសធ្មេញដដែល ហើយក៏មិនមានជម្រើសពណ៌ថ្មីផ្សេងទៀតដែរ។

គុណភាព និងសមត្ថភាព

នៅពេលយើងធ្វើការវិភាគស៊ីជម្រៅ ទើបយើងបានឃើញពីការផ្លាស់ប្តូរនៅលើ AirPods 2។ វាត្រូវបានបំពាក់ជាមួយបន្ទះឈីប H1 ថ្មី ជំនួសបន្ទះឈីប W1 ដែលប្រើនៅលើម៉ូដែលចាស់។ បន្ទះឈីប H1 គឺផ្តោតសំខាន់លើប្រសិទ្ធភាព។ AirPods 2 មានល្បឿនលឿនជាងមុន មានកម្រិតភាពយឺតកាត់បន្ថយបាន 30% ល្អសម្រាប់ការលេងហ្គេម។ ការផ្លាស់ប្តូរពីឧបករណ៍មួយទៅមួយមានល្បឿនលឿនជាងមុនទ្វេដង និងជំរុញពេលវេលាសន្ទនាបាន 50%។ Apple ក៏បាននិយាយថាបន្ទះឈីប H1 ផ្តល់ជូននូវការភ្ជាប់មានស្ថេរភាពកាន់តែខ្លាំង ទោះបីវាមានគុណភាពល្អហើយក្តីនៅលើ AirPods ចាស់។ AirPods 2 គឺជាឧបករណ៍ដែលប្រើប្រាស់ការបញ្ជារដោយសម្លេង។ អ្នកគ្រាន់តែនិយាយថា Hey Siri វាអាចធ្វើការហៅទូរសព្ទ ប្តូរបទចម្រៀង តម្រូវកម្រិតសម្លេង ផ្តល់ព័ត៌មានអំពីទិសដៅ ឆ្លើយតបនឹងសំណួរ។ល។ កាលពីមុន ដើម្បីដំណើរការមុខងារ Siri ទាមទារឱ្យអ្នកចុចពីរដងនៅលើកាសស្តាប់។ ផលិតផល AirPods គឺសម្តៅលើភាពងាយស្រួល ហើយ AirPods 2 កាន់តែប្រសើរជាងមុន។
ចំណុចអវិជ្ជមាន គឺ AirPods 2 មិនមានការពង្រឹងគុណភាពសម្លេងទេ។ ផលិតផល AirPods មាននាំមកជូននូវសម្លេងលឺគ្រប់គ្រាន់ ប៉ុន្តែបើធៀបជាមួយម៉ាកផលិតផលជំនាញៗ ដូចជា Bose និង Sony វាពុំទាន់អាចប្រកួតប្រជែងបានឡើយ។

ថាមពលថ្ម

ដូចដែលបានបញ្ជាក់ខាងលើ AirPods 2 មានថេរវេលាសម្រាប់ការសន្ទនាយូរជាងមុន 50% ប៉ុន្តែធាតុពិត ការ Upgrade ពីរយៈពេល 2-3 ម៉ោង គឺមានសារៈសំខាន់ និងអាចនាំផលិតផលនេះទៅក្នុងជួរនៃការប្រកួតប្រជែងនៅក្នុងទីផ្សារ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺអ្នកនឹងទទួលបានថាមពលថ្មលើសពី 24 ម៉ោង ចេញពីសម្បក AirPods 2 ដែលជាថេរវេលាសមល្មមក្នុងការប្រើប្រាស់បានមួយសប្តាហ៍ ឬច្រើនជាងនេះ នៅពេលបញ្ចូលថាមពលក្នុងសម្បកម្តងៗ។ AirPods 2 ក៏ផ្តល់នូវរយៈពេល 3 ម៉ោងសម្រាប់ការស្តាប់តន្រ្តី ឬរយៈពេល 2 ម៉ោងសម្រាប់ការសន្ទនា ចេញពិការបញ្ចូលថាមពលក្នុងសម្បកក្នុងពេលត្រឹមតែ 15 នាទី។ វាពិតជាពិសេស ប៉ុន្តែ AirPods ក៏អាចធ្វើបានដែរ។ ជំនួសទៅវិញ ចំណុចដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំង គឺ សម្បកបញ្ចូលថាមពលគ្មានខ្សែថ្មី។ វាមានរូបរាងស្ទើរតែដូចគ្នានឹងសម្បកចាស ដោយគ្រាន់តែវាមានអំពូលភ្លើងបង្ហាញសញ្ញាតូចមួយនៅខាងមុខប៉ុណ្ណោះ ប៉ុន្តែម៉ូដែលថ្មីនេះអាចដំណើរការជាមួយគ្រប់ឧបករណ៍សាកថ្ម Qi។

តម្លៃ

AirPods 2 មានតម្លៃដូចគ្នានឹង AirPods ប៉ុន្តែសម្រាប់សម្បកបញ្ចូលថាមពលគ្មានខ្សែ ធ្វើឱ្យវាមានតម្លៃខ្ពស់ជាង។ AirPods 2 តែមួយនឹងមានតម្លៃ $159 ហើយបន្ថែមជាមួយសម្បកបញ្ចូលថាមពលគ្មានខ្សែ វានឹងមានតម្លៃ $199។ ចំណែកសម្បកបញ្ចូលថាមពលគ្មានខ្សែ លក់ដាច់តែឯងក្នុងតម្លៃ $79៕

ប្រភព: forbes ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

កុំព្យូទ័រ Dell Inspiron 27 7000 ភ្ជាប់ជាមួយ VR រួចជាស្រេច

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

ដំណឹងល្អបានមកដល់ហើយ សម្រាប់អ្នកដែលទន្ទឹងរងចាំ ជាពិសេសអ្វីដែលអ្នករងចាំយ៉ាងអន្ទះសារភ្ជាប់មកជាមួយ VR។ ក្រុមហ៊ុន Dell កំពុងបញ្ចេញវត្តមានទម្រង់ម៉ាស៊ីនមួ...

វិធីបង្កើន ថាមពលថ្មនៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Monday, 01 May, 2017

ដោយមិនគិតពីប្រភេទ នៃឧបករណ៍ការសន្សំសំចៃថាមពលថ្ម ពិតជាពិបាកនឹងធ្វើណាស់។ Samsung Galaxy S8 មិនមានបញ្ហាជាមួយនឹងថ្ម របស់ទូរសព្ទទេ ប៉ុន្តែបើសិនជាអ្នកត្រូ...

ឆ្នាំ 2019 មានអ្វីថ្មីសម្រាប់ LV Smartwatch?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 02 Jan, 2019

ក្រុមហ៊ុន Louis Vuitton បានធ្វើការ Upgrade នៅលើផលិតផលនាឡិកាដៃ Smartwatch របស់ខ្លួននៅលើ Wear OS ជាមួយនឹងបន្ទះឈីបថ្មីរបស់ Qualcomm។ ផលិតផល Smartwatch...

បច្ចេកវិទ្យាដ៏ទំនើបរបស់ម៉ាស៊ីនបោកគក់ LG

ដោយ: ដួងច័ន្ទ 9 AM, Thursday, 09 Aug, 2018

ម៉ាស៊ីនបោកគក់ជំនាន់ថ្មីរបស់ LG ប្រភេទ Centum System មានបំពាក់មុខងារដែលបង្កប់ដោយបច្ចេកវិទ្យាឈានមុខ ជាច្រើនប្រភេទ។ ក្នុងចំណោមបច្ចេកវិទ្យាទំនើបៗទាំង...

Tomnerb.Com - YouTube Channel