ចូលចិត្តទំនើប

ព័ត៌មានបែកធ្លាយពីទូរសព្ទ iPhone XI Max ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 17 Jan, 2019

ទោះបីជាមានបញ្ហាចម្រូងចម្រាស់លើការផ្លាស់ប្តូររូបរាង ទូរសព្ទ iPhone ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple ត្រូវបានរងការរិះគន់ជារឿយៗ អំពីកង្វះខាតគំនិតច្នៃប្រឌិតនៅលើរូបរាងខាងក្រៅ។ ប៉ុន្តែព័ត៌មានថ្មីៗបានបង្ហាញថា ចំណុចគន្លឹះគឺស្ថិតនៅផ្នែកខាងក្នុង។
នៅក្នុងសេចក្តីរាយការណ៍ថ្មីមួយ ដែលទទួលបានដោយគេហទំព័រ 9to5Mac បានរៀបរាប់ថា ក្រុមហ៊ុន Barclays ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយ បានបង្ហើបថាក្រុមហ៊ុន Apple នឹងបង្កើតឱ្យមានការផ្លាស់ប្តូរ 3 ចំណុចសំខាន់ៗ នៅលើទូរសព្ទជំនាន់ថ្មី ដែលគេរំពឹងថានឹងមានឈ្មោះថា iPhone XI ឬ iPhone 11 ដែលជាចំណុចទាក់ទាញចំណាប់អារម្មណ៍ដ៏សំខាន់។

គាំទ្រជាមួយព័ត៌មានបែកធ្លាយកាលពីសប្តាហ៍មុន Barclays បានលើកឡើងថា ក្រុមហ៊ុន Apple នឹងណែនាំប្រព័ន្ធកាមេរ៉ា 3 គ្រឿងនៅលើទូរសព្ទ iPhone XI Max។ ខណៈដែលបច្ចេកវិទ្យាទំនើបៗត្រូវបានស្វាគមន៍ ជាពិសេសគឺបច្ចេកវិទ្យា 3D Sensor វាអាចជាអារម្មណ៍ដ៏តានតឹងមួយ ក្នុងការសម្លឹងឃើញជាថ្មីម្តងទៀតថា ក្រុមហ៊ុន Apple បានដាក់ដែនកំណត់នៅលើបច្ចេកវិទ្យាកាមេរ៉ា ទៅលើម៉ូដែលទូរសព្ទធំៗ បន្ទាប់ពីក្រុមហ៊ុនបាននាំមកនូវភាពស្មើគ្នានៃបច្ចេកវិទ្យាកាមេរ៉ា ជាលើក ដំបូង កាលពីឆ្នាំមុន។

Barclays បានបង្ហើបថា Apple ក៏នឹងដាក់បញ្ចូលបច្ចេកវិទ្យា Antenna ថ្មី នៅលើទូរសព្ទ iPhone ថ្មីទាំងនោះផងដែរ។ សេចក្តីរាយការណ៍នេះមិនបានលម្អិតអំពីវិធីសាស្រ្តនៃការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីនេះឡើយ ប៉ុន្តែការផ្លាស់ប្តូរពី Liquid Crystal Polymer Antennas ទៅជាការប្រើប្រាស់បច្ចេកវិទ្យា PI ត្រូវបានគេលើកយកមកពិភាក្សាហើយ។ បច្ចេកវិទ្យាថ្មីនេះនឹងនាំមកនូវសញ្ញាដ៏ជឿទុកចិត្តបាន និងប្រព័ន្ធទិន្នន័យកាន់តែលឿន ប៉ុន្តែមិនថាវាអាចជំនួសឱ្យកង្វះខាតបច្ចេកវិទ្យា 5G បានឬអត់នោះ យើងត្រូវរងចាំមើលឃើញជាក់ស្តែងទាំងអស់គ្នា។
ជាមួយការបង្កើតបច្ចេកវិទ្យា Antenna ដោយផ្ទាល់ Barclays យល់ឃើញថា Apple នឹងណែនាំ ប្រព័ន្ធ WiFi6 ជំនាន់ថ្មី នៅលើទូរសព្ទ iPhone XI ផងដែរ។ ប្រព័ន្ធ WiFi6 មិនត្រឹមតែមានល្បឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែវាមានប្រសិទ្ធភាពកាន់តែខ្លាំង ដែលជាជំនួយដល់ថាមពលថ្ម។ ពួកគេប៉ាន់ស្មានថា អ្នកអាចនឹងត្រូវការប្រើប្រាស់ WiFi6 Router ដើម្បីទទួលយកអត្ថប្រយោជន៍ថ្មីនេះ។ បច្ចុប្បន្ននេះវាអាចជាវត្ថុកម្រ ប៉ុន្តែវានឹងទទួលបានប្រជាប្រិយភាពបន្តិចម្តងៗ នៅក្នុងឆ្នាំ 2019 នេះ។

ជាចុងក្រោយ Barclays បានរៀបរាប់ថា Apple នឹងដាក់ដំណើរការមុខងារ Face ID នៅលើទូរសព្ទ iPhone XI ដោយធ្វើការបង្កើនថាមពល Flood Illuminator។ សមាសភាពនៅក្នុងមុខងារ Face ID នេះនឹងបញ្ចេញពន្លឺ IR នៅលើផ្ទៃមុខរបស់អ្នក មុនពេល Dot Projector បញ្ចេញពន្លឺ IR សម្ងាត់ប្រមាណ 30,000 Dots ដើម្បីពង្រាងទម្រង់មុខរបស់អ្នកនៅក្នុងទម្រង់ 3D។ ការពង្រឹងសមត្ថភាពបញ្ចេញពន្លឺ និងសមត្ថភាពរបស់ Dot Projector អាចធ្វើឱ្យមុខងារនេះដំណើរការបានកាន់តែលឿន និងកាន់តែជាក់លាក់។

នេះគឺជាការអភិវឌ្ឍន៍បច្ចេកវិទ្យាឱ្យកាន់តែទំនើប ប៉ុន្តែយើងមិនទាន់អាចនិយាយបានថាវាអាចអនុវត្តបានគ្រប់គ្រាន់ ដើម្បីជំរុញបញ្ហាធ្លាក់ចុះនៃចំនួនការលក់ ដូចដែលយើងបានឃើញនាពេលនេះឬទេ។
ប្រាកដណាស់ថា ក្រុមហ៊ុន Apple ត្រូវការជំរុញសមត្ថភាពឱ្យកាន់តែខ្លាំង ដើម្បីស្រោចស្រង់ស្ថានការណ៍ដែលកំពុងតែលិចលង់នាពេលនេះ។ ក្រុមហ៊ុនមិនអាចបន្តឱ្យតម្លៃរបស់ទូរសព្ទ iPhone កាន់តែធ្លាក់ចុះទៀតទេ៕

ប្រភព: forbes ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

XBOOM ពី LG ធ្វើឱ្យពិធីជប់លៀង កាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 10 AM, Friday, 01 Mar, 2019

ថ្ងៃនេះ ទំនើប សូមណែនាំផលិតផលឧបករណ៍បំពងសម្លេង XBOOM ម៉ូដែល OK99 ពីក្រុមហ៊ុន LG ដែលជួយធ្វើឱ្យពិធីជប់លៀងរបស់អ្នកកាន់តែរីករាយ និងរំភើប។ ចង់ដឹងថាវាមានលក...

ឧបករណ៍មួយនេះ ជួយប្រជាជនអាមេរិកប្រមាណ 22 លាននាក់ ទទួលទានដំណេកបានកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 10 PM, Monday, 15 May, 2017

ឧបករណ៍ដ៏តូចច្រលឹងមួយនេះ អាចជំនួសម៉ាស៊ីន Sleep Apnea បាន។ ម៉ាស៊ីន Sleep Apnea ជាឧបករណ៍សម្រាប់ជំនួយដល់ការដកដង្ហើម នៅពេលគេង វាមានទំហំធំ និងមានសម្លេងរំ...

Gaming Laptop ថ្មីរបស់ Samsung ល្អយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 22 Jan, 2019

ស្ទើរតែគ្រប់ក្រុមហ៊ុនផលិតកុំព្យូទ័រទាំងអស់បានព្យាយាមលូកដៃនៅក្នុងការផលិតផលកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់សម្រាប់លេងហ្គេម ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អ...

កម្មវិធីកម្ចាត់មេរោគដ៏ល្អបំផុត សម្រាប់ស្មាតហ្វូន ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 8 AM, Tuesday, 12 Feb, 2019

ក្រៅពីការលេងហ្គេម និងមើលភាពយន្ត ការរុករកព័ត៌មាននានា នៅលើអ៊ីនធឺណិត ក៏ជាភាពទាក់ទាញមួយផ្សេងទៀត ដែលត្រូវបានបង្កើតឱ្យមាននៅក្នុង ស្មាតហ្វូនប្រើប្រាស់ប្រព...

Tomnerb.Com - YouTube Channel