ចូលចិត្តទំនើប

ពិតជាអស្ចារ្យ! គំនិតច្នៃប្រឌិតទាំង 9 នេះអាចសង្រ្គោះមហាសមុទ្រ ពីភាពកខ្វក់បាន

ដោយ: ភារុន 9 AM, Friday, 24 May, 2019

5.25 ពាន់លានបំណែកនៃសំរាមប្លាស្ទិច ត្រូវបានអណ្តែតនៅពាសពេញផ្ទៃមហាសមុទ្រ ដូច្នេះ វាមិនគួរឱ្យឆ្ងល់ទេ ថាតើហេតុអ្វីបានជាមនុស្សមួយចំនួននៅលើពិភពលោក ចាប់ផ្តើមបាត់បង់ជំនឿក្នុងការមើលឃើញមហាសមុទ្រដ៏ស្រស់ស្អាតជាថ្មីម្តងទៀត។ ប៉ុន្តែ ក៏មានមនុស្សជាច្រើនផ្សេងទៀត ក៏កំពុងខិតខំធ្វើការយ៉ាងសកម្ម ដើម្បីបំផុសនូវគំនិតច្នៃប្រឌិត ក្នុងការជួយសម្អាតភាពកខ្វក់ ដែលមនុស្សបានធ្វើទៅលើសមុទ្រ និងសត្វសមុទ្រ។ អ្នកបំផុសគំនិតដ៏ឆ្លាតវៃ ក៏បានបង្កើតម៉ាស៊ីន, បច្ចេកទេស និងបច្ចេកវិទ្យា ដែលប្រាកដថា នឹងអាចផ្តល់ក្តីសង្ឈឹមដល់មហាសមុទ្រ ឱ្យមករស់រានមានជីវិតឡើងវិញ។ ខាងក្រោមនេះ គឺជាគំនិតច្នៃប្រឌិតចំនួន 9 ដែលអាចសង្រ្គោះមហាសមុទ្រ ពីភាពកខ្វក់៖
1. ECOncrete អាចជំនួសឱ្យផ្កាថ្មប៉ប្រះទឹក ដើម្បីអនុញ្ញាតឱ្យសត្វសមុទ្រ មានជម្រកឡើងវិញ
បេតុង គឺជាផលិតផល ដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេបំផុតទី 2 នៅក្នុងរចនារៀបចំជាអាងចិញ្ចឹមសត្វសមុទ្រ ប៉ុន្តែបេតុងប្រាកដណាស់ វាមិនល្អចំពោះបរិស្ថាន ព្រោះថាបេតុង អាចបង្កគ្រោះថ្នាក់ដល់ជីវិតសត្វសមុទ្រ ដោយសារតែសារធាតុគីមីរបស់វា ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើប្រើផលិតផលបេតុង របស់ក្រុមហ៊ុន ECOncrete នោះគឺនឹងផ្តល់នូវដំណោះស្រាយដ៏ល្អចំពោះបញ្ហានេះ ដោយសារបេតុងរបស់ក្រុមហ៊ុន មានត្រឹមតែសមាសធាតុមិនល្អរបស់បេតុងធម្មតាមួយចំនួនតូចប៉ុណ្ណោះ ក្រៅពីនោះគឺជាសមាសធាតុ ដែលភ្ជាប់មេត្រីភាពជាមួយនឹងបរិស្ថាន។

2. កងដាក់ស្រាបៀរកំប៉ុង 6 មិនមានផលប៉ះពាល់ ដល់សត្វសមុទ្រ
Saltwater Brewery គឺជាក្រុមហ៊ុនមួយ ដែលមកពីរដ្ឋ Florida ដែលជាកម្មសិទ្ធរបស់មហាសេដ្ឋីមួយរូប ដែលគាត់មិនចង់ឱ្យផលិតផលមួយណាក៏ដោយ របស់ក្រុមហ៊ុនគាត់បានបំពុលដល់សមុទ្រ និងសត្វសមុទ្រឡើយ។ ជាធម្មតា សត្វសមុទ្រតែងយល់ច្រឡំថា កងដាក់ស្រាបៀរកំប៉ុង 6 គឺជាអាហារ ហើយទីបំផុតរបស់នេះក៏ផ្តល់ផលអាក្រក់ដល់ពួកវា ប្រសិនបើគេ ផលិតវាចេញពីប្លាស្ទិច ប៉ុន្តែក្រុមហ៊ុនមួយនេះ ក៏បានផលិតវាចេញពីវត្ថុធាតុ ដ៏មានប្រយោជន៍ដល់សត្វសមុទ្រ។

3. មនុស្សយន្ត ដែលអាចកំណត់ និងចាប់យក មីក្រូ-ប្លាស្ទិចនៅក្នុងសមុទ្រ
ការច្នៃប្រឌិតនេះ គឺត្រូវបានរចនាដោយក្មេងស្រីឈ្មោះ Anna Du រៀនថ្នាក់ទី 6 ដែលបានក្លាយជាប្រកួតប្រជែងចុងក្រោយនៅក្នុងការប្រកួតប្រជែងរបស់អ្នកវិទ្យាសាស្រ្តវ័យក្មេងផ្នែក Discovery Education 3M។ មនុស្សយន្តរបស់នាង គឺជា យានយន្ត ដែលអាចបញ្ជាឱ្យប្រតិបត្តិការពីចម្ងាយ (RAV) ដែលពន្លឺ Infrared អាចចាប់យក និងប្រមាញ់មីក្រូ-ប្លាស្ទិចនៅក្នុងសមុទ្រ។

4. ធុងសំរាមសមុទ្រ ឬហៅថា Seabin អាចប្រមូលសំរាមបានគ្រប់ទីកន្លែង ដែលអណ្តែតនៅលើផ្ទៃទឹកសមុទ្រ
គម្រោង Seabin គឺត្រូវបានបំផុសឡើង ដើម្បីប្រមូលសំរាម ដែលអណ្តែតលើផ្ទៃទឹកសមុទ្រ ដោយវាអាចចាប់យក កម្ទេចកម្ទី, ប្រេង, ប្លាស្ទិច, កាកសំណល់ប្រេងឥន្ធនៈ និងកាកសំណល់ម៉្សៅសាប៊ូ ព្រមទាំងធ្វើឱ្យទឹកសមុទ្រមានសភាពស្អាតឡើងវិញ។

5. ទូកសម្រាប់បូមធូលី ដែលអាចបូមកាកសំណល់ប្លាស្ទិច 150តោនពីសមុទ្រ
SeaVax គឺជាទូកយន្ត ដែលអាចបូមយកកាកសំណល់ប្លាស្ទិចចេញពីទឹកសមុទ្រ។ ទូកយន្តនេះ អាចជាគំរូដើម ប៉ុន្តែនាពេលអនាគត ទូកនេះនឹងអាចបូមកាកសំណល់ប្រហែល 150តោនពីសមុទ្រ។ ម្យ៉ាងទៀត ទូកនេះក៏អាចបើកដំណើរការដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងទួរប៊ីនខ្យល់ ដែលធ្វើឱ្យមិនមានផលប៉ះពាល់ ដល់បរិស្ថានទឹក សមុទ្រ និងសត្វសមុទ្រ។

6. ម៉ាស៊ីន ដែលអាចសម្អាត បរិមាណដ៏ច្រើនសម្បើម នៃកាកសំណល់ប្លាស្ទិច ពីក្នុងសមុទ្រ
បំណែកសំរាមដ៏ច្រើនសម្បើម នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិច ដែលស្ថិតនៅរវាងកោះហាវៃ និងរដ្ឋកាលីហ្វ័រនីញ៉ា គឺមានទំហំធំល្វឹងល្វើយ ដល់ថ្នាក់គេហៅថាទ្វីបសំរាម។ ទោះជាបែបនេះក្តី ក៏មានអ្នកវិទ្យាសាស្ត្រជនជាតិហូឡង់វ័យក្មេងម្នាក់ឈ្មោះ Boyan Slat បានចំណាយពេល 5 ឆ្នាំ ដើម្បីបង្កើត The Ocean Cleanup ដែលជាម៉ាស៊ីនដ៏ធំមួយ សម្រាប់សម្អាតមហា សមុទ្រដ៏ធំល្វឹងល្វើយនេះ។

7. របាំង Ultra-Thin Sun អាចការពារផ្កាថ្មប៉ប្រះទឹក ពីកាំរស្មីដ៏ខ្លាំងក្លារបស់ព្រះអាទិត្យ
ឥឡូវនេះ អ្នកវិទ្យាសាស្រ្ត មកពីសកលវិទ្យាល័យមែលប៊ន និងវិទ្យាស្ថានវិទ្យាសាស្រ្តសមុទ្ររបស់ប្រទេសអូស្រ្តាលី បានបង្កើតរូបមន្ត Biodegradable ដើម្បីដោះស្រាយនឹងបញ្ហារបស់ផ្កាថ្មប៉ប្រះទឹក ដែលត្រូវបានគំរាមគំហែងពីកាំរស្មីដ៏ខ្លាំងក្លារបស់ព្រះអាទិត្យ ដែលវាបានបង្កើនស៊ីតុណ្ហភាពទឹកឱ្យកាន់តែក្តៅឡើងៗ។ ដំណោះស្រាយនេះ គឺការបង្កើតឡើងពីជាតិ កាល់ស្យូម នឹងត្រូវបានបាញ់បញ្ចូលទៅក្នុងទឹក ដើម្បីធ្វើឱ្យទឹកចុះត្រជាក់ និងរក្សាភាពត្រជាក់នេះឱ្យបានយូរផងដែរ។

8. គូបថ្មប៉ប្រះទឹក ដែលត្រូវបានកសាងឡើង ដើម្បីធ្វើជាជម្រកសម្រាប់សត្វសមុទ្រ
គូបថ្មប៉ប្រះទឹកនេះ គឺជាជម្រកសិប្បនិម្មិត ដែលអាចភ្ជាប់មេត្រីភាព ជាមួយនឹងបរិស្ថានទឹកសមុទ្រ នឹងបានបង្កើតឡើងដោយក្រុមហ៊ុន ARC Marine ។ គូបថ្មប៉ប្រះទឹកនេះ ត្រូវបានគេណែនាំឱ្យយកទៅដាក់នៅក្នុងមហាសមុទ្រ និងដាក់ត្រង់កន្លែងដែលមានផ្កាថ្មប៉ប្រះទឹក ដែលទទួលរងការបំផ្លិចបំផ្លាញ ដើម្បីស្តារឡើងវិញ នូវជម្រកសត្វសមុទ្រ ក៏ដូចជាប្រព័ន្ធ អេកូ-ធម្មជាតិផងដែរ។

9. ការប្រើប្រាស់ជី Vitro ដើម្បីបណ្តុះឡើងវិញ នូវផ្កាថ្មប៉ប្រះទឹក ដែលត្រូវបានបំផ្លាញ
ក្រុមអ្នកវិទ្យាសាស្ត្រអូស្រ្តាលី កំពុងធ្វើការបណ្តុះឡើងវិញនូវផ្កាថ្មប៉ប្រះទឹក ដែលត្រូវបានបំផ្លាញ នៅក្នុងសមុទ្រប្រទេស ហ្វីលីពីន ដោយប្រើប្រាស់វិធីសាស្ត្រដាក់ជី Vitro ឬក៏ហៅថា (IVF) នៅលើផ្កាថ្មប៉ប្រះទឹកទាំងអស់ ដែលត្រូវបានបំផ្លាញ៕

ប្រភព: brightside ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ហេតុផលទាំង 7 បង្ហាញថាការជិះកង់ ប្រសើរជាងការរត់

ដោយ: ដួងច័ន្ទ 6 PM, Thursday, 04 Jan, 2018

មនុស្សជាច្រើនចូលចិត្តហាត់ប្រាណ ដោយការរត់។ វាមិនចាំបាច់ចំណាយច្រើន ល្អសម្រាប់ការបញ្ចុះ ជាតិខ្លាញ់ និងប្រសើរសម្រាប់ការធ្វើរបបអាហារគ្រប់ប្រភេទ។ ប៉ុន្តែ...

Chrome 70 អាចដំណើរការមុខងារ Picture-in-Picture

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

Chrome 70 គឺជា Version ចុងក្រោយបង្អស់របស់ Google Browser ដែលអាចដំណើរការមុខងារ Picture-in-Picture ដែលនឹងអនុញ្ញាតឱ្យអ្នករក្សាទុកវីដេអូនៅក្នុង Window ...

កាមេរ៉ា Lenovo ថ្មីកាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 1 PM, Thursday, 19 Jul, 2018

ទម្រង់វីដេអូ VR180 របស់ក្រុមហ៊ុន Google ត្រូវបានប្រកាសកាលពីមួយឆ្នាំមុន ហើយនៅពេលនេះ វីដេអូ 180-Degree VR ថ្មី បាននឹងកំពុងមានវត្តមាននៅលើផលិតផលកាមេរ៉...

ស្មាតហ្វូន ទំហំ 5.3 អុីញ ដែលស្តើងបំផុតលើពិភពលោក បង្ហាញខ្លួនហើយ!

ដោយ: ដាលីស 9 PM, Wednesday, 27 May, 2015

សូនី បង្ហាញខ្លួនស្មាតហ្វូន Android សេ៊រីថ្មីដែលមានរូបរាងស្តើងបំផុតនៅក្នុងបណ្តា​ក្រុមទូរស័ព្ទដែល​មាន​ទំហំអេក្រង់5.3អុីញ គឺ Sony Xperia T3 ដែលមានកម្រ...

Tomnerb.Com - YouTube Channel