ចូលចិត្តទំនើប

Acer បញ្ចេញស្មាតហ្វូនថ្មី មានថាមពលថ្មយក្ស 5,000 mAh

ដោយ: ម៉ូនី 1 AM, Saturday, 23 Apr, 2016

នៅថ្ងៃនេះ ក្រុមហ៊ុន Acer បានធ្វើសន្និសិទសារព័ត៌មានមួយក្នុងទីក្រុង New York ដោយ​បានប្រកាសនូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ចំនួន​ពីរ គឺកុំព្យូទ័រយួរដៃនិងស្មាតហ្វូនស៊េរីថ្មី។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​ចាប់​បំផុត​នោះ​គឺ ទូរស័ព្ទស្មាតហ្វូន Acer Liquid Zest Plus។

ក្រុមហ៊ុន Acer បានចែករំលែកមួយចំនួននៃលក្ខណៈពិសេសសំខាន់ៗ នៃAcer Liquid Zest Plus  ដោយ​វា​ត្រូវ​បាន​បំពាក់​មកជា​មួយអេក្រង់​ទំហំ 5.5អ៊ីញ HD, កាមេរ៉ាទំហំ 13MP ជាមួយនឹង​មុខងារ​ថ្មី​ ដែលមាន​ឈ្មោះថា​ Tri-Focus, និងមានថាមពលថ្មយក្ស កំលាំង 5.000mAh ដែលមានសមត្ថភាពសាកថ្មយ៉ាងឆាប់រហ័ស​បំផុត។ បច្ចេកវិទ្យាថ្មី Tri-Focus មានដូចទៅនឹង​មុខងារ Auto-Focus ដែលប្រើនាពេលបច្ចុប្បន្នដែរ ជាមួយនឹងឡាស៊ែរកាន់តែងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​រក​បាន​កាន់តែរហ័ស​។

Acer Liquid Zest Plus ត្រូវ​បាន​ដំណើរ​ការ​ដោយបន្ទះឈីប MT6735 MediaTek Cortex-A53 ល្បឿន 1.3GHz ចំនួនបួន​គ្រាប់ , Mali-T720 GPU  និងមាន RAM ទំហំ 2GB ។ វាមានអង្គចងចាំក្នុង​ទំហំ 16GB, កាមេរ៉ាខាងមុខ​ទំហំ 5MP ប្រភេទ wide-angle និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ។

liquid_zest_plus

 

វាពិត​ជាទូរស័ព្ទដ៏ល្អមួយ​ដែលមាន​ថាមពលថ្មយក្សដែល​អាចអ្នកចង់បាន ដោយមិនបាច់ខ្វល់ពីការ​សាកថ្មច្រើន​ដងឡើយ ហើយ​វា​ក៏​ចាប់​មានលក់​នៅ​ សហរដ្ឋអាមេរិក ក្នុង​តម្លៃ​ត្រឹម​តែ $250 ប៉ុណ្ណោះ។ វាពិតជា​ទូរស័ព្ទ​ដ៏​ល្អ​បំផុត​សម្រាប់​ទូរស័ព្ទ​ដែល​មាន​លក្ខណៈប៉ុននេះ។

អត្ថបទអ្នកចង់អាន

Honda កំណត់កាលពេលវេលាត្រឹមឆ្នាំ 2025 ផលិតរថយន្តគ្មានអ្នកបើក ឱ្យជោគជ័យ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

ក្រុមហ៊ុន Honda សង្ឃឹមថា ក្នុងអំឡុងពេល 10 ឆ្នាំ អ្នកនឹងអាចគេងលក់នៅក្នុងផ្ទះ ហើយទៅដល់ ផ្ទះដោយសុវត្ថិភាព។ ក្រុមហ៊ុនផលិតរថយន្ត ដ៏ធំរបស់ជប៉ុន Honda បាន...

JBL Pulse 3 សម្រាប់ពិធីជប់លៀង ដ៏រីករាយ

ដោយ: ដួងច័ន្ទ 11 PM, Sunday, 01 Oct, 2017

  ចង្កៀងបែប Lava គឺជាសម្ភារៈតុបតែងលម្អក្នុងគេហដ្ឋានដ៏មានប្រជាប្រិយភាពមួយនាពេលបច្ចុប្បន្ន ប៉ុន្តែបើសិនជាពន្លឺដ៏ភ្លឺចិញ្ចាចទាំងនោះអាចបញ្ចេញពន្លឺលោតតា...

នាឡិកាទំហំតូច សម្រាប់បុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នាឡិកាដៃល្អ មិនត្រឹមតែបង្ហាញពីពេលវេលាប៉ុណ្ណោះទេ វាក៏បង្ហាញពីចរិកលក្ខណៈរបស់បុរសផងដែរ។ បច្ចុប្បន្ននេះ ពិភពនាឡិកាដៃបានដើរចេញពីទំហំធំៗ ជាប្រភេទនាឡិកាដៃ...

រថយន្តដំបូងបង្អស់របស់ Hyundai ដែលមានដំបូល សូឡា នឹងបង្ហាញខ្លួននៅប្រទេសកូរ៉េខាងត្បូង

ដោយ: ភារុន 8 AM, Thursday, 08 Aug, 2019

នាពេលក្រោយៗមកនេះ ក្រុមហ៊ុន Hyundai បានបង្ហាញផែនការបំពាក់បន្ទះ សូឡា ជាមួយនឹងរថយន្តរបស់ខ្លួន។ ឥឡូវនេះរថយន្តដំបូងបង្អស់ ដែលមានបំពាក់បន្ទះ សូឡា បានត្រៀ...

Tomnerb.Com - YouTube Channel