ចូលចិត្តទំនើប

Apple មានគម្រោងសម្រាប់ iPad Mini និង AirPower នៅឆ្នាំក្រោយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 27 Oct, 2018

ព្រឹត្តិការណ៍សម្រាប់រដូវរងាររបស់ក្រុមហ៊ុន Apple នឹងមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែសេចក្តីរាយការណ៍មួយរបស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន TF International Securities បានធ្វើសេចក្តីសន្និដ្ឋានអំពីអ្វីដែលនឹងមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ នោះគឺ iPad Mini ជំនាន់ទី 5 ដែលលោក Kuo បានប៉ាន់ប្រមាណថានឹងមិនបង្ហាញខ្លួនទេ រហូតដល់ឆ្នាំ 2019។ នេះជាសេចក្តីរាយការណ៍ដែល ទំនើប ទទួលបានគេហទំព័រ 9to5Mac។

លោក Kuo បានរៀបរាប់ថា នៅពេលដែលផលិតផលថ្មីនេះបង្ហាញវត្តមាន iPad Mini ថ្មី នឹងទទួលបានប្រព័ន្ធប្រតិបត្តិការ Upgrade ថ្មី និងអេក្រង់ដែលមានតម្លៃទាបជាងមុន ដែលទំនងជានឹងត្រូវបានតំឡើងក្នុងជម្រើសតូចជាងមុន សម្រាប់អតិថិជនដែលពិចារណាចង់បាន iPad ប្រភេទ Entry-Level ពី Apple ជំនួសឱ្យម៉ូដែលតូចរបស់ iPad Pro។ ម៉ូដែល iPad Mini ថ្មី បានចំណាយពេលដ៏យូរ ទម្រាំវាបង្ហាញវត្តមាននៅក្នុងទីផ្សារសារជាថ្មី ដោយម៉ូដែល Update ចុងក្រោយបង្អស់របស់ iPad Mini 4 ត្រូវបានធ្វើឡើងតាំងពីឆ្នាំ 2015។
លោក Kuo ក៏បាននិយាយផងដែរថា Apple ក៏នៅតែសម្លឹងរកមើលឱកាសនៅចុងឆ្នាំ 2018 ឬដើមឆ្នាំ 2019 សម្រាប់ឧបករណ៍បញ្ចូលថាមពល AirPower ថ្មី ព្រមជាមួយនឹងព័ត៌មានចចាមអារ៉ាមអំពីការ Update ផលិតផល AirPod ថ្មី ដែលនឹងមានបន្ថែមសម្បក Qi-Compatible ផងដែរ។

យើងមិនទាន់់ច្បាស់ថាព្រឹត្តិការណ៍ដែលនឹងមកដល់នាសប្តាហ៍ក្រោយនេះនឹងមានដាក់បង្ហាញអ្វីខ្លះទេ ហើយយើងក៏មិនប្រាកដថាក្រុមហ៊ុន Apple នឹងមានរំលឹកអំពី Charging Pad ដែលស្ទើរតែនឹងត្រូវបានគេបំភ្លេចនោះឬអត់ទេ។

បន្ថែមលើនេះ លោក Kuo ក៏បានផ្តល់សេចក្តីរាយការណ៍អំពីផលិតផលដទៃទៀត ដែលលោកប៉ាន់ប្រមាណថានឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍នាថ្ងៃទី 30 ខែតុលា ខាងមុខនេះដែរ មានដូចជា៖
– iPad Pro មួយគូ ដែលត្រូវបានសន្មត់ថានឹងជាផលិតផលជំនួសឱ្យម៉ូដែលទំហំ 12.9 inch និងម៉ូដែលទំហំ 9.7 inch ដែលព័ត៌មានបែកធ្លាយរាយការណ៍ថានឹងមានបំពាក់មុខងារ Face ID ការកាត់បន្ថយទំហំ Bezels និងមានប្រើប្រាស់ USB-C។
– ផលិតផល Apple Pencil ថ្មី ដែលលោក Kuo និយាយថានឹងមានការរចនារូបរាងថ្មីទាំងស្រុង ហើយអាចដំណើរការជាមួយ USB-C។
– ផលិតផល Mac ថ្មី រួមមាន MacBook តម្លៃទាបមួយ និងមុខងារថ្មីៗសម្រាប់ iMac និង Mac Mini។

គេហទំព័រទំនើប នឹងនាំមកជូនមិត្តអ្នកអាននូវព័ត៌មានថ្មីៗបន្ថែមទៀត ទាក់ទងនឹងផលិតផលថ្មីៗ ពីក្រុមហ៊ុន Apple។ កុំភ្លេចរងចាំតាមដានទាំងអស់គ្នា។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

Instagram កំពុងអភិវឌ្ឍន៍មុខងារ Shopping App

ដោយ: ដួងច័ន្ទ 8 AM, Thursday, 06 Sep, 2018

កម្មវិធីបណ្តាញសង្គម Instagram បាននឹងកំពុងដាក់ដំណើរការមុខងារជាច្រើនទាក់ទងនឹងការដើរទិញទំនិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យយើងអាចសន្មត់កា...

Nokia ត្រឡប់មកវិញហើយ ម្តងនេះសម្បកធ្វើពីលោហៈ!

ដោយ: ដាលីស 12 AM, Wednesday, 16 Mar, 2016

ឆ្នាំ2016 នេះជាឆ្នាំដែល Nokia អតីតជើងឯកលេខមួយ ក្នុងទីផ្សារទូរស័ព្ទដៃ បានសន្យាថា នឹងត្រឡប់មកផលិត​ទូរស័ព្ទ​ដៃជាថ្មីម្តងទៀត បន្ទាប់ពីកាលពីពេលមុននេះត្រ...

Cruise AV រថយន្តគ្មានចង្កូតដំបូងរបស់ GM

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

ការវិវត្តនៃបច្ចេកវិទ្យាយានយន្ត បើកបរដោយស្វ័យប្រវត្តិ មានសន្ទុះកាន់តែខ្លាំង ហើយថ្ងៃនេះក្រុមហ៊ុន General Motor ក៏បានបោះជំហានប្រឡូកក្នុងវិស័យនេះ ជាមួយ...

ឧបករណ៍ Smart Home អស្ចារ្យទាំង11

ដោយ: ដួងច័ន្ទ 7 AM, Friday, 18 Aug, 2017

ជាមួយនឹងកំណើនប្រជាប្រិយភាពផលិតផល ដូចជា Nest និង Amazon Echo ជាដើម នាំឱ្យឧប ករណ៍ Smart Home បានចាប់ផ្តើមរួមចំណែក ក្នុងទីផ្សារកាន់តែទូលំទូលាយ។ ស្របពេ...

Tomnerb.Com - YouTube Channel