ចូលចិត្តទំនើប

Android នឹងមានកម្មវិធីស្រដៀងគ្នានឹង AirDrop ដែរ

ដោយ: ដួងច័ន្ទ 9 AM, Monday, 08 Jul, 2019

បើសិនជាអ្នកសាកសួរទៅកាន់អ្នកប្រើប្រាស់ទូរសព្ទ iPhone អំពីកម្មវិធីដែលងាយស្រួលប្រើប្រាស់ និងជាកម្មវិធីដែលពួកគេពេញចិត្ត ចម្លើយភាគច្រើនប្រាកដជាឆ្លើយថាគឺកម្មវិធី AirDrop។ វាជាកម្មវិធីដែលផ្តល់នូវវិធីសាស្រ្តងាយស្រួលក្នុងការចែករំលែករូបថត ជាមួយម្ចាស់ឧបករណ៍ Apple ដែលនៅក្បែរៗគ្នា។
យ៉ាងណាក្តី សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android អាចនឹងទទួលបានមុខងារស្រដៀងគ្នានេះក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រុមការងាររបស់គេហទំព័រ 9to5Google បានសម្រេចនូវការបង្កើតកម្មវិធីថ្មី មានឈ្មោះថា Fast Share សម្រាប់ប្រើប្រាស់នៅលើប្រព័ន្ធ Android ដែលដូចគ្នានឹង AirDrop ដែរ ដោយវាប្រើប្រាស់ការរួមបញ្ចូលគ្នានៃប្រព័ន្ធ Bluetooth និង WiFi ដើម្បីធ្វើការបញ្ជូនឯកសារ និងសារជាអក្សរទៅកាន់មនុស្សនៅក្បែរគ្នា។ ដោយគ្រាន់តែបើកដំណើរការមុខងារនេះ អ្នកនឹងអាចឃើញ Fast Share-Enabled Devices ជាមួយនឹងការបញ្ជូនដែលទាមទារការចុចតែ 2-3 ដង រួមទាំងការបញ្ជាក់ពីអ្នកទទួលផងដែរ។



នៅក្នុងនោះមានចំណុចគន្លឹះខុសគ្នាមួយចំនួន។ កម្មវិធីនេះមិនបានបង្ហាញថាអ្នកអាចកំណត់ចំនួននៃការបញ្ជូនទៅកាន់លេខទំនាក់ទំនងរបស់អ្នកទេ ប៉ុន្តែអ្នកអាចកំណត់ Preferred Visibility ដូច្នេះលេខទំនាក់ទំនងនៅក្នុង Favorites នឹងឃើញពីសញ្ញារបស់អ្នក ទោះបីនៅពេលអ្នកមិនប្រើប្រាស់ Fast Share ក្តី។ គំរូឈ្មោះអ្នកទទួលនៅក្នុងផ្ទាំង Fast Share បានបង្ហាញថាកម្មវិធីនេះអាចនឹងមានដំណើរការនៅលើ Chromebooks ឧបករណ៍ iOS និងនៅលើ Smartwatch ប្រើប្រាស់ Wear OS ផងដែរ ទោះបីជាយើងមិនអាចជឿជាក់បានទាំងស្រុងថាទាំងអស់នេះនឹងមានដំណើរការពិតប្រាកដ ឬទេ នៅពេលមុខងារនេះដំណើរការជាសាធារណៈ។ សម្រាប់ iOS Version អាចនឹងទាមទារ App ពិសេសមួយ។ យើងក៏នៅមិនទាន់ច្បាស់ថាពេលណាដែល Fast Share នឹងចេញដំណើរការ ទោះបីជាវាគឺជាកម្មវិធី Google Play Service មួយក្តី ហើយវាទំនងជាទាមទារប្រព័ន្ធ Android Q ផងដែរ។ ក្រុមហ៊ុន Google ប្រហែលជាមិនរងចាំយូរក្នុងការបញ្ចេញកម្មវិធីថ្មីនេះឱ្យដំណើរការទេ។




ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏បានព្រមានថា កម្មវិធីនេះបដិសេធនឹងការផ្ទេរបញ្ជូនឯកសារ ដោយប្រើប្រាស់ NFC-Based Android Beam នៅក្នុងប្រព័ន្ធ Android Q។ ក្នុងន័យនេះ កម្មវិធី Fast Share អាចនឹងក្លាយជាវិធីសាស្រ្តតែមួយគត់សម្រាប់ការបញ្ជូនឯកសារឆាប់រហ័ស ទៅកាន់អ្នកប្រើប្រាស់នៅក្នុងតំបន់ ដោយមិនចាំបាច់ពឹងផ្អែកលើ App ដែលមិត្តភក្តិរបស់អ្នកមិនចាំបាច់មាននោះទេ៕

អត្ថបទអ្នកចង់អាន

LG Brandshop សាខា ស្ទឹងមានជ័យ សហការជាមួយ សាលាខ័ណ្ឌស្ទឹងមានជ័យ សំអាតទីក្រុង

ដោយ: ទំនើប 10 AM, Sunday, 10 Dec, 2017

ព្រឹកថ្ងៃសៅរ៏ ទី 9 ខែ ធ្នូ ឆ្នាំ 2017 LG BrandShop សាខា ស្ទឹងមានជ័យ បានរៀបចំយុទ្ធនាការសំអាតទីក្រុងស្អាត គឺរើលសំរាម សម្អាតនៅតាមសួនច្បារ ទីធ្លាសាធារណ...

LG G5 អាចត្រាំទឹកបាន?

ដោយ: ម៉ូនី 1 AM, Wednesday, 20 Apr, 2016

LG G5 ត្រូវ​បាន​ប្រកាសជាផ្លូវ​ជាងរយៈពេល 2ខែមកហេីយ ចំពោះអតិថិជនរបស់ LG ក៏កំពុងទន្ទឹងរង់ចាំមើល​ពី​វត្តមានរបស់ ម៉ូដែលជំនាន់ក្រោយរបស់ LG នេះមកដល់កម្ពុជ...

នឹងមានអ្វីថ្មីសម្រាប់ iOS 13?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 05 Feb, 2019

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាមានគម្រោងណែនាំមុខងារ Dark Mode ថ្មីនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលនឹងត្រូវ update នៅចុងឆ្នាំនេះ។ សេចក្ត...

កាបូប ស្រ្តីដ៏ឆ្លាតវៃជាងគេ លើពិភពលោក

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

អ្នករៀនភាសាកូរ៉េ ហើយចង់បង្កើនចំណេះផ្នែកពាក្យ ការបញ្ចេញសំឡេង វេយ្យាករណ៍ជាដើម ពេលនេះអ្នកមានជំនួយហើយ ព្រោះ install app ទៅក្នុងទូរស័ព្ទរបស់អ្នក Android...

Tomnerb.Com - YouTube Channel