ចូលចិត្តទំនើប

Acer Swift 7 Ultrabook ថ្មី កុំព្យូទ័រស្តើងជាងគេ ក្នុងលោក

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ជាទូទៅកុំព្យូទ័រ Laptop ដែលបង្ហាញវត្តមាន នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ CES ភាគច្រើនជាប្រភេទ កុំព្យូទ័រលំដាប់មធ្យម ដែលភាគច្រើននៃក្រុមហ៊ុនផលិតកុំព្យូ័ទ័រ រក្សាទុកផលិតផលពិសេស ឬម៉ូដែល កំពូលៗសម្រាប់ព្រឹត្តិការណ៍ ដែលពុំសូវមានមនុស្សកុះករ។ ហើយខណៈដែលក្រុមហ៊ុន Acer មានវត្តមាននៅក្នុងព្រឹត្តិការណ៍ CES នៅក្នុងឆ្នាំនេះ ជាមួយនឹងការវិវត្តថ្មីនៃម៉ូដែលកុំព្យូទ័រចាស់ចំនួន 3 ម៉ូដែល យ៉ាងហោចណាស់ក៏មានម៉ូដែល Laptop លំដាប់ខ្ពស់មួយដែរ ដែលនឹងបង្ហាញវត្តមាននៅ ក្នុងព្រឹត្តិការណ៍នេះ នោះគឺ Swift 7 ថ្មី ដែលមានកម្រាស់កាន់តែស្តើង ជាងម៉ូដែលចាស់ ក្នុងកម្រាស់ ត្រឹមតែ 8.98 មីលីម៉ែត្រ។ ក្រុមហ៊ុន Acer បានអះអាងថា នេះជាម៉ូដែល Laptop ស្តើងជាងគេនៅក្នុងពិភពលោក។
ក្រៅពីកម្រាស់ដ៏ស្តើង កុំព្យូទ័រ Laptop ម៉ូដែលថ្មីមួយនេះក៏មានចំណុចពិសេសៗ ជាច្រើនទៀតផងដែរ។ វាមានបំពាក់បច្ចេកវិទ្យា Core i7 ប៉ុន្តែវាកាន់តែប្រសើរ បើសិនជាក្រុមហ៊ុន Acer ធ្វើការ Upgrade ទៅរកបច្ចេកវិទ្យាចុងក្រោយបង្អស់គឺ Eight Generation។ កុំព្យូទ័រម៉ូដែលថ្មីនេះមាន RAM ទំហំ 8GB មានឃ្លាំងផ្ទុកទិន្នន័យប្រភេទ PCle SSD ទំហំ 256GB។ ថ្វីត្បិតបច្ចេកវិទ្យាទាំង ពីរនេះល្អគ្រប់គ្រាន់ ប៉ុន្តែនៅក្នុងទីផ្សាដ៏ប្រកួតប្រជែង មានបច្ចេកវិទ្យាសមត្ថភាពខ្លាំងជាងនេះជាច្រើន ប្រភេទ។ ហើយខណៈដែលក្រុមហ៊ុន Acer ធ្វើការ Upgrade ទំហំអេក្រង់ពី 13.3 inch ទៅជាទំហំ 14 inch ក៏កម្រិតគុណភាពអេក្រង់ថ្មីនេះ មានត្រឹមកម្រិត 1080p Resolution។ នៅក្នុងចំណោមការ វិវត្តថ្មីៗ ក្នុងនោះមានការផ្លាស់ប្តូរដ៏ធំមួយ នៅក្នុង Swift 7 ថ្មីនេះ ដែលអាចនឹងផ្តល់លទ្ធភាពគ្រប់គ្រាន់ ក្នុងការទាក់ទាញអតិថិជន នោះគឺការរួមបញ្ចូលតំណភ្ជាប់ប្រព័ន្ធ 4G LTE ដែលនៅតែជាបច្ចេកវិទ្យាថ្មី ដ៏កម្រនៅក្នុងផលិតផល Laptop។

acer-swift-7-thinnest_computer_news_cambodia_tomnerb-02
ក្រៅពីបច្ចេកវិទ្យា LTE វាអាចនឹងពិបាកបើសិនជា អ្នកពិនិត្យលើតម្លៃចេញលក់ដំបូង រហូតដល់ $1,699 ហើយមិនទាន់ពិចារណាដល់ម៉ូដែលផ្សេង ដូចជា Dell XPS 13 ឬ Lenovo Yoga 920 ដែលម៉ូដែលទាំងពីរនេះ អាចនឹងទាក់ទាញជាកម្រាស់ដ៏ស្តើងរបស់ Swift 7 ជាមួយបច្ចេកវិទ្យា Intel Processor ថ្មីជាង ទំហំ RAM ធំជាង និងមានអេក្រង់ Touchscreen មានកម្រិត Resolution ខ្ពស់ជាង នៅក្នុងតម្លៃទាបជាង Swift 7 ថ្មីនេះ។ ម៉ូដែល Laptop Acer Swift 7 ថ្មីនឹងមានចេញលក់ក្នុងខែមីនាខាងមុខនេះ។
ក្រុមហ៊ុន Acer ក៏មានប្រកាសពីការ Update លើប្រភេទ Gaming Laptop របស់ក្រុមហ៊ុនគឺ Nitro 5 ដែលទទួលបានការពង្រឹងគុណភាព លើបច្ចេកវិទ្យាកាតរូបភាព AMD Radeon RX560 និងប្រព័ន្ធប្រតិបត្តិការ AMD ថ្មី Ryzen Mobile Processors។ ចំពោះ RAM និងឃ្លាំងផ្ទុកទិន្នន័យប្រភេទ SSD ត្រូវបានវិវត្តទៅជាទំហំ 32GB និង 512GB ជាមួយនឹងអេក្រង់ទំហំ 15.6 inch ប្រភេទ 1080p។

acer-swift-7-thinnest_computer_news_cambodia_tomnerb-0
កុំព្យូទ័រ Nitro 5 មិនមែនជាប្រភេទ Laptop ល្អបំផុត ឬជាប្រភេទ Gaming Laptop លឿនបំផុតនៅក្នុងទីផ្សារនោះទេ ប៉ុន្តែវាមានតម្លៃទាប ត្រឹមតែ $799។ នេះជាជម្រើសល្អបំផុត សម្រាប់អ្នកដែល ចង់ប្រើប្រាស់ Gaming Laptop ដែលមានបំណងចង់សាកល្បងលេងកំសាន្តជាមួយ Indie Platformer ថ្មី ឬចង់សាកល្បងលេងកំសាន្តជាមួយហ្គេមធំៗដូចជា Rocket League, PUBG, Overwatch ឬ Dota 2 ជាដើម។ ម៉ូដែល Nitro 5 នឹងមានចេញលក់ក្នុងខែមេសាខាងមុខនេះ។
ចំណែកម៉ូដែល Laptop Spin 3 ថ្មីវិញ នឹងទទួលបានការបំពាក់បច្ចេកវិទ្យា Eight Generation Intel Core Processors។ ក្រុមហ៊ុន Acer ក៏ធ្វើការផ្លាស់ប្តូរថ្មីពីអេក្រង់ទំហំ 15.6 inch ទៅជាអេក្រង់ 14 inch ប្រភេទ 1080p។ ម៉ូដែល Laptop Spin មានសមត្ថភាពបង្វិលប្រែក្លាយជា Tablet បាន។ ថ្វីត្បិត Acer មិនទាន់បញ្ចេញព័ត៌មានលម្អិតនៅឡើយក្តី ប៉ុន្តែតម្លៃរបស់វានឹងចាប់ ផ្តើមពី $599 នៅពេលម៉ូដែល Spin 3 ចេញលក់ក្នុងខែកុម្ភៈ។
តើក្នុងចំណោមម៉ូដែល Laptop ថ្មីៗទាំងនេះ អ្នកមានចំណាប់អារម្មណ៍ លើម៉ូដែលមួយណាដែរ? អាចចែករំលែកគំនិតរបស់អ្នក ជាមួយយើងផងបានទេ?

acer-swift-7-thinnest_computer_news_cambodia_tomnerb-04

អត្ថបទអ្នកចង់អាន

មកដឹង! របៀបប្រើប្រាស់ Group FaceTime នៅលើទូរស័ព្ទ iPhone និង iPad

ដោយ: ភារុន 9 AM, Monday, 04 Feb, 2019

ការហៅទូរស័ព្ទ នៅក្នុង Group FaceTime គឺជាលក្ខណៈពិសេសមួយ ដែលអ្នកគាំទ្ររបស់ផលិតផលរបស់ក្រុមហ៊ុន Apple ចង់បាន។ ដំបូងក្រុមហ៊ុន Apple បានពន្យាពេលបញ្ចេញនូ...

តោះ! ស្វែងយល់ពី របៀបបម្លែង វីដេអូ Youtube ទៅជា MP3 Format

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

នៅពេលអ្នកចង់បម្លែងវីដេអូ Youtube ទៅជា MP3 Format នោះគឺមានជម្រើសមួយ គឺការដោនឡូតឃ្លីបវីដេអូនេះទុក ហើយបន្ទាប់មកបម្លែងវាទៅជាសំឡេង ដោយប្រើប្រាស់កម្មវិធី...

Apple Watch ថ្មី ជាអ្នកសង្គ្រោះជីវិតដ៏អស្ចារ្យ

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 May, 2019

ក្រុមហ៊ុន Apple មាននិន្នាការមួយ បង្កប់នៅក្នុងផលិតផល និងសេវាកម្មរបស់ពួកគេ ក្នុងនាមជាការផ្លាស់ប្តូរនៅក្នុងវិស័យទាំងមូល ឬជាការផ្លាស់ប្តូរនៅក្នុងការរស់...

ជម្រើស Monitor ដ៏ល្អ ពី LG

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Apr, 2019

ថ្ងៃនេះ ទំនើប សូមណែនាំផលិតផល Monitor មួយប្រភេទពីក្រុមហ៊ុន LG ដែលជាជម្រើសដ៏ល្អសម្រាប់អ្នក។ នោះគឺអេក្រង់ UltraWide FHD IPS ទំហំ 29 inch ម៉ូដែល 29WK60...

Tomnerb.Com - YouTube Channel