ចូលចិត្តទំនើប

Alexa នឹងបង្កើនផលិតផលកាសស្តាប់ Bluetooth

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ផលិតផល Alexa Connectivity ទំនងជាត្រូវបានកំណត់ជាមួយនឹងផលិតផលថ្មីនៃកាសស្តាប់ Bluetooth នាឡិកាដៃ Smartwatch និងឧបករណ៍ដទៃទៀតជាច្រើនប្រភេទ បន្ទាប់ពីក្រុមហ៊ុន Amazon បានបើកចំហរកញ្ចប់ផលិតកម្មថ្មីគឺ Alexa Mobile Accessory Kit។

កញ្ចប់ Software Development ត្រូវបានប្រកាសកាលពីខែមករា ហើយក្រុមហ៊ុនជាច្រើនរួមមាន Bose, Jabra និង iHome បានសម្រេចប្រើប្រាស់កញ្ចប់សេវាកម្មនេះរួចទៅហើយនៅក្នុងឧបករណ៍របស់ពួកគេ។

កញ្ចប់ផលិតផលនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចទាំងនោះ ផលិតផលិតផលរបស់ពួកគេដែលភ្ជាប់ដោយផ្ទាល់ជាមួយកម្មវិធី Alexa នៅលើ iOS ឬ Android ជំនួសឱ្យការបង្កើត App ផ្ទាល់ខ្លួន ឬការបង្កើត Alexa Skill។ វាក៏ធានាថាឧបករណ៍ទាំងនោះត្រូវបាន Update ដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារថ្មីៗ គ្រប់ពេលដែលការ update មកដល់នៅក្នុង App និមួយៗ។ ក្រុមហ៊ុន Qualcomm បានផលិត Reference Design តម្លៃ $299 សម្រាប់កាសស្តាប់ Smart Alexa ដែលអាចនឹងជួយ Developer ក្នុងការចាប់ផ្តើមនៅលើឧបករណ៍ Alexa Bluetooth របស់ពួកគេផ្ទាល់។

បើសិនជាអ្នកជ្រើសយកផលិតផលមានភ្ជាប់ Alexa ណាមួយ អ្នកនឹងត្រូវការផ្គូផ្គងឧបករណ៍នោះជាមួយនឹងទូរសព្ទរបស់អ្នក និងធ្វើដំណើរឆ្លងកាត់ដំណើរការតំឡើងខ្លូមួយនៅក្នុង App។

ជាមួយការអនុញ្ញាតឱ្យ Developer បន្ថែមមុខងារ Alexa ទៅក្នុងឧបករណ៍ដោយងាយស្រួល ក្រុមហ៊ុន Amazon សង្ឃឹមថានឹងធ្វើឱ្យកម្មវិធី Voice Assistance ដទៃទៀតដូចជា Siri និង Google Assistance ឱ្យស្ថិតនៅមួយឡែក ស្របពេលដែលក្រុមហ៊ុនបន្តដំណើរឈានមុខជាមួយនឹងមហិច្ឆិតានាំយក Alexa ទៅគ្រប់ទីកន្លែង។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

MacBook ប្រើប្រាស់អេក្រង់ OLED នៅលើ Keyboard

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 May, 2018

កាលពីឆ្នាំ 2016 ក្រុមហ៊ុន​ Lenovo បានចេញលក់ម៉ូដែល Laptop ដែលប្រើប្រាស់ Digital Sketchpad ជំនួសឱ្យ Keyboard មានគ្រាប់ចុច។ បច្ចេកវិទ្យាថ្មីនេះអាចប្រើ...

LG កំពុងត្រៀមចេញទូរសព្ទ LG G6 សម្រាប់ឆ្នាំ ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

ក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុន LG នឹងចូលរួមក្នុងវេទិកា MWC ជាថ្មីម្តងទៀត ហើយនឹងចេញលក់ទូរសព្ទម៉ូដែលថ្មី LG G6។ ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ទូរសព្ទ G6 ដ...

កម្មវិធី Android សម្រាប់ក្មេងៗ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ស្របពេលដែលបច្ចេកវិទ្យាមាន ការវិវត្តន៍ឥតឈប់ឈរ មាតាបិតាភាគច្រើនមានបំណងចង់ផ្តល់ Tablet ឱ្យទៅកូនៗរបស់ពួកគេ អនុញ្ញាតឱ្យក្មេងៗលេងកំសាន្តលើទូរសព្ទ Smartph...

Lamborghini ចេញលក់ទូរសព្ទ Alpha-One Android តម្លៃកប់ពពក

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Oct, 2017

ក្រុមហ៊ុន Tonino Lamborghini បានចេញម៉ូដទូរសព្ទ ប្រណិតតម្លៃខ្ពស់កប់ពពក ម៉ូដែល Alpha-One មានតម្លៃរហូតដល់ $2,450 ក្នុងមួយគ្រឿង។ ទូរសព្ទនេះផលិតពីស្បែកធ...

Tomnerb.Com - YouTube Channel