ចូលចិត្តទំនើប

ជម្រើស App សម្រាប់ទូរសព្ទ Android

ដោយ: ដួងច័ន្ទ 9 AM, Friday, 04 Jan, 2019

អ្នកទើបនឹងទទួលបានទូរសព្ទ Android ថ្មី ដែលមានតម្រូវការកម្មវិធីជាច្រើនត្រូវតំឡើង សម្រាប់ការប្រើប្រាស់ទូរសព្ទទំនើបរបស់អ្នកឱ្យបានពេញសមត្ថភាព។ ទំនើប សូមណែនាំ App មួយចំនួន ដែលអ្នកគួរតែមាននៅលើទូរសព្ទដៃរបស់អ្នក។
Dark Sky
នៅពេលនិយាយសម្តៅដល់ការព្យាករណ៍អាកាសធាតុ មិនមានកម្មវិធីណាអាចយកឈ្នះកម្មវិធីមួយនេះឡើយ។ បើទោះបីជាអ្នកប្រើប្រាស់កម្មវិធីអាកាសធាតុដទៃទៀតមួយផ្នែក ឬមានកម្មវិធី Weather Widget តំឡើងរួចជាស្រេចនៅលើ Home Screen ក្តី វានៅតែមានតម្លៃសម្រាប់ការចំណាយថវិកា $2.99 ក្នុងមួយឆ្នាំសម្រាប់ភ្ជាប់កម្មវិធី Dark Sky ដើម្បីដឹងពីលទ្ធផលព្យាករណ៍ចុងក្រោយបង្អស់ អំពីពេលចាប់ផ្តើមធ្លាក់ភ្លៀង និងពេលរាំងភ្លៀង។
Download Now

1Password/Lastpass
កម្មវិធីគ្រប់គ្រងលេខសម្ងាត់ អាចពិបាកក្នុងការតំឡើង និងធ្វើឱ្យស៊ាំនឹងការប្រើប្រាស់ ប៉ុន្តែនៅពេលអ្នកបានប្រើប្រាស់ហើយ អ្នកពិតជាមិនចង់បញ្ឈប់ឡើយ។ វាជាវិធីសាស្រ្តសាមញ្ញសម្រាប់ធានាថាអ្នកប្រើប្រាស់លេខសម្ងាត់យ៉ាងមានសុវត្ថិភាព មានលក្ខណៈពិសេស នៅលើគ្រប់គេហទំព័រ។ នាពេលនេះ វាគ្រាន់តែទាមទារស្នាមក្រយ៉ៅដៃ សម្រាប់ដោះលេខសម្ងាត់ នៅក្នុងគ្រប់កម្មវិធីដែលអ្នកប្រើប្រាស់។ 1Password ជាកម្មវិធីដែលអ្នកត្រូវចំណាយការបង់សេវាប្រចាំខែ ក្នុងតម្លៃទាបសមរម្យ ខណៈដែលកម្មវិធី LastPass គឺជាជម្រើសឥតគិតថ្លៃដ៏ល្អមួយ។
1Password Download Now
LastPassword Download Now

VSCO
ថ្វីត្បិតកម្មវិធីនេះត្រូវបានផ្លាស់ប្តូរទម្រង់ជាញឹកញាប់ ប៉ុន្តែវានៅតែជាកម្មវិធីកែរូបភាពដ៏ល្អមួយ ដដែល។ វាផ្តល់ជម្រើសមុខងារកែរូបថតជាច្រើនជម្រើស ព្រមទាំងការកែទម្រង់រូបថតជាច្រើនទម្រង់ផងដែរ ផ្តល់ឱ្យអ្នកនូវរូបភាពដ៏ស្រស់ស្អាត មុននឹងបង្ហោះទៅក្នុងបណ្តាញទំនាក់ទំនង សង្គម។
Download Now

Clue
នេះជាជម្រើសកម្មវិធីតាមដានវត្ដរដូវដ៏ល្អមួយសម្រាប់មិត្តនារី។ វាមានទម្រង់បរិយាយដ៏សាមញ្ញ ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការពិនិត្យមើលកាលបរិច្ឆេទនៃវដ្តរដូវ តាមដានស្ថានភាពរដូវ ការប្រើប្រាស់ថ្នាំ ជាដើម។ កម្មវិធីនេះធ្វើការសន្យាថា មិនផ្សព្វផ្សាយទិន្នន័យទាក់ទងនឹងសុខភាពរបស់អ្នកប្រើប្រាស់ឡើយ។
https://play.google.com/store/apps/details?id=com.clue.android

Audio Recorder
នេះជាកម្មវិធីមួយផ្សេងទៀត ដែលប្រព័ន្ធ Android មើលរំលង។ នេះជាកម្មវិធីប្រើប្រាស់សម្រាប់ថតសម្លេង សម្រាប់ការដាស់តឿន និងសម្លេងនានា សម្រាប់ការកត់ត្រា។ វាជាជម្រើសកម្មវិធីដ៏ល្អចេញពីក្រុមហ៊ុន Sony ដែលភាគច្រើនមានតែប៊ូតុងថតសម្លេងពណ៌ក្រហមដ៏ធំមួយ និងតារាងឯកសារសម្លេងរបស់អ្នកប៉ុណ្ណោះ។ សូមកត់ចំណាំថា អ្នកមានជម្រើសថតសម្លេង ក្នុងកម្រិតគុណភាពខ្ពស់ ប៉ុន្តែទាមទារទំហំអង្គចងចាំធំ ដែលជម្រើសកម្រិតសម្លេងមធ្យម ជាជម្រើសសមល្មមសម្រាប់ការប្រើប្រាស់ទូទៅ។
https://play.google.com/store/apps/details?id=com.sonymobile.androidapp.audiorecorder

Alto’s Odyssey
នេះជាកម្មវិធីហ្គេមដ៏ល្អមួយ ដែលអ្នកគួរតែមាននៅលើទូរសព្ទ ជាពិសេសសម្រាប់ទូរសព្ទដែលមានអេក្រង់ Edge-to-Edge។ វាមានលក្ខណៈសាមញ្ញ មានរូបភាពដ៏ស្រស់ស្អាត និងពោរពេញដោយភាពរីករាយ។ វាមិនផ្តល់នូវភាពស្មុគស្មាញ និងភាពតានតឹងនៅក្នុងពេលលេងនោះទេ។
https://play.google.com/store/apps/details?id=com.noodlecake.altosodyssey

Files by Google
មិនថានៅក្នុងហេតុផលណា កម្មវិធី Files របស់ Google គឺជាកម្មវិធីដាច់ដោយឡែក ដែលអ្នកត្រូវតែធ្វើការទាញយកចេញពី Play Store ប៉ុន្តែវាគឺជាកម្មវិធីគ្រប់គ្រងឯកសារដ៏ល្អមួយសម្រាប់ការប្រើប្រាស។ កម្មវិធីនេះធ្វើឱ្យការពិនិត្យឯកសាររបស់អ្នកកាន់តែមានភាពងាយស្រួល ជាងកម្មវិធីដែលមានតំឡើងស្រាប់នៅលើទូរសព្ទរបស់់អ្នក។ វាជាវិធីសាស្រ្តដ៏ល្អមួយក្នុងការស្វែងរកឯកសារមិនបានការ ស៊ីទំហំអង្គចងចាំនៅលើទូរសព្ទរបស់អ្នក។
https://play.google.com/store/apps/details?id=com.google.android.apps.nbu.files

Pocket
អ្នកបានឃើញអត្ថបទជាច្រើន ដែលអ្នកចង់អាន ប៉ុន្តែអ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់អាន។ ដូច្នេះ Pocket គឺជាជម្រើសសម្រាប់អ្នក។ វាធ្វើការផ្គូផ្គងជាមួយ Browser Extension នៅលើកុំព្យូទ័រ ដែលអនុញ្ញាតឱ្យអ្នករក្សាទុកអត្ថបទ សម្រាប់អាន ឬស្តាប់នៅពេលក្រោយ។
https://play.google.com/store/apps/details?id=com.ideashower.readitlater.pro

អត្ថបទអ្នកចង់អាន

Twitter ហាមឃាត់ការប្រើភាសាមិនច្បាស់លាស់ នៅលើបណ្តាញសង្គមរបស់ខ្លួន

ដោយ: ភារុន 8 AM, Saturday, 19 Jan, 2019

នាពេលថ្មីៗនេះ ប្រព័ន្ធបណ្តាញសង្គម Twitter បានធ្វើការ Update នូវគោលការណ៍របស់ខ្លួនមួយ នោះគឺការហាមឃាត់នូវការប្រើភាសាមិនច្បាស់លាស់នៅលើបណ្តាញសង្គម ដោយស្...

Xiaomi គ្រោងបង្កើនតួលេខគុណនឹង 3 ក្នុងទីផ្សារអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 AM, Saturday, 02 Mar, 2019

ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិនមិនទាន់បង្កើតចំណាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារនៅសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែកត្តានេះទំនងដូចជាមិនរំខានអារម្មណ៍របស់ពួកគេខ...

មុនកូនរបស់អ្នក ត្រូវប្រឡងយកប័ណ្ណបើកបរ តើត្រូវធ្វើអ្វីខ្លះ?

ដោយ: ចរិយា 10 PM, Monday, 19 Dec, 2016

ក្នុងការប្រឡងយកប័ណ្ណបើកបររថយន្ត អ្នកខ្លះប្រឡងពីរទៅបីដងទើបជាប់។ ចំពោះយុវវ័យ ការប្រឡងនេះ គឺជារឿងរំភើប និងសប្បាយចិត្ត។ អ្នកជាមាតាបិតាត្រូវដឹងថា នេះមិន...

កញ្ចក់ថតរូប Selfie ថតភ្លាមដាក់បង្អួត នៅលើបណ្តាញសង្គមភ្លែត

ដោយ: ដាលីស 1 PM, Saturday, 30 May, 2015

ថ្ងៃនេះ យើងមាន Gadget ល្អៗ ដែលប្រើសម្រាប់ជួយឱ្យការថត Selfie របស់យើងចេញឱ្យ​មកស្រស់​ស្អាត​មកជម្រាប​ជូន។ iStrategy Labs ជាបច្ចេកទេសមួយនៅក្នុង Digital ...

Tomnerb.Com - YouTube Channel