ចូលចិត្តទំនើប

Angry Birds Magic នៅលើ Nokia N9

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

Nokia បញ្ចេញ Application List ល្អៗត្រូវចិត្តសម្រាប់ Nokia N9 ស្មាតហ្វូននៅក្នុងភ្លែតហ្វ័ម Meego ដែលគេ​រំពឹង​ទុក​ថានឹង បង្ហាញខ្លួននៅក្នុង ខែតុលា ខាងមុខនេះ ហើយ Application ដ៏សែនត្រូវចិត្តរបស់យើងទាំងអស់នោះ គឺ Angry Birds Magic ហ្នឹងឯង។

មិនអាចខកខានបានទេ ជាមួយនឹងហ្គេមដ៏ពេញនិយមលំដាប់លេខមួយ របស់ពិភពលោកក្នុងរូប បែបពិសេសចំពោះអ្នកប្រើប្រាស់ Nokia Angry Birds Free with Magic ជក់ចិត្តជាមួយនឹង 20 Levels ក្នុងការកម្ចាត់អាជ្រូកកន្ធាត់ ដែល 5 Levels ដំបូងគឺជាហ្គេមប្រក្រតី តែបន្ទាប់ពីនោះមក លោកអ្នកត្រូវរកមិត្តភក្តិណា ដែលមានស្មាតហ្វូន NFC ដើម្បី​ដោះសោហ្គេមក្នុង Levels ដែលនៅ​សល់ ដោយស្មាតហ្វូន NFC របស់មិត្តភក្តិ 1គ្រឿងអាចដោះសោបាន 5 Levels ដូច្នេះ​ត្រូវប្រើស្មាតហ្វូន NFC ទាំង​អស់ 3គ្រឿង ដើម្បីដោះសោឱ្យគ្រប់ទាំង 20 Levels។

Angry Birds Magic គឺជាដំណាក់កាលថ្មីមួយទៀត របស់បទពិសោធន៍ ក្នុងការលេងហ្គេមនាពេល​អនាគត ដែល​ធ្វើឱ្យ​លោក​អ្នកបានលេងហ្គេម ដោយនៅតែរក្សាសម្ពន្ធភាពល្អៗ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារដដែល៕

Angry-Birds-Magic--01

អត្ថបទអ្នកចង់អាន

សន្លឹកថាមពលសូឡា ដ៏ស្តើង និងស្រាលបំផុត លើពិភពលោក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នេះជាឧបករណ៍សាក ថាមពលសូឡាដំបូងគេបំផុត នៅលើពិភពលោក ដែលអាចទុកនៅក្នុងកូនសៀវភៅដ៏តូចស្តើងបាន។ វាជាក្រដាសស្តើង និងមានទម្ងន់ស្រាល។ ឧបករណ៍នេះជាផលិតផលរបស់ក្រ...

កង់ ដែលអាចបត់បាន មានទម្ងន់ស្រាលបំផុត

ដោយ: ដួងច័ន្ទ 7 AM, Friday, 22 Sep, 2017

បន្ទាប់ពីយុទ្ធនាការដ៏ជោគជ័យ នៅលើគេហទំព័រ Kickstarter កង់ដែលអាចបត់បាន និងមានទម្ងន់ស្រាលបំផុត ដែលជាផលិតផលរបស់ក្រុមហ៊ុន Hummingbird Bike Company បានបន...

តើអ្នកគួរធ្វើដូចម្តេច បើនាឡិកា Apple Watch Series 2 សើម?

ដោយ: ដួងច័ន្ទ 9 PM, Sunday, 25 Jun, 2017

ព័ត៌មានថ្មីៗជាច្រើន បរិយាយអំពី Apple Watch Series 2 ដែលធាតុពិតអ្នកអាចពាក់វាទៅក្នុងទឹក រហូតដល់ជម្រៅ 50 ម៉ែត្រ ដោយមិនមានបញ្ហា។ ប៉ុន្តែមិនមែនមានន័យថា ...

ម៉ាកកាមេរ៉ាឌីជីថល កំពុងពេញនិយម ទាំង10 នៅលើពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Thursday, 14 Sep, 2017

មុនពេលមានវត្តមានម៉ាស៊ីនថតរូប មនុស្សភាគច្រើនពឹងផ្អែកលើជាងគំនូរ។ មនុស្សគ្រប់រូបតែងចង់ រក្សាទុកនូវអនុស្សាវរីយ៍ជាមួយមិត្តភក្តិ ទីកន្លែងកំសាន្ត ឬពេលវេលា...

Tomnerb.Com - YouTube Channel