ចូលចិត្តទំនើប

អ្នកប្រើប្រាស់ប្រព័ន្ធ Android អាច Log ចូលសេវាកម្ម Google មួយចំនួន ដោយប្រើស្នាមម្រាមដៃ

ដោយ: ភារុន 8 AM, Wednesday, 14 Aug, 2019

នៅក្នុងដំណើរស្វែងរកជាបន្ត ដើម្បីកំណត់លេខសម្ងាត់ពិភពលោក ដែលក្រុមហ៊ុន Google កំពុងណែនាំនូវលក្ខណៈពិសេសថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android អាចប្រើប្រាស់ Fingerprint Sensor របស់ទូរស័ព្ទ ឬ PIN Lock កូដ ជំនួសឱ្យការប្រើប្រាស់លេខសម្ងាត់ ដើម្បី Log ចូលទៅក្នុងក្រុមហ៊ុនណាមួយ ដែលប្រើប្រាស់ សេវាកម្មរបស់ Google ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ នេះគឺជាលើកទីមួយ ដែលក្រុមហ៊ុន Google បានអនុញ្ញាតឱ្យអតិថិជនរបស់ខ្លួន អាចប្រើប្រាស់ Biometric ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណនៅលើវិបសាយ ជាជាងនៅក្នុង App ។


ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃ Biometric នៅលើអ៊ីនធឺណិត អាចរកបាននៅថ្ងៃនេះ ដូចជានៅលើកម្មវិធីរុករក Chrome សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ លើសពីនេះ ដើម្បីពិនិត្យមើលលក្ខណៈពិសេសថ្មីនេះ សូមចូលទៅកាន់កម្មវិធីរុករកពាក្យសម្ងាត់ នៅតាមអនឡាញរបស់ក្រុមហ៊ុន តាមរយៈ passwords.google.com ។ នៅពេលបើកចូលដំណើរការកម្មវិធីរុករក Chrome នឹងជួយជម្រុញឱ្យមានភាពផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ដោយប្រើប្រាស់ Fingerprint Sensor ។ ម្យ៉ាងទៀត នៅក្នុងគេហទំព័រគាំទ្រ ដែលត្រូវបានបោះពុម្ពជាសាធារណៈនាពេលថ្មីៗនេះ វាអាចទៅរួចក្នុងការប្រើវិធីសាស្រ្តផ្ទៀងផ្ទាត់ណាមួយផ្សេងទៀត ដែលអ្នកប្រើប្រាស់ពេញចិត្ត មិនថាតាមរយៈ PIN កូដ, គំរូកូដ ឬ លេខសម្ងាត់។



នៅពេលបើកដំណើរការលក្ខណៈពិសេសថ្មីនេះ វាអាចត្រូវបានប្រើប្រាស់បានត្រឹមតែនៅលើជម្រើសស្មាតហ្វូន ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ។ ម្យ៉ាងទៀត ការប្រើប្រាស់ក្របខ័ណ្ឌនេះ វាក៏មិនអាចទៅរួចផងដែរ ក្នុងការប្រើប្រាស់ទូរស័ព្ទរបស់នរណាម្នាក់ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវក្នុងការ Login កុំព្យូទ័រលើតុ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានលើកឡើងថា ក្រុមហ៊ុន Google បានអះអាងថាខ្លួនគ្រោងនឹងប្រើប្រាស់ Biometric ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណនៅលើអ៊ីនធឺណិត ទៅកាន់ស្មាតហ្វូនទាំងអស់ ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 និង Version ខ្ពស់ជាងនេះ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះហើយ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android Nougat នឹងត្រូវកាត់ផ្តាច់នៅទីនេះ ដោយសារតែការពិតមួយ ដែលថាលក្ខណៈពិសេសថ្មីនេះ ត្រូវបានបង្កើតឡើងនៅលើក្របខណ្ឌ FIDO2 ។


ក្របខណ្ឌដូចគ្នា ក៏អនុញ្ញាតឱ្យឧបករណ៍ ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android បង្កើនទ្វេរដង ជាមួយនឹងការចាក់សោសុវត្ថិភាព៕

អត្ថបទអ្នកចង់អាន

ជប៉ុនផលិត ស្មាតហ្វូនលាងសម្អាត ដោយសាប៊ូបាន

ដោយ: ដាលីស 10 PM, Monday, 14 Mar, 2016

ជប៉ុន​កំពូល​ទំនើប ផលិត​ស្មា​ត​ហ្វូ​ន​លាង​សម្អាត​ដោយ​សាប៊ូ​បាន​ ដំបូង​គេ​លើ​ពិភពលោក!! បើ​និយាយ​ពី​ប្រទេស ​ដែល​ឧស្សាហ៍​ផលិត​ឧបករណ៍​តិច​ណូ​ឡូ​ជី​ប្លែក...

តោះ! មកដឹង 8 មុខងាររបស់ប្រព័ន្ធប្រតិបត្តិការ Android ដ៏អាថ៌កំបាំង ដែលអ្នកប្រើប្រាស់ 90% ប្រហែលជាមិនធ្លាប់បានដឹង

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

Android គឺជាប្រព័ន្ធប្រតិបត្តិការ សម្រាប់ស្មាតហ្វូនដ៏ធំមួយ ដែលសម្បូរទៅដោយមុខងារពិសេសៗ និងកម្មវិធី ដែលអាចទាញយកមកប្រើ ដោយឥតគិតថ្លៃជាច្រើន។ ប្រព័ន្ធប្...

ផលិលផល LG ទទួលពានមាស iF ២០១៧

ដោយ: ស. លីង 8 PM, Monday, 20 Mar, 2017

if Design Awards ជាពានរង្វាន់ដ៏សំខាន់មួយ របស់ពិភពលោក ដែលមានវត្តមានជាង ៦០ឆ្នាំមកហើយ។ ពានរង្វាន់នេះរៀបចំដោយ iF International Forum Design GmbH របស់ប្...

ព្រឹតិ្តការណ៍ថ្មីរបស់ Apple នឹងផ្តោតលើការអប់រំ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានប្រកាសអំពីព្រឹត្តិការណ៍ពិសេសនាថ្ងៃទី 27 ខែមីនាខាងមុខនេះ ដែលនឹងផ្តោតលើប្រធានបទ «គំនិតច្នៃប្រឌិតថ្មី សម្រាប់គ្រូបង្រៀន និងសិស្ស»​ ...

Tomnerb.Com - YouTube Channel