ចូលចិត្តទំនើប

Android Apps នឹង Update នៅពេលកំពុងប្រើប្រាស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018

ការចាកចេញពីកម្មវិធីមួយ ខណៈដែលវាទាមទារការ Update ប្រហែលជាបញ្ហាមួយដែលអ្នកប្រើប្រាស់ភាគច្រើនកំពុងជួបប្រទះ ប៉ុន្តែក្រុមហ៊ុន Google បាននឹងកំពុងដោះស្រាយបញ្ហានេះ ហើយ។

ក្រុមហ៊ុន Google កំពុងណែនាំមុខងារ API ថ្មីសម្រាប់កម្មវិធី Android ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាសបន្តការប្រើប្រាស់ App ខណៈដែលវាកំពុងទាញយកការ Update ឬអាច Boot ចេញពីកម្មវិធីនោះ បើសិនជាមានការ Update សំខាន់ៗ។

ក្រុមហ៊ុន Google បានប្រកាសថា កម្មវិធី In-App Updates API នៅក្នុងវេទិកា Android Dev ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ព្រមជាមួយការប្រកាសអំពីកម្មវិធីគាំទ្រជាមួយអេក្រង់បត់រមូរ ស្របពេលនេះការអបអរសាទរខួប 10 ឆ្នាំនៃប្រព័ន្ធ OS។

កម្មវិធី API នឹងផ្តល់ឱ្យ Developer នូវជម្រើសមួយចំនួន នៅពេលពួកគេត្រូវការ Update កម្ម វិធី។ ជម្រើសទីមួយគឺ Full-Screen Experience ដែលរារាំងអ្នកប្រើប្រាស់ក្នុងការប្រើប្រាស់ App រហូតដល់កម្មវិធីនោះទាញយកការ Update និងតំឡើងកម្មវិធីចប់សព្វគ្រប់។ ជម្រើសនេះត្រូវបានណែនាំឱ្យប្រើប្រាស់សម្រាប់ការ Update សំខាន់ៗ ដែលទាបឱ្យមានការតំឡើងភ្លាមៗ ឬការទាមទារសុវត្ថិភាពសំខាន់ៗ និងការជួសជុលកម្មវិធីជាដើម។

ជម្រើសមួយផ្សេងទៀត គឺជាអ្វីដែលក្រុមហ៊ុន Google ហៅថាជាការ Update បត់បែន។ នៅពេលវាត្រូវបានដំណើរការ អ្នកប្រើប្រាស់នឹងនៅតែអាចបន្តប្រើប្រាស់កម្មវិធីនេះ ខណៈដែលវាកំពុងទាញយកការ Update។ Developer ក៏អាចនឹងរៀបចំលំហូរនៃការ Update ដូច្នេះវាប្រៀបដូចជាផ្នែកមួយនៃកម្មវិធីដែរ។

នាពេលនេះ កម្មវិធី In-App Updates API ថ្មី នឹងមានវត្តមានសម្រាប់តែ Android Developer ដែលជាដៃគូដំណើរមុនគេ។ ក្រុមហ៊ុន Google មិនបានប្រកាសអំពីកាលបរិច្ឆេទផ្លូវការ ដែលក្រុមហ៊ុននឹងបញ្ចេញវាជាសកល ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា API ថ្មី នឹងមានវត្តមានសម្រាប់គ្រប់ Developer ទាំងអស់នាពេលឆាប់ៗនេះ៕

អត្ថបទអ្នកចង់អាន

Sony បើកបង្ហាញ នាឡិកាអច្ឆរិយ Smart Watch 2 មិនចូលទឹក និង Support ទាំងAndroid និង iPhone

ដោយ: ដាលីស 9 PM, Thursday, 07 May, 2015

ក្នុងឱកាសបើកបង្ហាញ Smartphone ស៊េរីថ្មីរបស់ក្រុមហ៊ុន Sony គឺ Sony Xperia Z Ultra នោះ ខាងក្រុមហ៊ុន Sony ក៏ឆ្លៀតឱកាសបង្ហាញនាឡិកា ស្មាត វ៉តឆ៍ ស៊េរីថ្ម...

របៀបប្រើប្រាស់ Screenshot នៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 8 PM, Monday, 01 May, 2017

នាពេលនេះទូរសព្ទ Galaxy S8 មិនមានប៊ូតុង Home ទៀតទេ ដូច្នេះវិធីសាស្រ្តក្នុងការប្រើប្រាស់មុខ ងារ Screenshot ត្រូវបានផ្លាស់ប្តូរ។ មុនពេលមានវត្តមាន Gala...

អស្ចារ្យ! សាខា LG ខេត្តសៀមរាប គម្រប់ខួប ៤ឆ្នាំ លក់បញ្ចុះតម្លៃរហូតដល់ ៣០%!

ដោយ: ស៊ីវងីម 7 PM, Wednesday, 18 Jan, 2017

នៅថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2017 ខាងមុខនេះ LG BrandShop សាខាខេត្តសៀមរាប នឹងរៀបចំកម្មវីធីគម្រប់ខួប 4 ឆ្នាំ នៃការបើកលក់ផលិតផល LG នៅខេត្តសៀម...

Beats បន្ថែមជម្រើសពណ៌កាសត្រចៀកដើម្បីសក្តិសមនឹងទូរស័ព្ទ iPhone Xs និង Xr

ដោយ: ភារុន 9 AM, Friday, 14 Sep, 2018

អតិថិជនដែលមានបំណងចង់ទិញម៉ូដែលទូរស័ព្ទ iPhone 2018 ស៊េរីថ្មី ដូច្នេះអ្នកគួរតែបញ្ជាទិញកាសត្រចៀករបស់ Beats ជាមួយពណ៌ដ៏ស្រស់ស្អាតដែលសក្តិសមទៅនឹងទូរស័ព្ទ...

Tomnerb.Com - YouTube Channel