ចូលចិត្តទំនើប

Android Q អាចនឹងមានមុខងារ Face ID ដែរ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 30 Jan, 2019

មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតទូរសព្ទប្រើប្រាស់ប្រព័ន្ធ Android ដែលមានបំណងចង់ដាក់បញ្ចូលមុខងារកត់ចំណាំទម្រង់ បាននឹងកំពុងដំណើរការស្វែងរកដំណោះស្រាយលើបញ្ហាសុវត្ថិភាពទូរសព្ទចេញពីក្រុមហ៊ុនផ្ទាល់ ឬប្រើប្រាស់មុខងារកត់ចំណាំទម្រង់មុខធម្មតា ដែលអាចបន្លំ ដោយប្រើប្រាស់រូបថត។

យ៉ាងណាមិញ ឆាប់ៗនេះបញ្ហាប្រព័ន្ធសុវត្ថិភាពនេះអាចនឹងត្រូវបានដោះស្រាយ។ ព័ត៌មានបែកធ្លាយនៅលើគេហទំព័រ XDA និង 9to5Google បានរកឃើញលេខកូដនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android Q ថ្មី ដែលផ្តល់តំរុយថានឹងផ្តល់នូវការគាំទ្រជាមួយ Hardware របស់មុខងារកត់ចំណាំទម្រង់មុខ។
មុខងារថ្មីនេះអាចនឹងមិនត្រូវបានប្រើប្រាស់សម្រាប់ការចូលទៅប្រើប្រាស់ទូរសព្ទដៃទេ ដោយសារវាក៏អាចប្រើប្រាស់សម្រាប់ការទិញដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ជាផ្លូវការ និងការចូលទៅប្រើប្រាស់នៅក្នុង App នីមួយៗ។ មួយផ្នែកធំនៃប្រព័ន្ធប្រតិបត្តិការថ្មីនេះ អាចមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធ Face ID ដែលត្រូវបានប្រើប្រាស់កាន់តែច្រើននៅលើទូរសព្ទ iPhone ប៉ុន្តែវាអាចមានលក្ខណៈបត់បែនច្រើនជាង។

យើងមិនប្រាកដទេថា មុខងារនេះអាចនឹងបង្ហាញខ្លួនពិតប្រាកដនៅក្នុង Version ចុងក្រោយរបស់ Android Q ដែលប្រព័ន្ធប្រតិបត្តិការថ្មីនេះ ត្រូវបានគេរំពឹងទុកថានឹងបង្ហាញវត្តមានជាផ្លូវការនៅពាក់កណ្តាលឆ្នាំនេះ។

បើសិនជាមុខងារនេះពិតជាត្រូវបានប្រើប្រាស់នៅក្នុង Android Q មែន វាអាចជាការពង្រីកវិសាលភាពដ៏សំខាន់មួយ អំពីវត្តមានប្រព័ន្ធសុវត្ថិភាពការកំណត់ចំណាំទម្រង់មុខនៅលើឧបករណ៍ដែលគាំទ្រដោយប្រព័ន្ធ Google។
ក្រុមហ៊ុនផលិតទូរសព្ទជាទូទៅមិនមានប្រភពសម្រាប់ដំណើរការផលិតបច្ចេកវិទ្យា Biometric ពិសេសដោយផ្ទាល់ទេ។ ប្រព័ន្ធ Android Q អាចផ្តល់ឱកាសឱ្យគ្រប់ម៉ាកសញ្ញាទូរសព្ទដៃ ដែលមានលទ្ធភាពរួមបញ្ចូល Depth Sensor និង Hardware ស្រដៀងគ្នានេះនៅក្នុងផលិតផលទូរសព្ទដៃរបស់ពួកគេ។ កត្តានេះនឹងធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងទីផ្សារផលិតផលទូរសព្ទដៃ ហើយអ្នកប្រើប្រាស់នឹងមានជម្រើសកាន់តែច្រើន ក្នុងការជ្រើសយកផលិតផលមានបច្ចេកវិទ្យាទំនើបមកប្រើប្រាស់៕

អត្ថបទអ្នកចង់អាន

ឆ្នាំ 2018 នេះរថយន្តបញ្ជារដោយស្វ័យប្រវត្តិ វិវត្តយ៉ាងណាហើយ?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

រថយន្តបញ្ជារដោយស្វ័យប្រវត្តិ ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ ប៉ុន្តែវាហាក់ដូចជា មិនដូចការរំពឹងទុកនេះឡើយ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុ...

ទូរទស្សន៍ Samsung ស៊េរីឆ្នាំ 2019 អាចដំណើរការជាមួយកុំព្យូទ័របាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 03 Jan, 2019

ផលិតផលទូរទស្សន៍ Smart TV របស់ក្រុមហ៊ុន Samsung ម៉ូដែលថ្មីឆ្នាំ 2019 និងម៉ូដែលខ្ពស់ៗជាងនេះ នឹងត្រូវផលិតឡើងជាមួយសមត្ថភាពគ្រប់គ្រង និងដំណើរការកម្មវិធី...

ក្នុងឱកាសបុណ្យចូលឆ្នាំចិន LG Brandshop លក់បញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់

ដោយ: ទំនើប 7 AM, Saturday, 03 Feb, 2018

រាជធានីភ្នំពេញ ៖ ហាងលក់គ្រឿងអេឡិចត្រូនិច LG Brandshop សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ នឹងផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងពិសេស នូវការលក់បញ្ចុះតម្ល...

LG GWatch នឹងមាន Version ដាក់ស៊ីមកាត 3G?

ដោយ: ដាលីស 2 PM, Monday, 13 Apr, 2015

បន្ទាប់ពីខាង LG បានព្រលែងរូបភាពបង្អួត និង Specification ចេញមកខ្លះហើយនោះ សម្រាប់នាឡិកា LG GWatch មើលទៅហាក់ដូចជាទទួលបានការស្វាគមន៍ពីបណ្តាអ្នកប្រើប្រា...

Tomnerb.Com - YouTube Channel