ចូលចិត្តទំនើប

AirPod ថ្មីគ្មានខ្សែសាកថ្ម សម្រាប់ឆ្នាំ 2019

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Dec, 2018

នៅពេលក្រុមហ៊ុន Apple ត្រូវបានគេចោទសួរអំពី ផលិតផលបន្ទះសាកថ្មគ្មានខ្សែ AirPower ដែលមិនទាន់បានបង្ហាញវត្តមាននៅឡើយ អស់រយៈពេលមួយឆ្នាំមកហើយ បន្ទាប់ពីក្រុមហ៊ុនបានធ្វើការបង្ហាញមក មានសំណួរមួយទៀតលើកឡើងថា តើប្រអប់បញ្ចូលថាមពលគ្មានខ្សែសម្រាប់ AirPods នឹងមានវាសនាដូចគ្នាឬទេ?

មិនដូចគ្នាទេ! លោក Ming-Chi Kuo អ្នកវិភាគដែលផ្តល់នូវការវិភាគជាក់លាក់ជាងគេ បានអះអាងថា ឧបករណ៍សាកថ្មគ្មានខ្សែ សម្រាប់ប្រើប្រាស់ជាមួយ AirPods អាចនឹងបង្ហាញវត្តមាននៅត្រីមាសទីមួយ ក្នុងឆ្នាំ 2019។ គាត់ក៏បានលើកឡើងថា នៅក្នុងនោះអាចនឹងមានការផ្លាស់ប្តូរមួយចំនួន ដែលអ្នកអាចនឹងមិនស្មានដល់។ ឧបករណ៍នេះអាចត្រូវបាន Update ជាមួយបច្ចេកវិទ្យា Bluetooth ថ្មី (អាចជាបច្ចេកវិទ្យា Bluetooth 5.0) អាចនឹងមានបំពាក់បន្ទះឈីប W-Series ថ្មី និងអាចបន្ថែមការផ្លាស់ប្តូរម៉ូដ ដូចជាការបន្ថែមទំពក់ដែលអាចធន់នឹងកម្តៅបានជា ដើម។

លោក Kuo រៀបរាប់ថា ទំពក់ និងសមាសភាពបន្សំខាងក្នុងថ្មី នឹងធ្វើឱ្យការចំណាយមានតម្លៃកាន់តែថ្លៃ ទោះបីជាគាត់មិនបាននិយាយ នេះជាកត្តាដែលនាំឱ្យតម្លៃរបស់ផលិតផលថ្មីឡើងខ្ពស់ក្តី។ កត់សម្គាល់ផងដែរថា គាត់ក៏មិនបានលើកឡើងអំពីបន្ទះ AirPower Mat ដែលដើមឡើយត្រូវបានសន្មត់ថានឹងបញ្ចេញជាគូព្រមគ្នាជាមួយ AirPods ថ្មីផងដែរ។ នេះមិនមានផលប៉ះពាល់ជាមួយការចេញលក់ទេ ប៉ុន្តែបញ្ហាបច្ចេកទេស ដែលបាននឹងកំពុងញាំញីលើ AirPower អាចនឹង ធ្វើឱ្យ AirPods ដែល Upgrade ថ្មី ត្រូវបានដំណើរការដោយខ្លួនឯង។

អ្នកប្រហែលជាត្រូវរងចាំសម្រាប់ការ Update ថ្មីបន្ថែមពី AirPod ផងដែរ។ លោក Kou និយាយថា នៅក្នុងនេះក៏មាន ការរចនាម៉ូដថ្មីទាំងស្រុង ដែលនឹងមកដល់ ប៉ុន្តអ្នកត្រូវរងចាំរហូតដល់ឆ្នាំ 2020។ គាត់មិនបានផ្តល់នូវតំរុយបន្ថែមទាក់ទងនឹងបញ្ហានេះទេ។
ព័ត៌មានចចាមអារ៉ាមមុនៗ បានលើកឡើងថា ក្រុមហ៊ុន Apple បាននឹងកំពុងដំណើរការផលិត AirPods ដែលធន់នឹងជម្រាបទឹក ដែលអាចនឹងចេញលក់នៅក្នុងឆ្នាំ 2019 យ៉ាងលឿនបំផុត ប៉ុន្តែព័ត៌មានទាំងនោះមិនមានភាពជាក់លាក់ ដូចទៅនឹងអ្វីដែលលោក Kuo បានលើកឡើងទេ។

មិនថាមានរឿងអ្វីកើតឡើង អ្នកប្រហែលជានឹងត្រូវប្រើប្រាស់ឧបករណ៍ Audio ចាស់របស់ Apple មួយរយៈទៀតសិន ទម្រាំផលិតផលថ្មីនេះ ចេញលក់ជាផ្លូវការ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Google Maps មានមុខងារ បង្ហាញសញ្ញាកំណត់ល្បឿន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 24 Jan, 2019

កម្មវិធី Google Maps បាននឹងកំពុងដំណើរការមុខងារបង្ហាញសញ្ញាកំណត់ល្បឿនបើកបរ សម្រាប់អ្នកប្រើប្រាស់ក្នុងវិសាលភាពកាន់តែទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក។ យោង...

Nikon កំពុងធ្វើបច្ចុប្បន្នភាពកម្មវិធី SnapBridge សម្រាប់ការផ្ទេររូបថតបាន កាន់តែលឿនជាងមុន

ដោយ: ភារុន 9 AM, Friday, 23 Aug, 2019

ក្រុមហ៊ុន Nikon បានបង្ហាញនូវកម្មវិធីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា SnapBridge ជាមួយនឹងលក្ខណៈពិសេសថ្មីៗ ដែលមានគោលបំណងធ្វើឱ្យមានភាពងាយស្រួល សម្រាប់អ្នកថ...

LG STYLUS 2 DUAL LTE បានមកដល់កម្ពុជាហើយ!

ដោយ: ម៉ូនី 8 AM, Friday, 03 Jun, 2016

LG Stylus 2 Dual ជាប្រភេទទូរសព្ទស្មាតហ្វូនស៊េរីថ្មីបំផុតដែលទើបមកដល់ប្រទេសកម្ពុជាដែលមានទំហំអេក្រង់ធំរហូតទៅដល់ 5.7អ៊ីញដែលជាប្រភេទអេក្រង់ IPS HD ងាយស្...

ស្វែងយល់ស៊ីជម្រៅពី Monitor QHD ថ្មីរបស់ Samsung

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 08 Jan, 2019

ព្រឹត្តិការណ៍ CES ប្រចាំឆ្នាំ 2019 នឹងមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការចាប់ផ្តើមបើកទំព័របច្ចេកវិទ្យាមុ...

Tomnerb.Com - YouTube Channel