ចូលចិត្តទំនើប

Android ធ្វើការផ្លាស់ប្តូរមួយដ៏ធំ សម្រាប់រថយន្តនាពេលអនាគត

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ពេលនេះប្រព័ន្ធប្រតិបត្តិការ Android កំពុងធ្វើដំណើរមកកាន់រថយន្តរបស់អ្នកហើយ ហើយអ្នកក៏ពុំ ចាំបាច់យកទូរសព្ទជាប់ខ្លួនពេលជិះរថយន្តទៀតទេ។

មួយឆ្នាំបន្ទាប់ពីក្រុមហ៊ុន Google បង្ហើបពីការពិសោធន៍របស់ក្រុមហ៊ុន រថយន្តដែលប្រើប្រាស់ប្រព័ន្ធ Android Infotainment System កំពុងឈានចូលកៀកនឹងភាពពិតប្រាកដហើយ។ ការ ដាក់បញ្ចូលប្រព័ន្ធ Android ពេញលេញ គឺជាជំហានមួយលើសពី រថយន្ត Android ដែលអ្នកប្រើ ប្រាស់ មុខងារកម្មវិធីដ៏ពិសេសរបស់រថយន្ត ដូចជាផែនទី ដែលបង្ហាញលើតាបឡូរថយន្ត ដំណើរការ ដោយកម្មវិធីរបស់ក្រុមហ៊ុននានា តែពេលនេះ Android ជាអ្នកគ្រប់គ្រងលើប្រព័ន្ធនេះទាំងស្រុង។

ក្រុមហ៊ុនផលិតរថយន្តដំបូងចំនួន 2 បានបង្ហាញពីរថយន្ត Android-Powered គឺក្រុមហ៊ុន Audi និង Volvo ហើយយ៉ាងហោចណាស់គំរូយានយន្ត Audi Flashy R8 Sport នឹងត្រូវបង្ហាញវត្តមាន នៅក្នុងព្រឹត្តិការណ៍ Google I/O។

Android-Car-Tomnerb-02

ការបញ្ចូលកម្មវិធី Android កាន់តែស៊ីជម្រៅ មានន័យថាមានមុខងារ Android កាន់តែច្រើនទៀត ដូចជា Google Voice-Activated Assistant នឹងដំណើរការស្របតាមសម្លេងសញ្ជាតិនិមួយៗ នៅលើតាបឡូរថយន្ត។ លើសពីរថយន្ត Android Auto ដែលមានមុខងារ Spotify និង Google Maps អ្នកក៏អាចប្រើប្រាស់សម្លេងបញ្ជារលើការបើកដំបូល និងម៉ាស៊ីនត្រជាក់ផងដែរ។ រថយន្ត Volvo Android នឹងមានវត្តមាននៅលើម៉ូដែលថ្មីក្នុងពេលពីរឆ្នាំ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន។ លោក Henrik Green អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Volvo បាននិយាយថា ប្រព័ន្ធនេះនឹងនាំមកនូវកម្មវិធីពេញនិយមជាច្រើនរយកម្មវិធី ហើយក្រុមហ៊ុន នឹងធ្វើការជាមួយក្រុមហ៊ុន Google ដើម្បីបន្ថែមទីតាំងជាមូលដ្ឋាន របស់ Google Local Search នៅលើរថយន្ត។

កិច្ចសហការជាមួយ Audi និង Volvo បាននាំឱ្យ Android ឈានមួយជំហាននាំមុខគូប្រជែង Apple នៅលើវិស័យភ្ជាប់ទំនាក់ទំនងជាមួយយានយន្ត។ ទោះបីក្រុមហ៊ុន Apple មានបច្ចេកវិទ្យា CarPlay ដែលប្រកួតប្រជែងដោយផ្ទាល់ជាមួយ Android Auto ក្តី មិនទាន់មានគម្រោងណាមួយ បង្ហាញពីប្រព័ន្ធ iOS ដំណើរការលើ Infotainment System នៅឡើយទេ។

ប្រាកដណាស់ ក៏មានប្រព័ន្ធឆ្លាតវៃផ្សេងទៀតកំពុងដំណើរការលើយានយន្តផងដែរ ដូចជា Ford Sync ដែលដំណើរការប្រព័ន្ធ QNX របស់ក្រុមហ៊ុន BlackBerry ដែលផ្តល់នូវកម្មវិធីដូច Siri និង Android Auto App តាមរយៈ AppLink។ ក្រុមហ៊ុន Microsoft ក៏កំពុងសម្លឹងរកការបោះជំហានថ្មី ជាមួយបច្ចេកវិទ្យា Azure-Powered Connected Vehicle Platform។ ប៉ុន្តែប្រព័ន្ធ Android Powered របស់ Google អាចជាកត្តាផ្លាស់ប្តូរការប្រកួតប្រជែងដ៏ធំ ដោយវាផ្តល់នូវអនុភាពកម្លាំង ដល់សហគមន៍អភិវឌ្ឍន៍ប្រព័ន្ធ Android យ៉ាងធំសម្បើម។

Android-Car-Tomnerb-03

អត្ថបទអ្នកចង់អាន

iOS 11 ណែនាំកម្មវិធី លើអេក្រង់ថ្មីពីរ នៅលើ Message គឺ Echo និង Spotlight

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 13 Jun, 2017

ក្នុងពេលឆាប់ៗខាងមុខនេះ អ្នកដែលប្រើប្រាស់សារ នៅលើប្រព័ន្ធ iOS 11 នឹងអាចចែករំលែក iMessage ជាមួយនឹងកម្មវិធីលើអេក្រង់ (Screen Effect) ថ្មីចំនួនពីរ នៅក្...

មូលហេតុអ្វី ដែលធ្វើឱ្យម៉ាស៊ីនបោកគក់របស់អ្នក លេចធ្លាយ?

ដោយ: ចរិយា 9 AM, Friday, 02 Aug, 2019

ប្រសិនបើអ្នកបានឃើញម៉ាស៊ីនបោកគក់របស់អ្នក បញ្ចេញសាប៊ូបោកគក់មកខាងក្រៅ នោះមានន័យថាម៉ាស៊ីនបោកគក់នេះប្រហែលជា មានការលេចធ្លាយត្រង់កន្លែងណាហើយ។ សំណាងល្អ ដែល...

ម៉ាកទូរសព្ទដៃ ប្រណិតទាំង 10

ដោយ: ដួងច័ន្ទ 7 PM, Thursday, 28 Sep, 2017

ទំនើប សូមណែនាំពីម៉ាក់ទូរសព្ទប្រណិតៗ តម្លៃខ្ពស់កប់ពពក ជាទូរសព្ទដាំពេជ្រ មានប៊ូតុងធ្វើ ពីគ្រី ស្តាល់ ជាដើម។ ចង់ដឹងថាទូរសព្ទប្រណិតទាំងនោះមានអ្វីពិសេសខ...

Moto X Style Flagship ថ្មី ពី Motorola

ដោយ: ដាលីស 10 PM, Monday, 07 Sep, 2015

Motorola បញ្ចេញស្មាតហ្វូន Flagship ថ្មីមួយ ក្រោមឈ្មោះថា Moto X Style ដែលមកព្រមជាមួយទំហំអេក្រង់ 5.7 អុីញ QHD (1440p) ថែមជាមួយកាមេរ៉ាក្រោយ ដែលមានភាពល...

Tomnerb.Com - YouTube Channel