ចូលចិត្តទំនើប

Android Messages ការពារ Spam ដោយស្វ័យប្រវត្តិ

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 09 Jan, 2019

ក្រុមហ៊ុន Google បានបញ្ជាក់ថា មុខងារការពារ Spam ដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធី Android Messages ដើម បានចាប់ផ្តើមបញ្ចេញដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់មួយចំនួនហើយ។ ការបញ្ចេញមុខងារថ្មីនេះ ត្រូវបានកត់សម្គាល់ឃើញមុនគេដោយគេហទំព័រ Android Police។

បន្ទាប់ពីការបង្ហាញការជូនដំណឹងនៅលើអេក្រង់ ដើម្បីបង្ហាញប្រាប់ដល់អ្នកប្រើប្រាស់ឱ្យបានដឹង មុខងារថ្មីនេះនឹងអាចដំណើរការបាន បន្ទាប់មក App នឹងចាប់ផ្តើមធ្វើការវិភាគសារទាំងអស់ដែលត្រូវបានបញ្ជូនមកកាន់អ្នក ដើម្បីស្វែងរក និងដំណើរការបិទសារ Spam ទាំងអស់។ ប៉ុន្តែ ការព្រួយបារម្ភពីឯកជនភាព ត្រូវបានលើកឡើង អំពីវិធីសាស្រ្តដែលមុខងារថ្មីនេះធ្វើការរក្សាទុកលេខទូរសព្ទដែលមានទំនាក់ទំនងទាំងអស់។
មុខងារការពារសារ Spam ដោយស្វ័យប្រវត្តិ ដែលជ្រើសយកចេញមកប្រើប្រាស់ដោយ Default អាចបិទដំណើរការបាន នៅក្នុងបញ្ជី Advanced Setting។ ក្រុមហ៊ុន Google មិនអាចផ្តល់នូវពេលវេលាជាក់លាក់នៃការបញ្ចេញដំណើរការមុខងារថ្មីនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា មុខងារនេះបច្ចុប្បន្នកំពុងត្រូវបានបញ្ចេញឱ្យប្រើប្រាស់ជាបន្តបន្ទាប់ នៅតាមប្រទេសមួយចំនួន ហើយក្រុមហ៊ុនក៏មានផែនការដាក់ដំណើរការមុខងារនេះឱ្យកាន់តែទូលំទូលាយ នៅក្នុងពេល ឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុន Google បានធ្វើការឆ្លើយតបយ៉ាងឆាប់រហ័សមួយទាក់ទងនឹងការព្រួយបារម្ភពីឯកជនភាព អំពីវិធីសាស្រ្តដែលមុខងារថ្មីនេះធ្វើការតាមដាន និងរក្សាទុកព័ត៌មានលម្អិតរបស់សារដែលបានផ្ញើមក។ អ្នកប្រើប្រាស់កម្មវិធី Messages អាចរាយការណ៍អំពីសារ Spam បានរួចជាស្រេចហើយ ប៉ុន្តែការដំណើរការដោយស្វ័យប្រវត្តិ ដែល Google នាពេលនេះប្រមូល និងរក្សាទុកលេខទូរសព្ទជាបណ្តោះអាសន្ន។ នៅក្នុងសេចក្តីប្រកាសមួយ ដែលផ្តល់ទៅកាន់គេហទំព័រ The Verge អ្នកនាំពាក្យរបស់ Google បានបញ្ជាក់ថា «ដើម្បីជួយកំណត់អត្តសញ្ញាណអ្នកផ្ញើមិនស្គាល់មុខ ឬហៅថា Spammer ក្រុមហ៊ុន Google ត្រូវរក្សាទុកលេខទូរសព្ទបុគ្គលដែលផ្ញើសារទៅមកជាមួយអ្នក និងពេលវេលាទំនាក់ទំនងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនបានរក្សាទុកលេខទូរសព្ទរបស់អ្នក ឬអត្ថន័យសាររបស់អ្នកឡើយ។

យ៉ាងណាមិញ គេហទំព័រដែលគាំទ្រដោយ Google ដែលពេលថ្មីៗបានធ្វើការ Update ជាមួយព័ត៌មានលម្អិតទាក់ទងនឹងការការពារទិន្នន័យ បង្ហាញប្រាប់ថា បើសិនជាអ្នកជ្រើសរើសធ្វើការរាយការណ៍អំពីសារ Spam ណាមួយដោយដៃ ដូច្នេះខ្លឹមសារទាំងស្រុងរបស់សារនោះនឹងត្រូវបានផ្ញើចេញ។ Software របស់ Google អាចនឹងស្នើឱ្យអ្នកប្រើប្រាស់ការរាយការណ៍ដោយដៃ បើសិនជាវាកំណត់សារណាមួយជា Spam នៅក្នុងចំនួនរហូតដល់ 10 នៃសារដែលសង្ស័យ នឹងត្រូវបានបញ្ជូនទៅកាន់ Google។ ខណៈពេលនេះ ប្រព័ន្ធ Carriers ដែលគាំទ្រដល់ការរាយការណ៍អំពីសារ Spam អាចនឹងទទួលបានសារចម្លងចុងក្រោយ និងលេខទូរសព្ទរបស់ Spammer។
ចំណែកឯសារដែលត្រូវបានផ្ញើរវាងអ្នកប្រើប្រាស់ Messages ដែលបានដំណើរការមុខងារការពារ Spam វិញយ៉ាងម៉េចដែរ? នៅក្នុងករណីនេះ Google អាចនឹងរក្សាទុកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ទាំងពីរភាគី។ ប៉ុន្តែនៅក្នុងករណីនេះ ក្រុមហ៊ុន Google បានបញ្ជាក់ប្រាប់ The Verge ថា ទិន្នន័យទាំងនោះនឹងមិនត្រូវបានភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងគណនេយ្យប្រើប្រាស់ទេ ទោះបីជាអ្នកប្រើប្រាស់ម្នាក់បានរាយការណ៍អំពី Spam ក្តី។
មុខងារថ្មីនេះបង្ហាញវត្តមាន មួយសប្តាហ៍បន្ទាប់ពី Federal Communications Commission បានបោះឆ្នោត ដើម្បីចាត់ថ្នាក់សារជាអក្សរឡើងវិញ ក្នុងនាមជាអ្នកផ្តល់សេវាកម្មព័ត៌មាន នៅក្នុងគោលបំណងប្រយុទ្ធប្រឆាំងជាមួយ Spam។ អ្នកតាក់តែងច្បាប់បានធ្វើការវែកញែកថា នេះជាករណីចាំបាច់ ដើម្បីផ្តល់ឱ្យអ្នកផ្តល់សេវាទូរសព្ទនូវអំណាចកាន់តែច្រើន ក្នុងការបិទសារដែលគេមិនត្រូវការ។ យ៉ាងហោចណាស់ មានក្រុមអ្នកតវ៉ាមួយក្រុម បានរិះគន់ពីការផ្លាស់ប្តូរនេះ និងនិយាយថា វាអាចអនុញ្ញាតឱ្យក្រុមហ៊ុនសេវាកម្មទូរសព្ទទាំងនោះធ្វើការរើសអើងប្រឆាំងនឹងការផ្ញើសារ និងជះផលប៉ះពាល់ទាំងអ្នកប្រើប្រាស់ និងសេរីភាពនៃការបញ្ចេញមតិ៕

អត្ថបទអ្នកចង់អាន

រីករាយការផ្តល់ជូនយ៉ាងពិសេស ពី LG BrandShop ក្នុងឪកាស បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ 2018

ដោយ: ទំនើប 1 PM, Monday, 02 Apr, 2018

ដើម្បីចូលរួមអបអរសារទរ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាមុខនេះ LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីលក់យ៉ាងពិសេស ដល់អតិថិជនទាំងអស់ដែលមានដូច...

បែកធ្លាយរូបភាពកាមេរ៉ា Olympus ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 27 Dec, 2018

ខណៈដែលក្រុមហ៊ុន Olympus មិនមានដាក់បង្ហាញផលិតផលថ្មីណាមួយនៅក្នុងព្រឹត្តិការណ៍ Photokina 2018 កាលពីខែកញ្ញាកន្លងទៅនេះក្តី ប៉ុន្តែក្រុមហ៊ុនផលិតកាមេរ៉ាដ៏...

ជម្រើសទូរទឹកកកដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 12 PM, Monday, 03 Dec, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានឱ្យបានស្គាល់នូវទូរទឹកកកមួយប្រភេទ ដែលមានសមត្ថភាពធ្វើឱ្យម្ហូបអាហាររក្សាបាននូវភាពស្រស់បានកាន់តែយូរ ជាមួយនឹងដំណោះស្រា...

ហ្គេម Pokémon Go បន្ថែមតួអង្គ Monster ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Oct, 2018

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Pokémon បានប្រកាសថា Monster មកពីតំបន់ Sinnoh គឺហ្គេម Diamond និង Pearls នាពេលនេះកំពុងមានវត្តមាននៅក្នុងហ្គេម Pokémon Go។ អ...

Tomnerb.Com - YouTube Channel