ចូលចិត្តទំនើប

Acer ចេញលក់ Tablet ប្រើប្រាស់ Chrome OS ដំបូងយ៉ាងអាថ៌កំបាំង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

ក្រុមហ៊ុន Acer មិនបានប្រកាសអំពីផលិតផល Tablet ដំណើរការដោយ Chrome OS ដំបូងបង្អស់នៅក្នុងពិភពលោកជាផ្លូវការទេ ប៉ុន្តែក្រុមហ៊ុនបានធ្វើការបង្ហាញផលិតផលថ្មីនេះ ជា លក្ខណៈឯកជន។

ក្រុមហ៊ុន Google មានបំណងធ្វើការរួមបញ្ចូលគ្នារវាង Chrome OS និង Android នៅពេលណាមួយនាពេលអនាគត ហើយពេលនេះយើងទទួលបានគំនិត នៃការបង្កើតប្រភេទឧបករណ៍ ដែលធ្វើឱ្យបំណងប្រាថ្នានោះ ក្លាយជាការពិតហើយ។

acer-chrome-os-tablet_computer_shop_phnom_cambodia_tomnerb-01

ទំនងជាក្រុមហ៊ុន Acer នឹងក្លាយជាដៃគូដំបូង ក្នុងការដាក់ឱ្យប្រព័ន្ធប្រតិបត្តិការដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយអត្ថប្រយោជន៍របស់ Google ទៅក្នុង Tablet ជាជាងដាក់វាទៅក្នុង Laptop។
Tablet ថ្មីមួយនេះត្រូវបានគេប្រទះឃើញ នៅក្នុងកម្មវិធី Bett Show នៅក្នុងទីក្រុង។ មានការប្រកាសជាច្រើន ត្រូវបានធ្វើឡើងទាក់ទងនឹងឧបករណ៍ដំណើរការ ដោយប្រព័ន្ធ Chrome OS ប៉ុន្តែទាំងអស់នោះ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងប្រធានបទអប់រំប៉ុណ្ណោះ ហើយមិនមានម៉ាកសញ្ញាផលិតផលណាមួយ ត្រូវបានបង្ហាញនៅលើផលិតផល Tablet ដែលប្រើប្រាស់ Chrome OS ជាសាធារណៈឡើយ។ នៅក្នុងនោះយើងទទួលបានរូបភាពមួយ ដែលបានបង្ហោះជាសាធារណៈដោយបុគ្គលឈ្មោះ Alister Payne ដែលបានរៀបរាប់ថា គាត់មានអាជីពជាគ្រូបង្រៀន នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

acer-chrome-os-tablet_computer_shop_phnom_cambodia_tomnerb-02

ព័ត៌មានតិចតួចណាស់ ដែលយើងបានដឹងពី Tablet មួយគ្រឿងនេះ តែយ៉ាងណាក៏រូបភាពនេះ បានបង្ហាញប្រាប់យើងពីចំណុចមួយចំនួនផងដែរ។ វាលេចរូបរាងឡើងក្នុងទំហំស្តង់ដា 8 inch ឬអាច 10 inch ជា Tablet ដែលមានផ្ទាំង Bezels ក្រាស់ មានកាមេរ៉ាខាងមុខនៅផ្នែកខាងលើ និងមានស្លាកសញ្ញា Acer នៅខាងក្រោម។ ដើម្បីបំពេញចន្លោះកង្វះខាតនៃ Keyboard និង Trackpad ក្រុមហ៊ុន Acer បានបន្ថែមប៊ូតុងបញ្ជារ Navigation នៅលើអេក្រង់សម្រាប់ប្រើប្រាស់ជាប៊ូតុង Home និង Back។
យោងតាមគេហទំព័រ 9to5Google បានបរិយាយថា Tablet មួយប្រភេទនេះនឹងចេញលក់ជាគូនឹងប៊ិច Stylus។ ក្រុមហ៊ុន Google បានជំរុញឱ្យដៃគូសហការរួមបញ្ចូលប៊ិច Stylus ជាមួយផលិតផល Hybrids របស់ពួកគេ ដូចជា Chromebooks ដែលមានបំពាក់អេក្រង់ Touch-Enabled ជាដើម។

acer-chrome-os-tablet_computer_shop_phnom_cambodia_tomnerb-03

ក្រុមហ៊ុន Acer ប្រហែលជាមិនមែនជាក្រុមហ៊ុនតែមួយ ដែលធ្វើការប្រកាសពីផលិតផល Tablet ដំណើរការដោយ Chrome OS នៅក្នុងឆ្នាំ 2018 នេះទេ។ ថ្មីៗនេះមានព័ត៌មានមួយចំនួនផ្តោតលើការអភិវឌ្ឍន៍ ឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានអេក្រង់ប្រភេទ Detachable Display។ វាជាប្រភេទ Laptop 2-in-1 ដូចជា Chromebooks បច្ចុប្បន្ន ប៉ុន្តែនៅក្នុងទម្រង់ថ្មីនេះ វាជាឧបករណ៍ដែលអាចផ្តាច់អេក្រង់បានទាំងស្រុងចេញពី Keyboard។ ព័ត៌មានបែកធ្លាយអំពីលក្ខណៈពិសេសរបស់ផលិតផលថ្មីរបស់ Samsung មួយនេះរួមមាន ប្រព័ន្ធប្រតិបត្តិការ Intel Core និងមានកាមេរ៉ាខាងមុខលំដាប់ខ្ពស់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ រូបភាពដែលបានបង្ហាញពី Tablet ដែលដំណើរការដោយ Chrome OS ត្រូវបានលុបចោលហើយ។ ដូច្នេះវាធ្វើឱ្យយើងមានចម្ងល់ថាតើ នេះការកំហុសដោយអចេតនា ដែលបុគ្គលិករបស់ Acer បានធ្វើឱ្យអ្នកចូលរួមក្នុងកម្មវិធីមានឱកាសកាន់ Tablet នេះក្នុងដៃ ឬយ៉ាងណា? ដោយសាររូបភាពនេះត្រូវបានលុបចោលបាត់ហើយ ហេតុផលតែមួយគត់ដែលយើងអាចគិតដល់ គឺក្រុមហ៊ុន Acer ចង់បង្ហាញ Tablet នេះទៅកាន់ដៃគូពាណិជ្ជកម្ម និងសារព័ត៌មានប៉ុណ្ណោះ។

acer-chrome-os-tablet_computer_shop_phnom_cambodia_tomnerb-05

អត្ថបទអ្នកចង់អាន

ហ្គេម Monster Hunter នឹងមកដល់ Nintendo Switch

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

ម៉ាស៊ីនហ្គេម Nintendo Switch ទើបនឹងសហការជាមួយក្រុមហ៊ុនភាគីទីបីធំមួយ គឺ Capcom។ ពួកគេបានប្រកាសថា នឹងនាំមកនូវហ្គេម Monster Hunter XX មកកាន់ប្រព័ន្ធហ្...

ទូរស័ព្ទ LG K10 ស៊េរី 2017 មានសមត្ថភាពថតសែលហ្វី បានរហូតដល់ទៅ120 ដឺក្រេ

ដោយ: ទំនើប 9 PM, Wednesday, 24 May, 2017

បច្នុប្បន្នបច្ចេកវិទ្យា កាន់តែមានភាពជឿនលឿនពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើអោយមនុស្សទទួលបាននូវអ្វីថ្មីៗ និងប្លែកៗជាច្រើន។ យ៉ាងណាមិញបន្ទាប់ពីមានភាពស្ងប...

9 គន្លឹះនៅក្នុងរថយន្ត ជួយអ្នកសន្សំពេលវេលា

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

តាមការសិក្សាបានបង្ហាញថា អ្នកបើកបររថយន្តចំណាយពេលជាមធ្យម 1,100 ម៉ោងក្នុងមួយឆ្នាំនៅក្នុងរថយន្ត ដែលតួលេខនេះស្ទើរនឹងស្មើ 3 ម៉ោងក្នុងមួយថ្ងៃ។ វាពិតជាប្រស...

ជម្រើសស្រោម iPad Pro 10.5

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ស្រោមការពារមិនមែន មានសម្រាប់តែទូរសព្ទដៃប៉ុណ្ណោះទេ។ ផលិតផលជាច្រើនជម្រើសមានលក់ នៅក្នុងទីផ្សាសម្រាប់ផលិតផល iPad Pro របស់ Apple ដែលអ្នកអាចស្វែងរក តាមចំ...

Tomnerb.Com - YouTube Channel