ចូលចិត្តទំនើប

Laptop ថ្មីពី Alienware កាន់តែស្តើង កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Jun, 2019

កាលពីដើមឆ្នាំនេះ នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Alienware បានប្រកាសថាម៉ូដែល Area-51m ដែលជាផលិតផល Gaming Laptop ចុងក្រោយបង្អស់របស់ក្រុមហ៊ុន ដែលមានបំពាក់នូវការរចនាថ្មីទាំងស្រុង រចនាឡើងក្នុងនាមជាប្រពៃណីម៉ាកសញ្ញាហ្គេមលំដាប់ខ្ពស់របស់ក្រុមហ៊ុន Dell។

នៅក្នុងព្រឹត្តិការណ៍ Computex 2019 ក្រុមហ៊ុន Alienware បាននាំយកការរចនាម៉ូដដូចគ្នាទៅកាន់ Laptop ម៉ូដែល m15 និង m17 ទោះបីជាម៉ូដែលទាំងពីរនេះមិនមានសមាសភាព Modular ដូចនៅលើម៉ូដែល 51m ក្តី។ ការរចនាម៉ូដថ្មីសម្រាប់ម៉ូដែល m15 និង m17 បានខ្ចីចំណែកភាគច្រើនចេញពីម៉ូដែល Area-51m នៅត្រង់ចំណុចដែល Laptop ថ្មីទាំងនេះមានការរចនាស្រដៀងនឹងការរចនាម៉ូដកាន់តែស្តើងនៃផលិតផលទូរសព្ទដៃ។ ប៉ុន្តែសូមកត់ចំណាំថា ផលិតផល Laptop ទាំងនេះនឹងមិនមានកម្រាស់ស្តើងដល់ថ្នាក់នោះទេ។ ពួកវានៅតែជាផលិតផល Gaming Laptop របស់ Alienware ទោះបីជាពួកវាជាផលិតផលស្តើងបំផុតរបស់ក្រុមហ៊ុននេះក្តី ប៉ុន្តែវានៅតែជាតួម៉ាស៊ីនដ៏ធំមួយដដែល។

ការរចនាម៉ូដថ្មីបង្ហាញអំពីការរចនាម៉ូដឡើងវិញទ្រង់ទ្រាយធំជាលើកទី 2 សម្រាប់ផលិតផល Laptop ចម្បងរបស់ Alienware ក្នុងរយៈពេលតិចជាងមួយឆ្នាំ ដែលក្នុងនោះម៉ូដែល m15 ត្រូវបានផ្លាស់ប្តូរកាលពីចុងឆ្នាំមុន ខណៈដែលម៉ូដែល m17 ត្រូវបានផ្តល់រូបរាងថ្មីនៅក្នុងព្រឹត្តិការណ៍ CES។ ប៉ុន្តែការផ្លាស់ប្តូរទាំងនោះមិនមែនគ្រាន់តែជាការតុបតែងពីខាងក្រៅប៉ុណ្ណោះទេ។ ព្រមជាមួយគ្នានេះ Keyboard ថ្មី ជាមួយនឹងគ្រាប់ចុច Key Travel កាន់តែវែង ត្រូវបានតំឡើងនៅលើ Laptop ថ្មីៗទាំងនេះ ទោះបីជាវាមានសម្បកកាន់តែស្តើងជាងមុន និងមាន Trackpad កញ្ចក់ថ្មី ព្រមជាមួយការ Update ថ្មីៗជាច្រើន រួមមានការបំពាក់ប្រព័ន្ធប្រតិបត្តិការជំនាន់ទី 9 ថ្មីចុងក្រោយរបស់ Intel និងការបំពាក់ GTX និង RTX GPU របស់ NVIDIA ផងដែរ។

ម៉ូដែលទំហំ 15 inch និង 17 inch មានលក្ខណៈដូចគ្នាស្ទើរតែទាំងស្រុង ក្រៅពីទំហំផ្ទៃអេក្រង់ និងជម្រើស Display។ ម៉ូដែលទំហំ 15 inch នឹងផ្តល់នូវជម្រើសអេក្រង់ 1080p ក្នុងកម្រិត 60Hz, 144Hz ឬ 240Hz ឬអេក្រង់ OLED កម្រិត 4K 60Hz ដែលជាជម្រើសអេក្រង់ផ្តល់នូវ Tobii Eyetracking ចំនួន 2 ដែលមុខងារនេះត្រូវបានក្រុមហ៊ុន Dell ហៅវាថាជាមុខងារដំបូងបង្អស់សម្រាប់ Laptop ទំហំ 15 inch។ ចំណែកម៉ូដែលទំហំ 17 inch វិញ នឹងផ្តល់ជូននូវជម្រើសអេក្រង់កម្រិត 60Hz ឬអេក្រង់ 1080p កម្រិត 144Hz។

ម៉ូដែល m15 និង m17 ថ្មីនឹងមានវត្តមាននៅក្នុងទីផ្សានៅថ្ងៃទី 11 ខែមិថុនាខាងមុខនេះ ដែលទំហំទាំងពីរនេះនឹងដាក់លក់ក្នុងតម្លៃចាប់ពី $1,499 ឡើងទៅ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Dell ប្រកាសពី XPS 13 ជួសជុលថ្មី ដែលអ្នកគួរតែដឹង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំមួយ គឺ Dell បានប្រកាសពី Version ថ្មីនៃម៉ូដែល Laptop XPS 13 ដែលក្រុមហ៊ុនបានអះអាងថា បានធ្វើការពង្រឹងគ្រប់...

តោះមកស្គាល់កម្មវិធី LOL ថ្មីពី Facebook

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 22 Jan, 2019

ក្រុមហ៊ុន Facebook ទំនងដូចជាមិនដែលបញ្ចប់ដំណើរផ្សងព្រេងរបស់ខ្លួនក្នុងការបំពេញចិត្តអ្នកប្រើប្រាស់ទូរសព្ទ Smartphone ដែលជាក្រុមមនុស្សវ័យជំទង់ឡើយ ដោយពេ...

Asus Zen Pad S 8.0 ចាប់ផ្តើមដាក់លក់ នៅអាមេរិកហើយ

ដោយ: ដាលីស 6 AM, Friday, 28 Aug, 2015

ថ្មីៗបំផុតនេះ ក្រោយពីបានបង្ហាញខ្លួនមុខទំនិញថ្មីរួចហើយ នៅក្នុងពិធីតាំងពិព័រណ៌ Computex 2015 ពេលនេះ Asus បានបញ្ចេញមកហើយនូវធែប្លែតស៊េរីថ្មី ក្រោយគេបំផ...

LG ផលិតបច្ចេកវិទ្យាឆ្នាំងសាក គ្មានខ្សែ ដោយពិតប្រាកដ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017

ក្រុមហ៊ុន LG ថ្មីៗនេះបានផលិតបច្ចេកវិទ្យា ដែលធ្វើឱ្យការសាកថ្ម ដោយប្រើប្រាស់ថាមពលមេដែក ក្លាយជាការពិត។ ក្រុមហ៊ុន LG បានបន្តជំរុញដែនកំណត់ នៃបច្ចេកវិទ្យ...

Tomnerb.Com - YouTube Channel