ចូលចិត្តទំនើប

តោះ! មកស្គាល់ តិចនិចប្រើប្រាស់ Android Q

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Jun, 2019

នៅពេលដែល Google បញ្ចេញប្រព័ន្ធ Android Q កាលពីឆ្នាំមុន អ្នកប្រើប្រាស់ទទួលបានលទ្ធភាពក្នុងការបោះបង់ចោលប៊ូតុង Navigation ទាំងបី ដែលមាននៅលើ Android អស់ពេលជាច្រើនឆ្នាំមកហើយ។

ជាមួយប្រព័ន្ធ Android Q ក្រុមហ៊ុន Google បានប្រើប្រាស់វិធីសាស្រ្តថ្មី គឺ Gesture-Based Navigation។ សូម្បីតែប៊ូតុងត្រឡប់ក្រោយក៏ត្រូវបាត់ខ្លួនដែរ ទោះបីជា Google បានរក្សាទុកវានៅក្នុង Android Pie ក្តី។ ការបញ្ជារដោយកាយវិការថ្មីនេះ ស្រដៀងគ្នានឹងការប្រើប្រាស់ iPhone ដែលពិតជាការផ្លាស់ប្តូរដ៏ទាក់ទាញមួយ។ នាពេលនេះ មុខងារ Gesture Navigation នៅក្នុង Android Q ស្ថិតនៅជាជម្រើស ដូច្នេះអ្នកជ្រើសរើសក្នុងការប្រើប្រាស់វា ឬអត់។ នៅក្នុងអត្ថបទនេះ នឹងបង្ហាញពីវិធីដំណើរការមុខងារនេះ និងវិធីប្រើប្រាស់គ្រប់ការបញ្ជារ។
ការដំណើរការ
ដំណើរការនេះអាចខុសគ្នា អាស្រ័យលើក្រុមហ៊ុនផលិតផលទូរសព្ទ ប៉ុន្តែបើសិនជាអ្នកធ្វើការស្វែងរកនៅក្នុង Setting លើពាក្យ Gesture អ្នកនឹងមិនមានបញ្ហាក្នុងការស្វែងរកវាឡើយ។ ខាងក្រោមនេះគឺជាឧទាហរណ៍នៃការដំណើរការ Gesture Navigation នៅលើទូរសព្ទ Pixel 3 XL៖
ចូលទៅកាន់ Setting ហើយអូសចុះក្រោម និងចុចលើពាក្យ System
ជ្រើសយក Gesture ហើយចុចលើ System Navigation
បន្ទាប់មកជ្រើសយក Fully Gesture Navigation
អេក្រង់ទូរសព្ទរបស់អ្នកនឹងបញ្ចេញពន្លឺ Flash ហើយរយៈពេល 2-3 វិនាទីក្រោយមក ប៊ូតុងដែលមាននៅលើផ្នែកខាងក្រោមនៃផ្ទៃអេក្រង់នឹងរលុបបាត់។ នៅទីនោះនឹងជំនួសវិញដោយបន្ទាត់ពណ៌សមួយ។

វិធីចូលទៅ Home Screen
ដោយគ្រាន់តែអូសពីក្រោមឡើងទៅលើនៃផ្ទៃអេក្រង់ អ្នកនឹងត្រឡប់ទៅកាន់ Home Screen វិញហើយ។

វិធីចូលទៅ Multitasking View
ដើម្បីមើលគ្រប់ App ដែលដំណើរការ អ្នកគ្រាន់តែអូសពីក្រោមឡើងលើ ប៉ុន្តែឈប់នៅត្រង់ផ្នែក 1/3 នៃផ្ទៃអេក្រង់ អ្នកនឹងបានឃើញ App ទាំងនោះហើយ។

វិធីផ្លាស់ប្តូរពី App មួយទៅមួយទៀត
អ្នកអាចផ្លាស់ប្តូររវាង App នីមួយៗ ដោយអូសកាត់ទៅខាងឆ្វេងលើបន្ទាត់នៅផ្នែកខាងក្រោមនៃផ្ទៃអេក្រង់។ បន្ទាប់ពីអ្នកចាប់ផ្តើមអូសកាត់លើ App ដែលបានបើក អ្នកអាចអូសទៅខាងស្តាំ នៅកន្លែងដដែល ដើម្បីទៅមុខ ឬទៅក្រោយ រវាង App នីមួយៗ។

ចូលទៅកាន់ App Drawer
ការចូលទៅកាន់ App Drawer មានលក្ខណៈសាមញ្ញ។ ចេញពី Home Screen អ្នកគ្រាន់តែអូសឡើងទៅលើជាការស្រេច។ វាជាកាយវិការដូចគ្នា ដែលអ្នកប្រើប្រាស់សម្រាប់ត្រឡប់ទៅកាន់ Home Screen វិញចេញពីក្នុង App ណាមួយ។

ចូលទៅកាន់ Google Assistant
ដោយសារគ្មានប៊ូតុង Home ដើម្បីចុច និងបញ្ជារ Google Assistant អ្នកត្រូវអូសកាត់លើអេក្រង់ឡើងទៅលើ នៅក្នុងទិសដៅអង្កត់ទ្រូង ចេញពីជ្រុងណាមួយនៅបាតអេក្រង់។ វាអាចជាការបញ្ជារដ៏លំបាកមួយ ហើយយើងសង្ឃឹមថាវាជាមុខងារមួយដែល Google នឹងផ្លាស់ប្តូរនាពេលអនាគត។

វិធីត្រឡប់មកវិញ
កង្វះប៊ូតុងត្រឡប់ក្រោយ និងវិធីសាស្រ្តជំនួសថ្មី ដែល Google កំពុងប្រើប្រាស់នៅក្នុង Android Q Beta 3 គឺជាការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលមួយនៅលើមុខងារ Navigation របស់ទូរសព្ទ Android។ ដើម្បីត្រឡប់មកវិញ អ្នកត្រូវអូសពីខាងឆ្វេង ឬខាងស្តាំ នៃគែមរបស់អេក្រង់ ហើយរូបសញ្ញាព្រួញមួយនឹងលេចឡើង។ នៅក្នុង Beta 4 ក្រុមហ៊ុន Google ធ្វើឱ្យរូបសញ្ញាព្រួញកាន់តែច្បាស់ ហើយងាយនឹងមើលឃើញ។

វិធីបង្ខំបិទ App
វាមិនត្រូវបានផ្លាស់ប្តូរទេ។ នៅក្នុង Multitasking View អ្នកត្រូវអូសឡើងនៅលើ Card របស់ App រុញវាចេញពីផ្នែកខាងលើនៃអេក្រង់ ដើម្បីបិទកម្មវិធីនោះ៕

អត្ថបទអ្នកចង់អាន

ឥឡូវនេះ Twitter អនុញ្ញាតឱ្យអ្នករាយការណ៍ ពីគណនីដែលសង្ស័យថា Fake គណនី

ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានធ្វើការ Update ផ្នែកមួយនៃប្រព័ន្ធដំណើរការរាយការណ៍ ជាពិសេសនៅពេលដែលអ្នកចង់រាយការណ៍អំពី ...

Apple នឹងបញ្ចេញកាស Powerbeats ថ្មីឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Sunday, 24 Mar, 2019

ផលិតផល Beats របស់ក្រុមហ៊ុន Apple បាននឹងកំពុងត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញវត្តមានកាស Earbuds ម៉ូដែល Powerbeats ដែលជាកាសស្តាប់គ្មានខ្សែពិតប្រាកដមួយ...

ជ្រលងកោងរបស់ LG OLED បានបង្ហាញនូវភាពភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៏តាំងពិព័រណ៏គ្រឿងអេឡិចត្រូនិច​ CES 2018

ដោយ: ទំនើប 5 PM, Sunday, 28 Jan, 2018

បច្ចេកវិទ្យាអេក្រង់ LG OLED បានធ្វើអោយអថិតិជន និងអ្នកទស្សនានៅក្នុងព្រឹត្តិការណ៏ CES ភ្លឺភ្នែក នៅឯរដ្ឋឡាវេហ្រ្ហាស (Las Vegas) សហរដ្ឋអាមេរិច។ ឧត្តមភា...

MacBook Pro ឆ្នាំ 2019 ចេញលក់នៅខែកញ្ញានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

ក្រុមហ៊ុន Apple មានគម្រោងបញ្ចេញលក់ Version ថ្មីនៃផលិតផល Laptop តម្លៃថ្លៃរបស់ក្រុមហ៊ុន គឺម៉ូដែល MacBook Pro ហើយកាលបរិច្ឆេទចេញលក់នេះអាចនឹងមកដល់នៅក្នុ...

Tomnerb.Com - YouTube Channel