ចូលចិត្តទំនើប

Apple ធ្វើឱ្យបែកធ្លាយព័ត៌មានពី iPhone ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Jun, 2019

មកដល់ពេលនេះ អ្នកប្រហែលជាមានហេតុផលជាច្រើន សម្រាប់មើលរំលងលើទូរសព្ទ iPhone 11 និង iPhone XR2 ដោយសារតែវាមានរូបរាងមិនសមប្រកប។ ប៉ុន្តែសូមរងចាំបន្តិចសិន!

ក្រុមហ៊ុន Apple ផ្ទាល់ពេលនេះបានភ្លាត់ស្នៀតបង្ហាញរូបរាង iPhone ថ្មី ដោយចៃដន្យ ដែលប្រហែលជាអាចផ្លាស់ប្តូរគំនិតរបស់អ្នកបាន។
សម្លឹងមើលឱ្យជិតទៅក្នុង Beta ដំបូងនៃប្រព័ន្ធ iOS 13 នោះអ្នកនឹងបានឃើញថាមាន Recovery Mode Screen ថ្មីសម្រាប់ទូរសព្ទ iPhone របស់អ្នក ហើយនៅលើនោះ ខ្សែ Lightning ត្រូវបានបង្ហាញនៅក្នុងទម្រង់ iOS 12 ដែលបានផ្លាស់ប្តូរទៅជា USB-C។ ជាមួយនឹងផលិតផល iPad ផ្លាស់ប្តូរទៅកាន់ USB-C កាលពីឆ្នាំមុន ហើយផលិតផល MacBook កំពុងប្រើប្រាស់ខ្សែភ្ជាប់ប្រភេទនេះដែរ វាអាចនឹងកា្លយជាការជំរុញដ៏ធំមួយ ដែលអាចបានឃើញទូរសព្ទ iPhone ធ្វើការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធស្តង់ដាតែមួយនេះដែរ។ វាជាការផ្លាស់ប្តូរដ៏ធំមួយ ដែលបង្ហាញថា Apple បានបោះបង់ចោលរន្ធដោត Lightning និងកម្មវិធី MFi Licensing Program ហើយ។ រូបភាពមួយបានបង្ហាញថា សញ្ញា iOS 13 ថ្មី បង្ហាញអំពីខ្សែ USB-C ចង្អុលតម្រង់ទៅកាន់ MacBook មួយ និងអះអាងថាវាគ្រាន់តែជាទីបញ្ចប់នៃឧបករណ៍សាកថ្មប្រភេទ Lightning to USB-C ប៉ុណ្ណោះ។ វាអាចទៅរួច ប៉ុន្តែ iOS បានបង្ហាញពីរូបខ្សែភ្ជាប់មួយ នៅក្នុង MacOS Version នៃកម្មវិធី iTune និងប្រើប្រាស់ខ្សែភ្ជាប់ Lightning មួយ។

លើសពីនេះ ក្រៅពីវប្បធម៌របស់ Apple ក្នុងការចង់រក្សាទុកផលិតផលរបស់គេនៅក្នុងអាថ៌កំបាំង ក្រុមហ៊ុនមានប្រវត្តិធ្វើឱ្យបែកធ្លាយព័ត៌មាននានាអំពីផលិតផលនាពេលអនាគត នៃគ្រប់ Version ថ្មីនៃប្រព័ន្ធ iOS។ ជាឧទាហរណ៍ នៅក្នុង Beta ដំបូងនៃប្រព័ន្ធ iOS 12 ក្រុមហ៊ុន Apple ជាចៃដន្យបានរួមបញ្ចូលទាំងព័ត៌មានរបស់ iPhone XS Max រួមទាំងការរចនាម៉ូដ ប្រព័ន្ធស៊ីមពីរ និងមុខងារបំបែកផ្ទៃអេក្រង់ជាពីរជាដើម។ នៅក្នុង Beta ដំបូងនៃប្រព័ន្ធ iOS 11 ក្រុមហ៊ុនបានបញ្ចេញព័ត៌មានអំពី HomePod និងមុខងារ FaceID របស់ iPhone X ផងដែរ។

ដូច្នេះយើងអាចនិយាយបានថា ក្រុមហ៊ុន Apple ចូលចិត្តធ្វើឱ្យបែកធ្លាយព័ត៌មានដោយចៃដន្យ នៅក្នុងជំនាន់នៃប្រព័ន្ធ iOS នីមួយៗ ហើយក្រុមហ៊ុនតែងតែបញ្ចេញព័ត៌មានបានចំពេលយ៉ាងល្អ។ ព័ត៌មានបែកធ្លាយអំពី HomePod បានលេចឡើងនៅពេល Apple ស្ថិតនៅក្រោមសម្ពាធនៃការឆ្លើយតបជាមួយ Amazon និង Google។ ចំណែកមុខងារ Face ID បានលេចឡើងនៅពេលការរចនាម៉ូដទូរសព្ទ iPhone ត្រូវបានគេឡកឡើយ សម្រាប់ទំហំ Bezel ដ៏ធំនៅផ្នែកខាងក្រោម។ រីឯព័ត៌មានអំពី iPhone XS Max បានមកដល់នៅពេល Apple ត្រូវបានរងសម្ពាធឱ្យផលិតទូរសព្ទ iPhone ជាមួយអេក្រង់មានទំហំកាន់តែធំ។

ខណៈពេលកំពុងមានការចំអកអំពីភាពចម្រូងចម្រាស់នៃការរចនាម៉ូដថ្មី ទូរសព្ទ iPhone 11 និង iPhone 11 Max ត្រូវការបង្កើនប្រជាប្រិយភាពជាចាំបាច់ ដូច្នេះការអនុញ្ញាតឱ្យពិភពលោកបានដឹងអំពីការផ្លាស់ប្តូរទៅកាន់រន្ធដោត USB-C អាចនឹងជាវិធីសាស្រ្តដ៏ល្អក្នុងការទាក់ទាញចំណាប់អារម្មណ៍ជាទូទៅ៕

ប្រភព: forbes ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ចំណុចមានប្រយោជន៍ ទាំង ១០ ដែលអ្នកអាចធ្វើបាន ជាមួយម៉ាស៊ីនផ្លុំសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 13 Mar, 2017

អ្នកតែងប្រើម៉ាស៊ីនផ្លុំសក់ របស់សម្រាប់សម្ងួតសក់សើម ឬផ្លុំប៉ោងធ្វើម៉ូតសក់នានាបាន។ ប៉ុន្តែមានមុខងារជាច្រើនបែបទៀត នៅក្នុងជីវភាពរស់នៅរបស់ពួកគេផងដែរ។ ពង...

Angel Edition ភាពរីករាយ នៃការធ្វើដំណើរ

ដោយ: ដួងច័ន្ទ 10 PM, Friday, 15 Sep, 2017

ក្រុមហ៊ុនផលិតទោចក្រយានអគ្គិសនៅ Noordung បានរចនាកង់មួយប្រភេទ ដែលមានបំពាក់អាគុយ ដែលអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទដៃ នៅពេលធ្វើដំណើរ និងមានមុខងារជាឧបករណ៍ប...

Samsung អាចនឹងផលិត Foldable Phone ទី 2

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

ក្រុមហ៊ុន Samsung នៅតែមិនទាន់បញ្ចេញទូរសព្ទកាច់បត់ (Foldable Phone) ដំបូង ម៉ូដែល Galaxy Fold នៅឡើយទេ ទោះបីជាទូរសព្ទដៃជំនាន់ថ្មីនេះ ដំបូងឡើយត្រូវបានក...

Toyota គ្រោងផលិតរថយន្ត EV លើសពី 10 គ្រឿងនៅដើមឆ្នាំ 2020

ដោយ: ដួងច័ន្ទ 10 AM, Sunday, 31 Dec, 2017

នាពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានបង្ហើបថានៅទីបញ្ចប់ក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ សម្រាប់ ផលិតរថយន្តប្រើប្រាស់អគ្គិសនី 100% ហើយពេលនេះយើងទទួលបានដំណឹ...

Tomnerb.Com - YouTube Channel