ចូលចិត្តទំនើប

Android Camera ដ៏តូច សម្រាប់អ្នកចូលចិត្តថតរូប

ដោយ: ដួងច័ន្ទ 4 PM, Sunday, 07 Jan, 2018

តើអ្នកធ្លាប់ស្រមៃចង់បានកាមេរ៉ា ដ៏តូចមួយ ដែលអ្នកអាចពាក់ជាប់ខ្លួនបានគ្រប់ទីកន្លែងដែរ ឬទេ? ពេលនេះក្តីស្រមៃរបស់អ្នក បានក្លាយជាការពិតហើយ ជាមួយនឹងកាមេរ៉ា FrontRow មានទម្ងន់មិន ដល់ 57 ក្រាមផង ហើយអ្នកអាចពាក់វាជាប់នឹង ក ដូចជាខ្សែ ក ។ អ្នកអាចប្រើប្រាស់វាសម្រាប់ផ្តិតយករូបភាពនៃដំណើរជីវិតរបស់អ្នក បានគ្រប់ពេលវេលាគ្រប់ទីកន្លែង។
កាមេរ៉ាដ៏តូចមួយនេះ មានជម្រើសពណ៌ ស ឬ ខ្មៅ និងមានកាមេរ៉ា ទាំងមុខ និងក្រោយ។ មិនត្រឹមតែ ប៉ុណ្ណឹង កាមេរ៉ាពាក់ជាប់នឹង ក មួយនេះក៏មានបំពាក់នូវអេក្រង់ Touchscreen ទំហំ 2 inch ដែលមានកម្រិត Resolution ខ្ពស់។ រូបរាងរបស់កាមេរ៉ាមួយគ្រឿងនេះ មានកម្រាស់ស្តើង និងមានរូបរាងដ៏ គួរឱ្យទាក់ទាញ សក្តិសមសម្រាប់ពាក់នៅលើ ក ឬ ថ្ពក់នៅលើរាងកាយរបស់អ្នក។
ចំណុចអវិជ្ជមានតែមួយរបស់វា គឺតម្លៃដ៏ខ្ពស់រហូតដល់ $400 ដែលជាអត្រាតម្លៃដ៏ខ្ពស់មួយ ធៀបនឹង កាមេរ៉ា Spectacles ដែលមានតម្លៃលក់រាយត្រឹម $140។ ម៉ូដែលកាមេរ៉ាពាក់ជាប់លើខ្លួនថ្មីៗនេះ ដូចជា Narrative Clip តម្លៃ $279 និង Narrative Clip 2 មានតម្លៃ $200 ក៏មិនមានតម្លៃទាបដែរ ប៉ុន្តែ FrontRow ទំនងដូចជាម៉ាស៊ីនកាមេរ៉ា ដែលមានសមត្ថភាពខ្ពស់។

Tiny-android-camera-lets-you-livestream-your-life_technology_news_cambodia_tomnerb-01
កាមេរ៉ា FrontRow មានថាមពលថ្មអាចដំណើរការ Standby បានរហូតដល់ 48 ម៉ោង និងអាចប្រើប្រាស់ក្នុងមុខងារ Story Mode (Time Lapse Shooting) បានរហូតដល់ 16 ម៉ោង និងអាចប្រើប្រាស់ Livestreaming Mode បានរហូតដល់ 2 ម៉ោង។ ហើយដោយសារកាមេរ៉ានេះប្រើប្រាស់ប្រព័ន្ធ Android វាអាចដំណើរការបានជាមួយកម្មវិធីជាច្រើន។ ក្រុមហ៊ុនផលិតបាននិយាយថា កាមេរ៉ាមួយនេះមានបំពាក់កម្មវិធីដើម (Native Apps) ដូចជា Stopwatch និង Compass ប៉ុន្តែវា ក៏អាចដំណើរការជាមួយកម្មវិធី Third-Party ដូចជា Spotify។ នេះជាចំណុចដ៏ទាក់ទាញបំផុតរបស់ FrontRow។
កាមេរ៉ាមួយនេះ ក៏មានបំពាក់ជាមួយឧបករណ៍ភ្ជាប់ USB Type-C និងអាចប្រើប្រាស់មុខងារសាក ថាមពលឆាប់រហ័ស ក្នុងរយៈពេល 20 នាទី។ ថ្វីត្បិតយើងមិនទាន់ច្បាស់ពីគុណភាពរូបភាព និងសម្លេងរបស់កាមេរ៉ាថ្មីនេះ ប៉ុន្តែកម្រិត Resolution សម្រាប់កម្មវិធី Livestreaming មានកម្រិតខ្ពស់ រហូតដល់ 720p ដែលជាបច្ចេកវិទ្យា HD។

Tiny-android-camera-lets-you-livestream-your-life_technology_news_cambodia_tomnerb-04
ខាងក្រោមនេះជាលក្ខណៈពិសេសៗរបស់កាមេរ៉ា FrontRow ដែល ទំនើប សូមសង្ខេបជូនមិត្តអ្នក អានជ្រាប៖

  • មាន Lens ដែលមានកម្រិត Wide-View 140 Degree ជាកម្រិតទំហំ Lens ធំជាងទូរសព្ទ ដៃទូទៅទ្វេដង
  • ធន់នឹងទឹក តែមិនអាចការពារជម្រាបទឹកបាន
  • កម្រិត Resolution ពេល Livestreaming: 720p
  • ល្បឿននៃការថតរូប 30 fps
  • ការចាប់វីដេអូ 2K ក្នុងទម្រង់ 16:9 និងវីដេអូ 4K ក្នុងទម្រង់ 4:3
  • កាមេរ៉ាខាងមុខ ទំហំ 8 Megapixels និងកាមេរ៉ាសម្រាប់ Selfie ទំហំ 5 Megapixels
  • ថាមពលថ្មសម្រាប់ Livestream បាន 100 នាទី សម្រាប់ Story Mode បាន 10 ម៉ោង សម្រាប់ថតវីដេអូ HD បាន 100 នាទី និង Standby បាន 3 ថ្ងៃ

Tiny-android-camera-lets-you-livestream-your-life_technology_news_cambodia_tomnerb-02

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

កត់ចំណាំទុក! វត្ថុ 8 យ៉ាង ដែលអ្នកមិនគួរ ដាក់ចូលក្នុងម៉ាស៊ីន បោកសម្លៀកបំពាក់

ដោយ: ភារុន 10 AM, Thursday, 14 Feb, 2019

ម៉ាស៊ីនបោកសម្លៀកបំពាក់ គឺជារបស់ដ៏អស្ចារ្យបំផុត ដែលជួយកម្ចាត់ភាពកខ្វក់ និងក្លិនអាក្រក់ ចេញពីសម្លៀកបំពាក់របស់អ្នក ដោយគ្រាន់តែអ្នកប្រមូលសម្លៀកបំពាក់ទា...

ភាពខុសគ្នារវាង Visa និង MasterCard

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 31 Jul, 2018

ក្រុមហ៊ុនកាតឥណទានធំៗចំនួន 2 នៅក្នុងពិភពលោក ដែលសព្វថ្ងៃគឺជាគូប្រជែងដ៏ធំនៅក្នុង វិស័យហិរញ្ញវត្ថុ នោះគឹ Visa និង MasterCard។ កាតឥណទានទាំងពីរនេះប្រតិប...

Logitech បានបង្កើត Keyboard ហ្គេមចុងក្រោយបង្អស់ ជាមួយតួអង្គ Esports

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

ក្រុមហ៊ុន Logitech កំពុងដាក់បង្ហាញពីក្តារចុច Logitech G Pro Mechanical Gaming ដែលវាត្រូវបានបង្កើតឡើង ដោយមានកិច្ចសហការជាមួយតួអង្គ Esport កំពូលៗ។ ក្ត...

តើធ្វើដូចម្តេចដើម្បីយកស្នាមឆ្កូតចេញពី ឧបករណ៍ប្រើប្រាស់ធ្វើពីដែកអ៊ីណុក?

ដោយ: ភារុន 8 AM, Friday, 31 Aug, 2018

សព្វថ្ងៃនេះសឹងតែគេហដ្ឋានទាំងអស់បានប្រើប្រាស់ឧបករណ៍ដែកអ៊ីណុក ពីព្រោះដែកអ៊ីណុកគឺរបស់មួយដ៏អស្ចារ្យដែលមានភាពធន់ទ្រាំនឹងសំណើម មិនងាយច្រេះ ធន់នឹងកម្តៅ ងា...

Tomnerb.Com - YouTube Channel