ចូលចិត្តទំនើប

Apple កំពុងស្រាវជ្រាវមុខងារថ្មី សម្រាប់ iPhone 2019

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ទូរសព្ទ iPhone X ទើបនឹងមានវត្តមាននៅលើទីផ្សារ ហើយមនុស្សជាច្រើនកំពុងជក់ចិត្តដិតអារម្មណ៍ជាមួយ Animoji Novelty ប៉ុន្តែព័ត៌មានលេចឡើងពីទូរសព្ទ iPhone ឆ្នាំ 2019 របស់ក្រុម ហ៊ុន Apple បានចាប់ផ្តើមលេចឡើង ជាបណ្តើរៗហើយ។
គេហទំព័រ Bloomberg បានចេញសារព័ត៌មាននៅថ្ងៃនេះ ដែលនិយាយអំពីក្រុមហ៊ុន Apple បាននឹងកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី 3D Sensor សម្រាប់ផ្នែកខាងក្រោយ នៃតួទូរសព្ទម៉ូដែលឆ្នាំ 2019 ដែលនឹងប្រើប្រាស់ សម្រាប់ពង្រឹងកម្មវិធី Augmented Reality (AR) និងសេវាកម្មរបស់ក្រុមហ៊ុន។
ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ អាចនឹងដំណើរការដោយធ្វើការបាញ់ពន្លឺឡាស៊ែរ ចេញពីឧបករណ៍ និងធ្វើការ វាស់វែងពេលវេលា ដែលឧបករណ៍ត្រូវការសម្រាប់ការឆ្លុះបញ្ចាំង ទៅកាន់លំនាំដើម ដើម្បីបង្កើតផែន ទីស៊ីជម្រៅមួយ។ ព័ត៌មាន និងទិន្នន័យស៊ីជម្រៅស្រដៀងគ្នា អាចចាប់យកបានដោយប្រើប្រាស់កាមេរ៉ាភ្លោះ ដូចដែលក្រុមហ៊ុន Apple បានធ្វើ ហើយតាមរយៈប្រព័ន្ធ Infrared-Based FaceID ដែលមានបង្កប់ នៅផ្នែកខាងមុខនៃទូរសព្ទ iPhone X។ ក្រុមហ៊ុន Google ក៏បានអនុវត្តវិធីសាស្រ្តដូចគ្នានេះដែរ ដោយប្រើប្រាស់ Dual Pixels នៅលើកាមេរ៉ាទូរសព្ទ Pixel 2 ដែលផលិតបាននូវ Parallax Effect គ្រប់គ្រាន់ដើម្បីដំណើរការមុខងារនេះ។ ប៉ុន្តែប្រព័ន្ធថ្មីរបស់ Apple ត្រូវបានសន្មត់ថានឹងផលិតឡើង ដើម្បីផ្តល់នូវលទ្ធផលកាន់តែជាក់លាក់ និងរឹងមាំ។
សារព័ត៌មាន Bloomberg បាននិយាយថាក្រុមហ៊ុន Apple គឺបាននឹងកំពុងសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើន ដើម្បីស្វែងរកប្រព័ន្ធ 3D-Sensing ដែលក្រុមហ៊ុនចង់បាន។ យ៉ាងណាមិញ យើងមិនទាន់ប្រាកដថាបច្ចេកវិទ្យាថ្មីនេះ នឹងត្រូវបង្កើតឡើងនៅក្នុងទូរសព្ទ iPhone ម៉ូដែលឆ្នាំ 2019 ឬទេ។ អ្វីដែលយើងប្រាកដ គឺយោងតាមរបាយការណ៍អំពីបច្ចេកវិទ្យា Truedepth Sensors ដែលបង្កើតឱ្យ FaceID ដំណើរការនៅផ្នែកខាងមុខនៃទូរសព្ទ iPhone X គឺនៅតែមាននៅលើទូរសព្ទជំនាន់ថ្មី ហើយក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការវិវត្តបន្ថែម ឆ្ពោះទៅរកបច្ចេកវិទ្យា 3D Sensor សម្រាប់ផ្នែកខាងក្រោយ ដើម្បីផ្តល់នូវឧបករណ៍ដែលបំពាក់ 3D ទាំងសងខាង។
កម្មវិធី ARKit របស់ Apple បានបង្ហាញពីគំរូដ៏អសា្ចរ្យនៃបច្ចេកវិទ្យា AR នៅលើឧបករណ៍ iOS។ ចំណុចនេះស្តែងឱ្យឃើញថាក្រុមហ៊ុន Apple នឹងសង្កត់កាន់តែធ្ងន់លើអត្ថប្រយោជន៍នេះ ដោយបន្ថែមលើឧបករណ៍ Hardware របស់ពួកគេ។
ពេលវេលាអាចនឹងមិនទាន់ប្រាកដ ប៉ុន្តែបច្ចេកវិទ្យា 3D Sensor បានស្ថិតនៅយ៉ាងកៀកកិតជាមួយ Apple ដែលមាននៅក្នុងបច្ចេកវិទ្យា Track Record ចុងក្រោយនានារួមមាន Taptic Engine, A11 Bionic Processor និងប្រព័ន្ធ FaceID ទាំងស្រុង។

apple-is-reportedly-working-on-a-laser_technology_news_cambodia-tomnerb-04

apple-is-reportedly-working-on-a-laser_technology_news_cambodia-tomnerb-03

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ, Accessories

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Qualcomm ប្រកាសថា នឹងដំណើរការ Snapdragon 855 នៅក្នុងស្មាតហ្វូន ដែលអាចភ្ជាប់ជាមួយនឹងប្រព័ន្ធ 5G

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Qualcomm ទើបតែបានប្រកាស ជាផ្លូវការនូវបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 855 សម្រាប់ដាក់បញ្ចូលទៅក្នុងស្មាតហ្វូនកំពូលៗ នៅឯ ស...

វិធីប្រើប្រាស់ HomePod សម្រាប់និយាយទូរស័ព្ទ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 20 Sep, 2018

ក្រុមហ៊ុន Apple បានបញ្ចេញលក់ផលិតផល និងកម្មវិធី Software ជំនាន់ថ្មី កាលពីសប្តាហ៍មុន រួមទាំងការបង្ហាញមុខងារ Siri សម្រាប់ប្រើប្រាស់ជាមួយ HomePod ដែលមុ...

របស់ធម្មជាតិ 9 យ៉ាងដែលផ្តល់ជាតិសំណើម ដែលអ្នកអាចរកបាននៅក្នុងផ្ទះបាយរបស់អ្នក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ពិតណាស់ដែលអាហារបំប៉នត្រឹមត្រូវគឺជាគន្លឹះដែលធ្វើឲ្យស្បែកភ្លឺរលោង ជាពិសេសនៅរដូវធ្លាក់ខ្យល់បែបនេះ។ ខ្យល់ត្រជាក់នាំឲ្យយើងមានស្បែកស្ងួត និង បែកស្រកា។ ដូ...

ឧបករណ៍បញ្ចាំងពន្លឺ 4K UHD CineBeam ស៊េរីថ្មីរបស់ LG នឹងមានតម្លៃថោកសមរម្យ!

ដោយ: ភារុន 9 AM, Wednesday, 18 Sep, 2019

បរទេស៖ ក្រុមហ៊ុន LG បានបង្ហាញនូវឧបករណ៍បញ្ចាំងពន្លឺ CineBeam ស៊េរីថ្មីមួយ ដែលបង្ហាញជារូបភាពនៃទូរទស្សន៍ប្រភេទ 4K UHD នៅក្នុងព្រឹត្តិការណ៍ CEDIA 2019។...

Tomnerb.Com - YouTube Channel