ចូលចិត្តទំនើប

Acer វិវត្តបច្ចេកវិទ្យាថ្មីពី Intel និង NVIDIA

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Intel បាននាំមកជូននូវប្រព័ន្ធប្រតិបត្តិការជំនាន់ទី 9 ថ្មីសម្រាប់ប្រើប្រាស់លើឧបករណ៍ចល័ត នោះគឺ i9-9980HK និងបានបង្ហាញពីបន្ទះឈីបជំនាន់ទី 9 ដទៃទៀតមួយចំនួនផងដែរ។

ប៉ុន្មានម៉ោងក្រោយពីការប្រកាសព័ត៌មានថ្មីនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃជាច្រើនបានប្រកាសបន្តបន្ទាប់គ្នាថាពួកគេនឹងបន្ថែមបន្ទះឈីបថ្មីៗទាំងនោះ ព្រមទាំងបន្ថែមបច្ចេកវិទ្យា Graphic Card របស់ NVIDIA ចុងក្រោយបង្អស់ទៅក្នុងម៉ាស៊ីនរបស់ពួកគេ។
នាពេលនេះ អ្នកអាចបន្ថែមក្រុមហ៊ុន Acer ចូលទៅក្នុងតារាងក្រុមហ៊ុនផលិត Laptop ដែលនឹងផ្តល់ជូននូវផលិតផលកុំព្យូទ័រយួរដៃជាមួយការ Update បច្ចេកវិទ្យាថ្មីៗ ដូចបានរៀបរាប់ខាងលើ។

ផលិតផល Laptop របស់ក្រុមហ៊ុន Acer មានដូចជាម៉ូដែល Predator Helios 300, Nitro 7, Nitro 5 និងម៉ូដែល Aspire 7 Notebook បានប្រកាសកាលពីដើមខែនេះថា ពួកវានឹងត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យា GeForce GTX 1660Ti ឬ 1650 GPU ចុងក្រោយបង្អស់របស់ក្រុមហ៊ុន NVIDIA។ ពួកវានឹងត្រូវផ្តល់ថាមពលឡើងរហូតប្រព័ន្ធប្រតិបត្តិការជំនាន់ទី 9 ចុងក្រោយបង្អស់របស់ Intel គឺប្រព័ន្ធប្រតិបត្តិការ Core i7-9750H។
យោងតាមក្រុមហ៊ុន NIVIDIA បច្ចេកវិទ្យា GPU ថ្មីផ្តល់ជូននូវសមត្ថភាពលេងហ្គេមកើនឡើងខ្លាំងជាងមុនរហូតដល់ 50% ខ្លាំងជាង Laptop ដែលបំពាក់ GTX 1060 និងមានសមត្ថភាពខ្លាំងជាង GTX 960M រហូតដល់ទៅ 4 ដង។ ហើយប្រព័ន្ធប្រតិបត្តិការ Inter Core i7-9750H នឹងឈានដល់កម្រិត 4.5 GHz។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Acer មានលក្ខណៈស្រដៀងគ្នានឹងសេចក្តីប្រកាសព័ត៌មាននានាចេញពីក្រុមហ៊ុន Asus, Lenovo, Dell, Razer និង MSI។ ក្រុមហ៊ុនទាំងអស់នេះសុទ្ធតែសង្ឃឹមថា Laptop ដែលបំពាក់បច្ចេកវិទ្យា Supercharged របស់ពួកគេនឹងក្លាយជាជម្រើសទាក់ទាញចិត្តរបស់អ្នកចូលចិត្តលេងហ្គេម និងអ្នកផលិត Content ទាំងឡាយ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Typo 2 Keyboard សម្រាប់អ្នកលេង Chat លើ iPhone

ដោយ: ដាលីស 1 PM, Monday, 13 Apr, 2015

ថៃប៉ូ ធូ (Typo 2)​ ឃី-បតសម្រាប់អ្នកប្រើ iPhone ថ្មីក្រោយគេបំផុតដែលអ្នកចូលចិត្តលេង Chat មិនគួរខកខាន​ដោយ​ប្រការណាមួយទាំងអស់។ កាលពីអំឡុងដើមឆ្នាំកន្លងទ...

ឧបករណ៍សាកថ្មគ្មានខ្សែថ្មីពី Mophie

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 04 Sep, 2018

ក្នុងសប្តាហ៍ថ្មីនេះ ក្រុមហ៊ុន Mophie បានប្រកាសអំពីផលិតផលសាកថ្មគ្មានខ្សែថ្មីចំនួន 4 ប្រភេទ។ ផលិតផលថ្មីៗទាំងនោះរួមមាន Charge Stream Vent Mount, Charg...

បច្ចេកវិទ្យាឆ្លាតវៃ AI ដំណើរការនៅលើទូរទស្សន៍ OLED 2018 និងទូរទស្សន៍ Super UHD របស់ក្រុមហ៊ុន LG

ដោយ: ទំនើប 8 AM, Saturday, 13 Oct, 2018

ទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG ស៊េរីថ្មី 2018 បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ AI ដែលក្រុមហ៊ុន LG ខ្លួនឯងផ្ទាល់អោយឈ្មោះថា AI ThinQ។ បច្ចេកវិទ្យាឆ្លាតវ...

5 តិចនិចជួយអ្នកប្រើប្រាស់ iPhone X ដល់ចំណុចកំពូល

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 15 Nov, 2017

ពេលនេះទូរសព្ទ iPhone X ចាប់ផ្តើមមានវត្តមាននៅលើទីផ្សាហើយ ដូច្នេះសម្រាប់ម្ចាស់ទូរសព្ទថ្មី មួយនេះប្រហែលជា មានចម្ងល់ពីអ្វីដែលពួកគេអាចធ្វើបាន ជាមួយទូរសព...

Tomnerb.Com - YouTube Channel