ចូលចិត្តទំនើប

iPhone ថ្មីអាចមានមុខងារដូច Galaxy S10

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Apr, 2019

មុខងារថ្មីដ៏ទាក់ទាញបំផុតនៅលើទូរសព្ទដៃម៉ូដែល Galaxy S10 គឺកាមេរ៉ា Ultra-Wide Angle ដែលអនុញ្ញាតឱ្យទូរសព្ទនេះអាចចាប់យករូបភាពនៅក្នុងផ្ទៃកាន់តែធំទូលាយ ជាងទូរសព្ទ Smartphone ដទៃទៀត។

នាពេលនេះ សេចក្តីរាយការណ៍ថ្មីមួយបានផ្តល់នូវភស្តុតាងកាន់តែច្បាស់ថា ក្រុមហ៊ុន Apple ប្រហែលជានឹងបន្ថែមមុខងារថ្មីមួយស្រដៀងគ្នាទៅនឹងមុខងារកាមេរ៉ារបស់ Galaxy S10 ទៅក្នុងទូរសព្ទ 2 ម៉ូដែល ក្នុងចំណោមទូរសព្ទថ្មីទាំងបីម៉ូដែល ដែលរំពឹងដែលនឹងបញ្ចេញលក់នៅក្នុងឆ្នាំនេះ។

លោក Ming-Chi Kuo អ្នកវិភាគនៃស្ថាប័ន TF International Securities ដែលបានផ្តល់នូវការព្យាករណ៍ដ៏សុក្រិតជាច្រើនអំពីផលិតផលរបស់ក្រុមហ៊ុន Apple កាលពីគ្រាមុនៗ នៅពេលថ្មីៗនេះបានសរសេរកំណត់ត្រាមួយ ថាទូរសព្ទ iPhone ថ្មី ដែលមានទំហំ 5.8 inch និង 6.5 inch នឹងមានបំពាក់ Lens ប្រភេទ Super-Wide ទំហំ 12 Megapixel មួយគ្រាប់។
សេចក្តីលម្អិតនៃកំណត់ត្រានេះត្រូវបានផ្សព្វផ្សាយដោយ Blogs សារព័ត៌មានរបស់ Apple ជាច្រើន មានដូចជា 9to5Mac, MacRumors និង Apple Insider កាលពីពាក់កណ្តាលសប្តាហ៍នេះ។

ព័ត៌មានថ្មីនេះស្របគ្នាជាមួយនឹងព័ត៌មានដែលចេញផ្សាយកាលពីគ្រាមុនដោយ សារព័ត៌មាន Bloomberg កាលពីខែមករាកន្លងទៅ ដែលបានលើកឡើងថា កាមេរ៉ាទីបីរបស់ទូរសព្ទ iPhone ថ្មី នឹងមានសមត្ថភាពចាប់យកផ្ទៃរូបភាពកាន់តែធំទូលាយ និងអាចមានសមត្ថភាពពង្រីកបានកាន់តែខ្លាំង។

ប្រព័ន្ធកាមេរ៉ាបីគ្រាប់ ជាមួយនឹង Super-Wide Lens ថ្មីគឺត្រូវបានរំពឹងថានឹងមកដល់លើទូរសព្ទ ជំនាន់ថ្មីនៃម៉ូដែល iPhone XS និង XS Max ខណៈដែលទូរសព្ទ iPhone XR ទំហំ 6.1 inch ថ្មី ត្រូវបានរាយការណ៍ថានឹងមានកាមេរ៉ាចំនួន 2 គ្រាប់។
Lens ប្រភេទ Super-Wide ដែលលោក Kuo បានលើកឡើងស្តាប់ទៅមានលក្ខណៈស្រដៀងនឹង Ultra-Wide Lens របស់ Galaxy S10 ដែលមាន Sensor ទំហំ 16 megapixel និងមាន Field of View ទំហំ 123 ដឺក្រេ។ នេះជាកម្រិតដ៏ធំទូលាយជាងកាមេរ៉ាស្តង់ដារបស់ Galaxy S10 ដែលមាន Field of View ត្រឹមតែ 77 ដឺក្រេ។ ទោះបីកាមេរ៉ា Ultra-Wide Angle គឺជាចំណុចទាក់ទាញដ៏ក្តៅគគុករបស់ Galaxy S10 ក្តី ប៉ុន្តែទូរសព្ទ Smartphone របស់ក្រុមហ៊ុន LG បានបញ្ចូលមុខងារនេះជាយូរមកហើយ តាំងពីឆ្នាំ 2016 មកម្ល៉េះ។
បើយោងតាមលោក Kuo ទូរសព្ទ iPhone ថ្មីទាំងបីម៉ូដែលក៏នឹងទទួលបានការពង្រឹងសមត្ថភាពកាមេរ៉ាមុខ ដែលមានទំហំ Megapixel កើនឡើងពី 7-12 ផងដែរ។

ក្រុមហ៊ុន Apple ក៏ត្រូវបានគេរាយការណ៍ថាមានផែនការនឹងពង្រឹងសមត្ថភាពកាមេរ៉ា ដែលត្រូវបានបង្ហាញនៅលើទូរសព្ទ iPhone ជាច្រើនជំនាន់មកហើយ ដោយធ្វើការបន្ថែមកាមេរ៉ា Super Wide ហើយកាមេរ៉ាខាងមុខក្នុងទម្រង់ពណ៌ខ្មៅ ដូច្នេះពួកវាអាចបញ្ចូលទៅក្នុង Bezel របស់ iPhone បានដោយគ្មានស្នាម។

ក្រៅពីការពង្រឹងប្រព័ន្ធកាមេរ៉ា ទូរសព្ទ iPhone ជំនាន់ថ្មីត្រូវបានរំពឹងថានឹងមានប្រព័ន្ធបញ្ចូលថាមពលគ្មានខ្សែបញ្ច្រាស និងមានរចនាម៉ូដថ្មីជាមួយកញ្ចក់ Frosted Glass៕

ប្រភព: businessinsider ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Samsung នឹងបង្ហាញទូរសព្ទថ្មីនៅចុងខែកុម្ភៈ

ដោយ: ដួងច័ន្ទ 8 AM, Monday, 14 Jan, 2019

ក្រុមហ៊ុន Samsung មានប្រពៃណីបញ្ចេញម៉ូដែលទូរសព្ទស្រឡាញ Galaxy S ថ្មីនៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុង Barcelona។ យ៉ាងណាមិញ ន...

រថយន្តចាស់កាលពី 15 ឆ្នាំមុន នៅតែមានប្រជាប្រិយ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

នៅពេលអ្នកទិញរថយន្តថ្មីមួយគ្រឿង ជាទូទៅអ្នកតែងមានបំណងប្រាថ្នាធំមួយ គឺអ្នកចង់ប្រើប្រាស់ វាឱ្យបានយូរ។ បើសិនជាអ្នកចេះថែរក្សាបានល្អ អ្នកអាចប្រើប្រាស់រថយន...

លក្ខណៈពិសេស របស់ទូរសព្ទរមូរ របស់ Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើសេចក្តីសង្ខេបបង្ហាញពីផលិតផលថ្មីរបស់ក្រុមហ៊ុនគឺ Infinity Flex Display Device នៅថ្ងៃនេះ ដែលជាប្រភេទទូរសព្ទបត់រមូរបាន ប្រភេទ ...

Samsung បេ្តជា្ញចំណាយរាប់ពាន់លានដុល្លារសម្រាប់បច្ចេកវិទ្យាថ្មីៗ

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

ដោយសារភាពជោគជ័យនៃផលិតផលទូរសព្ទ Smartphone ទូរទស្សន៍ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ជាពិសេសផលិតផលបន្ទះឈីប ធ្វើឱ្យក្រុមហ៊ុន Samsung នាពេលនេះកំពុងអង្...

Tomnerb.Com - YouTube Channel